ព្រឹត្តិការណ៍ទាន់ហេតុការណ៍


ឯកឧត្តម ប្រធាន ក្រុមប្រឹក្សាខេត្ត
ឯកឧត្តមអភិបាលខេត្ត

ឯកឧត្តម បណ្ឌិត ម៉ៅ ភិរុណ



ព័ត៌មានថ្មីៗ
ផ្លូវបេតុង និងផ្លូវកៅស៊ូក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

 ផ្លូវបេតុងចំនួន​ ៨ខ្សែប្រវែង៣៨៨៥ម៉ែត្រ និងផ្លូវកៅស៊ូ​ AC ចំនួន​១ខ្សែ​ ប្រវែង៣៤០ម៉ែត្រ  និងលូ១ខ្សែទៀត ប្រវែង៥០០ម៉ែត្រ ស្ថិតក្នុង សង្កាត់តាខ្មៅ​ ក្រុងតាខ្មៅ ខេត្តកណ្តាល ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាព​ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល នាព្រឹកថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ ២០១៨ ដោយមានប្រជាពលរដ្ឋចូលរួមជាង ២០០០នាក់។ 

 

ថ្ងៃទី ១៨ កក្កដា ២០១៨
ពិធីសម្ភោធនិងដាក់អោយប្រើប្រាស់ផ្លូវបេតុងចំនួន ១៧ខ្សែ នៅសង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល

ផ្លូវបេតុង ចំនួន១៧ខ្សែ ដែល ត្រូវបានកាត់ខ្សែ​បូដាក់​អោយ​ប្រើប្រាស់​ជាផ្លូវការនាថ្ងៃនេះគឺមានភូមិ ព្រែកឡុង ភូមិតាក្តុល  និងភូមិតាក្តុលត្បូង ដែលនេះជាសមិទ្ធិផលថ្មីមួយបន្ថែមទៀត ដែលបង្ហាញអំពីការរីកចំរើន​នៃប្រទេសជាតិ​ប្រកបដោយសុខសន្តិភាព និងបង្ហាញអោយឃើញពីការយកចិត្តទុក​ដាក់​របស់​អាជ្ញាធរ និងរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍនៅមូលដ្ឋានជូនដល់បងប្អូនប្រជាពលរដ្ឋ។ ហើយ​ការកសាងផ្លូវនេះគឺមានសារៈសំខាន់ខ្លាំងណាស់ខាងផ្នែកសេដ្ឋិច្ច កាលណាយើងមានផ្លូវ កសិករ រឺអាជីវករ អាចដឹកទំនិញបានងាយស្រួល សម្រួលចរាចរណ៏ កាត់បន្ថយថ្លៃធ្វើដំណើរ នេះជាការលើកឡើងរបស់ ឯកឧត្តម ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល ក្នុងពិធី​សម្ភោធ​ដាក់អោយប្រើប្រាស់ផ្លូវនេះជាផ្លូវការ ដែលមានប្រជាពលរដ្ឋចូលរួមប្រមាណ ១៧០០នាក់ នា​ព្រឹកថ្ងៃទី ១៨ ខែ កក្កដា ឆ្នា ២០១៨ ។

       

 

ថ្ងៃទី ១៨ កក្កដា ២០១៨
អដ្ឋិធាតុកងទ័ពស្មគ្រ័ចិត្តវៀតណាមត្រូវបានប្រគល់ដើម្បីធ្វើមាតុភូមិនិវត្ត

កិច្ចសហប្រតិបត្តិការស្រាវជ្រាវ​ រុករក ជីកលើក អដ្ឋិធាតុយុទ្ធជនពលីកងទ័ពស្ម័គ្រចិត្តវៀត ណាមក្នុងភូមិសាស្រ្តខេត្តកណ្តាល ក្នុងជំហានទី ១៧ រដូវប្រាំង ឆ្នាំ២០១៧-២០១៨សម្រេចលទ្ធផល បានចំនួន ៣៣អដ្ឋិធាតុក្នុងនោះ ជីកលើកនៅភូមិសាស្រ្តស្រុកខ្សាច់កណ្តាលបានចំនួន ១៨អដ្ឋិធាតុ ជីកលើកនៅក្នុងភូមិសាស្រ្តស្រុកកោះធំបានចំនួន ១២អដ្ឋិធាតុ ជីកលើកនៅភូមិសាស្ត្រស្រុកល្វាឯម បានចំនួន ៣អដ្ឋិធាតុ នេះជាកិច្ចលើកឡើងរបស់លោកវរៈសេនីយ៍ឯកនៃនិយមមេបញ្ជាការតំបន់ប្រ តិបត្តិការសឹករងខេត្តកណ្តាល ក្នុងពិធីផ្ទេរប្រគល់អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម​ជំហានទី១៧រដូវប្រាំងឆ្នាំ ២០១៧-២០១៨នៅថ្ងៃទី ២៨​ ខែមិថុនា​ ឆ្នាំ ២០១៨ នៅតំបន់ប្រតិបត្តិការ សឹករងខេត្តកណ្តាល។លោកបានបន្តទៀតថាចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការស្រាវជ្រារ រុក រក ជិកលើកអដ្ឋិធាតុយុទ្ធជនពលីកងទ័ពស្ម័គ្រចិត្តវៀតណាម នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល គិតពី ឆ្នាំ ២០០២ រហូតដល់ឆ្នាំ ២០១៨ (ពីជំហានទី ១ ដល់ជំហានទី ១៧)ទទួលបានលទ្ធផលសរុបចំនួន ១,១៤២អដ្ឋិធាតុ។

ថ្ងៃទី ២៨ មិថុនា ២០១៨
ឯកឧត្តម អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយមន្ត្រីសង្ឃ ចៅអធិការនិងអាចារ្យ គណៈកម្មការវត្តទូទាំងខេត្តកណ្តាល

 សាមគ្គីភាព ការស្រឡាញ់រាប់អានគ្នា ការចេះយោគយល់អធ្យាស្រ័យគ្នា និងការគោរពគ្នាទៅវិញទៅមក  និងប្រតិបត្តិនូវជំនឿ សាសនារបស់ខ្លួន ដោយឈរលើគោលការណ៍ នៃការអនុវត្តសិទ្ធិសេរីភាពខាងជំនឿ សាសនា ដែលយើងចាត់ទុកថា ជាគន្លឹះដ៏សំខាន់នាំទៅរកសេចក្តីសុខ ស្ថេរភាព និងវិបុលភាពក្នុងវិស័យសេដ្ឋកិច្ច សង្គមកិច្ច ក៏ដូចជាការពង្រឹងនូវគោលការណ៍វប្បធម៌សន្តិភាព និងសុខដុមរមនាក្នុងសង្គមកម្ពុជា។

 សាមគ្គីភាព ការស្រឡាញ់រាប់អានគ្នា ការចេះយោគយល់អធ្យាស្រ័យគ្នា និងការគោរពគ្នាទៅវិញទៅមក  និងប្រតិបត្តិនូវជំនឿ សាសនារបស់ខ្លួន ដោយឈរលើគោលការណ៍ នៃការអនុវត្តសិទ្ធិសេរីភាពខាងជំនឿ សាសនា ដែលយើងចាត់ទុកថា ជាគន្លឹះដ៏សំខាន់នាំទៅរកសេចក្តីសុខ ស្ថេរភាព និងវិបុលភាពក្នុងវិស័យសេដ្ឋកិច្ច សង្គមកិច្ច ក៏ដូចជាការពង្រឹងនូវគោលការណ៍វប្បធម៌សន្តិភាព និងសុខដុមរមនាក្នុងសង្គមកម្ពុជា។

 

ថ្ងៃទី ២៥ មិថុនា ២០១៨
ពិធីបិទវគ្កហ្វឹកហ្វឺន បំប៉នពង្រឹងរបៀបរាបរយ ឆ្នាំ 2018 របស់ តំបន់ប្រតិបត្តិការសឹករងកណ្តាល

កាលពីថ្ងៃទី២២ ខែ មិថុនា ឆ្នាំ២០១៨ នៅតំបន់ប្រតិបត្តិការសឹករងកណ្តាល មានរៀបចំពិធីបិទវគ្កហ្វឹកហ្វឺន បំប៉នពង្រឹងរបៀបរាបរយ ឆ្នាំ ២០១៨ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម សុវណ្ណ មេបញ្ជាការរងយោធភូមិភាគពិសេស និង ឯកឧត្តម គីម រឹទ្ធី អភិបាលរងខេត្តកណ្តាល ដែលមានការចូលរួមពីសំណាក់ ឯកឧត្តម មេបញ្ជាការ មេបញ្ជាការរង នៃ តំបន់ប្រតិបតិ្តការសឹករង ភូមិភាគ ព្រមទាំងនាយទាហាន នាយទាហានរង មកពីរបណ្តាស្រុកសរុបជាង ៥០០នាក់ ។

ថ្ងៃទី ២២ មិថុនា ២០១៨
អំពីខេត្តកណ្តាល

ខេត្ត​​កណ្តាល​​គឺ​​​ជា​​​ខេត្ត​​​មួយ​ក្នុង​ចំ​ណោម​រាជ​ធា​នី​ខេត្ត​ទាំង ២៥ នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា ដែល​មាន​ព្រំ​ប្រ​ទល់​ខាង​លិច​ទល់​នឹង​ខេត្ត​កំពង់​ស្ពឺ ខាង​កើត​ទល់​នឹង​ខេត្ត​ព្រៃ​វែង ខាង​ជើង​ទល់​នឹង​ខេត្ត​កំពង់​ឆ្នាំង កំ​ពង់​ចាម ខាង​ត្បូង​ទល់​នឹង​ខេត្ត​តា​កែវ និង​ខេត្ត​អាន​យ៉ាង ប្រ​ទេស​វៀត​ណាម ។ ខេត្ត​មាន​ផ្ទៃ​ដី​សរុប ៣២១១,៧៥៩ គ.ម២ មាន​ក្រុង​ចំនួន ១ និង ស្រុក​ចំនួន ១០ មាន ១២៧​ឃុំ​-សង្កាត់ និង ១០​១០ ភូមិ ប្រ​ជា​​ពល​រដ្ឋ​សរុប ១,២៥៤,២៥៨​នាក់ ស្រី ៦៤០,៨៥២​នាក់ ប្រ​ជា​ពល​រដ្ឋ​អា​យុ ១៨​ឆ្នាំ​ឡើង ៧៩៧,៣៧០នាក់ ចំនួន​គ្រួ​សារ ២៦៩,២៥៨គ្រួ​សារ ។ ខេត្ត​មាន​សក្តា​នុ​ពល លើ​ការ​ងារ​បង្ក​បង្កើន​ផល​ស្រូវ ដំ​ណាំ​អនុ​ផល នេ​សាទ និង​ជា​មូល​ដា្ឋន អា​ជី​វកម្ម ឧស្សា​ហ​កម្ម​ផង​ដែរ ។

សេចក្តីប្រកាស