កិច្ចប្រជុំគណបញ្ជាការឯកាពរដ្ឋបាលខេត្តកណ្តាល ប្រចាំឆមាសទី១

ឯកឧត្តម ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល ជំរុញឱ្យកងកម្លាំងទាំង៣ អាជ្ញាធរក្រុង-ស្រុក និងមន្ទីរពាកព័ន្ធ ត្រូវធ្វើការផ្សព្វផ្សាយ អបរំ ដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ឱ្យយល់ច្បាស់ពីគ្រោះថ្នាក់នៃគ្រឿងញៀន ដើម្បីឱ្យប្រជាពលរដ្ឋចូលរួមក្នុងការសហការបង្កា បង្ក្រាប និងទប់ស្កាត់បទល្មើសគ្រឿងញៀងនៅក្នុងមូលដ្ឋានឱ្យមានប្រសិទ្ធភាពខ្ពស់។

  ឯកឧត្តមអភិបាលខេត្តជំរុញបែបនេះ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកណ្តាល ឆមាសទី១ ឆ្នាំ២០១៩ កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩ នៅសាលាខេត្តកណ្តាល។

ឯកឧត្តមបន្តថា បទល្មើសគ្រឿងញៀននៅក្នុងឆមាសទី១ ឆ្នាំ២០១៩មានការកើនឡើង ដួចនេះកងកម្លាំងទាំង៣ អាជ្ញាធរក្រុង-ស្រុក និងមន្ទីរពាកព័ន្ធ ត្រូវប្រើប្រាស់វិធានការផ្សព្វផ្សាយអប់រំ វិធានការរដ្ឋបាល និងការអនុវត្តច្បាប់ ទៅលើគ្រប់ស្ថាប័ន-អង្គភាព គ្រប់មូលដ្ឋាន ពិសេសរោងចក្រ សហគ្រាស សាលារៀន និងក្លឹបកម្សាន្តនានា ធ្វើយ៉ាងណាឲ្យពួកគាត់ចូលរួមសហការ ព្រោះបញ្ហាគ្រឿងញៀនប្រសិនបើមិនមានការចូលរួមពីគ្រប់តួអង្គពាក់ព័ន្ធទេនោះ គឺពិបាកនិងការបង្ការ បង្ក្រាប និងទប់ស្កាត់ កុំឱ្យមានកើតឡើងនៅក្នុងមូលដ្ឋាន។  ហើយត្រូវដាក់ពិន័យឲ្យបានធ្ងន់ថ្ងូរ ទៅលើអាជីកម្មណាដែលបានរកឃើញថា មានករណីផ្តល់ទីតាំង ធ្វើការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ត្រូវបិទអាជីវកម្ម និងដកហូតអាជ្ញាប័ណ្ណបញ្ឈប់ឱ្យដំណើរការបន្តទៀត ព្រមទាំងប្រើប្រាស់វិធានការរដ្ឋបាល និងការអនុវត្តច្បាប់ ទៅលើម្ចាស់អាជីដវកម្មទាំងនោះ។

ឯកឧត្តមបានបន្ថែមទៀតថា  នៅពេលខាងមុខនេះ ខេត្តកណ្ដាលនិងមានមណ្ឌលព្យាបាលយ និងស្ដារនីតិសម្បទា ជូនដល់អ្នកញៀនគ្រឿងញៀន នៅក្នុងស្រុកស្អាង ខេត្តកណ្តាល ដែលនិងត្រូវបើកការដ្ឋាននៅពេលឆាប់ៗខាងមុខនេះ ដោយចំណាយថវិកាអស់ប្រមាណជាង ១០លានដុល្លារ ហើយមជ្ឈមណ្ឌលនេះអាចផ្ទុកអ្នកដែលមានបញ្ហាគ្រឿងញៀន បានប្រមាណ២០០០នាក់ផងដែរ។

ក្រៅពីបញ្ហាគ្រឿងញៀន ឯកឧត្តមក៏បាន ជំរុញឱ្យធ្វើការអប់រំផ្សាព្វផ្សាយ ច្បាប់ររាចរណ៏ផ្លូវគោក ទប់ស្កាក់ការប្រើប្រាស់ឧបករណ៏នេសាទខុសច្បាប់ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងត្រូវខិតខំបន្តថែរក្សា សន្តិសុខ សុវត្តិភាព សណ្តាប់ធ្នាប់សាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដោយអនុវត្តនូវគោលនយោបាយ”ភូមិ ឃុំមានសុវត្តិភាព”។

សូមបញ្ជាក់ផងដែរថា នៅក្នុងឆមាសទី១ ឆ្នាំ២០១៩ កម្លាំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានបង្ក្រាបបទល្មើសគ្រឿញៀន បានចំនួន២០២ករណី ជួញដូរ១៦២ករណី និងប្រើប្រាស់៣៩ករណី ចាប់បានជនល្មើសចំនួន៣៨៤នាក់ ស្រី២៦នាក់។ គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន១០២លើក ស្លាប់៦៩នាក់ របួសធ្ងន់៨៤នាក់ ស្រាល៥០នាក់ បណ្តាលឱ្យខូចរថយន្ត ៦៦គ្រឿង ម៉ូតូ១០៧គ្រឿង យានយន្តផ្សេងៗ១១គ្រឿង។