ពិធីទទួលទាននំបញ្ចុក តេជោសន្តិភាព ដើម្បីសាមគ្គីភាព និងឯកភាពជាតិ

នំបញ្ចុកជាង២តោន និងសម្លរខ្មែរជាង៣០ខ្ទះ ទទួលស្វាគមន៍ប្រជាពលរដ្ឋស្រុកពញាឮជាង៥០០០នាក់ ក្នុងពិធីទទួលទាននំបញ្ចុក តេជោសន្តិភាព ដើម្បីសាមគ្គីភាព និងឯកភាពជាតិ។

បន្ទាប់ពីទទួលបាន អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងដោយមានការដឹកនាំពីឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធន់ធានទឹក និងឧត្តុនិយម និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកពញាឮ នៅថ្ងៃទី០៩ ខែមិថុនាម្សិលមិញនេះ រដ្ឋបាលស្រុកពញាឮ បានរៀបចំពិធីទទួលទាននំបញ្ចុក តេជោសន្តិភាព ដើម្បីសាមគ្គីភាព និងឯកភាពជាតិ ដោយមានការអញ្ជើញចូលរួមពីប្រជាពលរដ្ឋជាង៥០០០នា។

លោក ថន សុវណ្ណា អភិបាលស្រុកពញាឮ បានឱ្យដឹងថាការហូបនំបញ្ចុកតេជោសន្តិភាព គឺដើម្បីសបញ្ជាក់ឲ្យឃើញពីសាមគ្គីភាព និងឯកភាពជាតិខ្មែរតែមួយ។ លោកបន្តថា ប្រជាពលរដ្ឋដែលបានអញ្ជើញមកពិសារនំបញ្ចុកនៅទីនេះ បានមកពីឃុំចំនួន១១ ទូទាំងស្រុកពញាឮ ហើយការពិសារនំបញ្ចុកនេះ គឺទទួលស្វាគមន៍ប្រជាពលរដ្ឋទាំងអស់ ដែលមានបំណងចង់មកពិសារ ដោយមិនប្រកាន់ជាតិសាសន៍ ឬនិន្នាការអ្វីឡើយ ព្រោះការហូបនំបញ្ចុកតេជោសន្តិភាពនៅពេលនេះគឺដើម្បីសាមគ្គីភាព និងឯកភាពជាតិខ្មែរយើងទាំងមូល។

ប្រជាពលរដ្ឋដែលបានមកពិសារនំបញ្ចុក មួកគាត់មានការសប្បាយរីក និងបានសរសើរថានំបញ្ចុកខ្មែរពិតជាឆ្ងាញ់ណាស់ ហើយគាត់បានថ្លែងអំណរគុណដល់សម្ដេចតេជោ និងរដ្ឋបាលស្រុកពញាឮ ដែលបានរៀបចំកម្មវិធីនេះឡើង។ សូមស្តាប់ប្រសាសន៍របស់ប្រជាពលរដ្ឋ។

ដោយឡែក ក្រុង ស្រុកទាំងអស់ ក្នុងខេត្តកណ្តាល ក៏បានរៀបចំកម្មវិធីហូបនំបញ្ចុកនេះ ជាមួយបងប្អូនប្រជាពលរដ្ឋតាមឃុំ សង្កាត់រៀងៗខ្លួន ប្រកបដោយក្តីសប្បាយរីករាយ និងមានភាពស្និទ្ធស្នាលផងដែរ។