ព្រឹត្តិការណ៍ទាន់ហេតុការណ៍


ឯកឧត្តម ប្រធាន ក្រុមប្រឹក្សាខេត្ត
ឯកឧត្តមអភិបាលខេត្ត

ឯកឧត្តម បណ្ឌិត ម៉ៅ ភិរុណ



ព័ត៌មានថ្មីៗ
សម្តេចក្រឡាហោមសខេង ប្រគេនព្រះភ្លើងបូជាសពចៅអធិការវត្តប្រជុំនទី

ព្រលប់​នាថ្ងៃទី២៤ ខែ​មិថុនា ឆ្នាំ២០១៧ ត្រូវនិង​ថ្ងៃទី​១៥រោច​ ខែ​ជេស្ន ឆ្នាំរកា នព្ធស័ក​ ព.ស​២៥៦១ សម្តេច​ក្រឡាហោម​សខេង​ ឧបនាយករដ្ឋមន្ត្រី​ និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ បា​ន​អញ្ជើញ​ជាអធិបតី​ប្រទាន​ព្រះអគ្គី​បូជា​ព្រះសព​ ព្រះ​យោសសធម្ម​ ញ៉ែម សុភ័ក្ក្រ ព្រះរាជាគណៈ​ថ្នាក់ទោ និងជា​ចៅអធិការវត្ត​ប្រជុំនទី​ហៅវត្តក្រពើហា។

ថ្ងៃទី ២៤ មិថុនា ២០១៧
ពិធីប្រគល់ សាលាមតេយ្យសហគមន៏មួយខ្នង និងចុះពិនិត្យទីតាំងកំពង់ចម្លងនិងគម្រោងស្ថាបនាផ្លូវប្រវែង ១១,៣០០គ,ម

នៅរសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៧ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល និងឯកឧត្តម នួន ផា ប្រធានក្រុមប្រឹក្សាខេត្ត បានប្រគល់ សាលាមតេយ្យសហគមន៏មួយខ្នង ដែលស្ថិតនៅភូមិព្រែកជ្រៃ ឃុំព្រែកជ្រៃ ស្រុកកោះធំ  ខេត្តកណ្ដាល។

ថ្ងៃទី ២០ មិថុនា ២០១៧
អាជីវករលក់ដូរនៅផ្សារគគីរបានប័ណ្ណកម្មសិទ្ធស្របច្បាប់

       អាជីវករនៅផ្សារគគីរដែលសិ្ថតនៅក្នុងឃុំគគីរស្រុកកៀនស្វាយបានទទួល​​​​​​​   ប័ណ្ណកម្មសិទ្ធិសំគាល់តូប ទាន លក់ដូរស្របច្បាប់ពីឯកឧត្តម ជាវ តាយ អភិបាលរងខេត្តកណ្តាល កាលពីរសៀលថ្ងៃទីចុងសប្តាហ៍កន្លងទៅនេះ។

ថ្ងៃទី ២០ មិថុនា ២០១៧
កាំកុងត្រូលចុះពិនិត្យទំនិញនៅផ្សាររកាកោង ១

មន្រ្តីកាំកុងត្រូលសហការជាមួយ មន្រ្តី មន្ទីរ ពាណិជ្ជកម្មខេត្តកណ្តាលបានចុះពិនិត្យស្វែងរកទំនិញប្រេងខ្យងម៉្យាងដែលជាផលិតផលរបស់ចិន ហុងកុង ម៉ាក យ័ន ដែលមានសារធាតុគិមីម៉្យាងនាំអោយប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។

ថ្ងៃទី ១៦ មិថុនា ២០១៧
ប្រជាពលរដ្ឋចំនួន ៥៧ គ្រួសារ ដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយខ្យល់កន្ត្រាក់ នៅស្រុកមុខកំពូល បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល

ប្រជាពលរដ្ឋរងផល ប៉ះពាល់ដោយខ្យល់កន្ត្រាក់សរុបចំនួន ៥៧ គ្រួសារ សមាជិកក្នុងបន្ទុកចំនួន ១៧៥នាក់ នៅភូមិពាម និងភូមិក្រោលគោ ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល បានទទួលអំណោយមនុស្សធម៌ពីកាក បាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន នាព្រឹកថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០១៧នៅក្នុងបរិវេណសាលាបឋមសិក្សាក្រោលគោ ។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ជាវ តាយ ប្រធានគណៈកម្មាធិការសាខា អញ្ជើញរួម​ដំណើរជាមួយរួមមាន សមាជិកថ្នាក់កិត្តិយសសាខា គណៈកម្មាធិការ​សាខា សប្បុរស​ជន មន្រ្តី​ប្រតិ​បតិ្ត​សាខា អនុសាខា​កាកបាទក្រហមស្រុក អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា និង​អាជ្ញា ធរ​ដែនដីជាច្រើនរូបទៀត ។

ថ្ងៃទី ១៥ មិថុនា ២០១៧
អំពីខេត្តកណ្តាល

ខេត្ត​​កណ្តាល​​គឺ ​​​ជា​​​ខេត្ត​​​មួយ​ក្នុង​ចំ​ណោម​រាជ​ធា​នី​ខេត្ត​ទាំង ២៥ នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា ដែល​មាន​ព្រំ​ប្រ​ទល់​ខាង​លិច​ទល់​នឹង​ខេត្ត​កំពង់​ស្ពឺ ខាង​កើត​ទល់​នឹង​ខេត្ត​ព្រៃ​វែង ខាង​ជើង​ទល់​នឹង​ខេត្ត​កំពង់​ឆ្នាំង កំ​ពង់​ចាម ខាង​ត្បូង​ទល់​នឹង​ខេត្ត​តា​កែវ និង​ខេត្ត​អាន​យ៉ាង ប្រ​ទេស​វៀត​ណាម ។ ខេត្ត​មាន​ផ្ទៃ​ដី​សរុប ៣២១១,៧៥៩ គ.មមាន​ក្រុង​ចំនួន ១ និង ស្រុក​ចំនួន ១០ មាន ១២៧​ឃុំ​-សង្កាត់ និង ១០​១០ ភូមិ ប្រ​ជា​ពល​រដ្ឋ​សរុប ១១៨០ ៨៩១​នាក់ ស្រី ៦១០ ៦៦៧​នាក់ ប្រ​ជា​ពល​រដ្ឋ​អា​យុ ១៨​ឆ្នាំ​ឡើង ៧៤០ ៦០៧នាក់ ចំនួន​គ្រួ​សារ ២៤៩ ៨៥៦គ្រួ​សារ ។ ខេត្ត​មាន​សក្តា​នុ​ពល លើ​ការ​ងារ​បង្ក​បង្កើន​ផល​ស្រូវ ដំ​ណាំ​អនុ​ផល នេ​សាទ និង​ជា​មូល​ដា្ឋន អា​ជី​វកម្ម ឧស្សា​ហ​កម្ម​ផង​ដែរ ។

សេចក្តីប្រកាស