របាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅការងារប្រចាំខែកញ្ញា ឆ្នាំ ២០១២

I. ការងារគ្រប់គ្រងរដ្ឋបាលដែនដី

១-ការងារគ្រប់គ្រងប្រជាពលរដ្ឋ

- បានផ្តល់សៀវភៅគ្រួសារ (ក៤) ចំនួន ១៦៣ក្បាល ផ្តល់អោយអធិការដ្ឋាននគរបាលស្រុកអង្គស្នួលចែកជូនប្រជាពលរដ្ឋប្រើប្រាស់ ។

- បានបើកផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (គំរូចាស់) ចំនួន ៣២៣៤ សន្លឹក ប្រុសចំនួន ១៥៩០សន្លឹក ដល់អធិការដ្ឋាននគរបាល ស្រុកល្វាឯមដើម្បីចែកជូនប្រជាពលរដ្ឋប្រើប្រាស់ ។

- បានចុះផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៅតាមបណ្តារក្រុង-ស្រុក ទូទាំងខេត្តសរុបចំនួន ១២៥៩៩ នាក់ ប្រុស ៦៤៧៤នាក់ ។

-បានធ្វើបញ្ជីរាយនាមប្រជាពលរដ្ឋ ដែលត្រូវផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (គំរូថ្មី) ចំនួន ២៣១៧នាក់ ចុះហត្ថលេខា ស្នងការ និងឯកឧត្តមអភិបាលខេត្តកណ្តាល បញ្ជូនទៅនាយកដ្ឋាននគរបាលរដ្ឋបាលស្ថិតិ និងលិខិតឆ្លងដែនក្រសួងមហាផ្ទៃ ។

សូមចុចទីនេះដើម្បីទាញយករបាយកាណ៍ពិស្តារបូកសរុបលទ្ធផលការងារប្រចាំខែ សីហា និងលើកទិសដៅការងារប្រចាំខែកញ្ញា ឆ្នាំ ២០១២ របស់រដ្ឋបាលខេត្តកណ្តាល