ព្រំដែនជ្រៃធំនឹងក្លាយជាទីក្រុងស៊ីវីល័យមួយ

ដើម្បីអនុវត្តការគ្រប់គ្រងនិងការប្រើប្រាស់ដីធ្លីឱ្យត្រូវតាមគោលដៅប្លង់គោលនិងឈានទៅការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីធ្វើឱ្យតំបន់ព្រំដែនក្លាយទៅជាទីក្រុងមួយទាល់តែមានការចូលរួមពីសំណាក់អាជ្ញាធរ៖

លោក លឹម ចាន់សុភី ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកណ្តាល បានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំ ពិនិត្យនិងកែសម្រួលផែនការហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងប្លង់គោលប្រើប្រាស់ដី នៅក្នុងស្រុកកោះធំ កាលពីព្រឹកថ្ងៃទី០២ ឧសភា ២០១៩នេះថា ប្លង់គោលស្រុកកោះធំត្រូវបានគណៈកម្មាធិការថ្នាក់ជាតិ បានអនុម័តរួចមកហើ យកាលពីចុងឆ្នាំ២០១៨កន្លងទៅ ជាពិសេសតំបន់ទីប្រជុំជនជ្រៃធំ ដែលជាតំបន់ព្រំដែននេះតែ ម្តង។ ដូច្នេះ ហើយទើបបានជាស្រុកកោះធំ មួយរយៈចុងក្រោយនេះ មានការអភិវឌ្ឍខ្លាំង ដូច នេះ យើងត្រូវតែបន្តរួមជាជំរុញការអនុវត្តបន្តទៀត ហើយសង្ឃឹមថា អាជ្ញាធរដែនដី មានរដ្ឋបា លឃុំ ស្រុក នឹងជួយជំរុញលើកទឹកចិត្តដល់ការវិនិយោគ ដើម្បីទាក់ទាញវិនិយោគិន។ ព្រោះអ្ន កវិនិយោគមុនហ្នឹងគេបោះទុន គេត្រូវតែសង្កេតមើលពីGDPរបស់ប្រជាពលរដ្ឋ និងទស្សនៈវិស័ យរបស់ប្លង់គោល។ ដូច្នេះ ហើយយើងត្រូវរួមគ្នាពង្រឹងការគ្រប់គ្រង និងប្រើប្រាស់ដីធ្លីឱ្យចំគោ លដៅ ព្រោះនៅថ្ងៃអនាគតតំបន់ព្រំដែនជ្រៃធំ នេះ នឹងក្លាយទៅជាទីប្រជុំជនមួយដ៏ធំ និងស៊ីវីល័យ មួយ ដូចជាក្រុងបាវិត ជាដើម ហើយដើម្បីអនុវត្តការងារនេះប្រកបដោយប្រសិទ្ធិភាព ដាច់ខាតត្រូវតែមានការចូលរួម សម្របសម្រួលពីសំណាក់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាជំនាញពាក់ព័ន្ធ។

         លោកប្រធានមន្ទីរបានបន្ថែមថា បច្ចុប្បន្នស្រុកកោះធំ ក៏កំពុងត្រូវបានធ្វើការចុះបញ្ជីរដីធ្លីជាប្រព័ន្ធជូនប្រជាពលរដ្ឋផងដែរ ដូច្នេះ ទាមទារដាច់ខាតនូវការចូលរួមពីសំណាក់រដ្ឋបាលមូ លដ្ឋាន និងជំនាញពាក់ព័ន្ធ ដើម្បីឱ្យយន្តការនេះ ប្រព្រឹត្តិទៅដោយរលូន និងតម្លាភាព ទៅតា មការអនុម័តរបស់ប្លងគោល។ ពិសេសត្រូវពង្រឹងការគ្រប់គ្រង និងប្រើប្រាស់ដីធ្លីឱ្យចំគោលដៅ ដើម្បីរៀបចំឱ្យបានល្អក្នុងពេលបច្ចុប្បន្ននិងទៅអនាគត និងជួយសម្រួលដល់ក្រុមការងារប្លង់គោល បន្តរៀបចំឯកសារGIS និង ដាតាបាស បានចប់គ្រប់ជ្រុងជ្រោយ។ ជាងនេះទៅទៀត ត្រូវទប់ស្កាត់សំណង់ លំនៅដ្ឋានខុសច្បាប់ ( មិនគោរពតាមប្លង់គោល ឬមិនសុំច្បាប់ និងខុសបច្ចេកទេស ខុសប្លង់អនុញ្ញាជាផ្លូវការ និងសង់មុនសុំច្បាប់ ជាដើម និងត្រូវទប់ស្កាត់ទំនាស់ដីធ្លីក្នុងសង្គម ( ពុះដីឡូត៍ និងប្តូរប្រភេទដីអនាធិបតេយ្យ ការកាន់កាប់និងទិញលក់ជាន់គ្នា ពិ សេសការកាន់កាប់ដីសាធារណៈរបស់រដ្ឋដោយខុសច្បាប់៕