ពិធីបិទផ្សាយជាសាធារណៈ ឯកសារនៃការវិនិច្ឆ័យ

ដើម្បីផ្ទៀងផ្ទាត់ទិន្នន័យក្នុងការចេញប័ណ្ណកម្មសិទ្ធិ ជូនប្រជាពលរដ្ឋភូមិសេដា ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល។

     មន្ទីរដែនដីនគរូបនីយកម្មសំណង់ និងសុរយោដីខេត្តកណ្តាលបានចុះបិទផ្សាយជាសាធារណៈ នូវឯកសារ នៃការវិនិច្ឆ័យ ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជាសាធារណៈ ជូនប្រជាពលរដ្ឋ ក្នុងភូមិសេដា ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នាព្រឹកថ្ងៃទី ០៥ខែ កក្កដា ឆ្នាំ២០១៩។

      នេះជាក្រុមទី៥ដែលយើងកំពុងធ្វើការបិទផ្សាយជាសាធារណៈសំរាប់ភូមិ សេដា ដែលមានចំនួន១.៣៦៥ក្បាលដី ។

      លោក លឹម ចាន់សុភី ប្រធានមន្ទីររៀបចំ ដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល បានថ្លែងថា ក្រុមការងាជំនាញក្រោយពីការវាស់វែងបញ្ចប់ បានធ្វើការប្រកាសបិទផ្សាយជាសាធារណៈ នូវឯកសារនៃការចុះបញ្ជីដីធ្លី មានប្រភេទដីលំនៅដ្ឋាន ដែលកំណត់ព្រុំបាន ៤, ០២០ក្បាលដី វិនិច្ឆ័យបាន ៤, ០២០ក្បាលដី បញ្ចូលទិន្នន័យបាន ៤, ០២០ក្បាលដី ។ក្នុងការបិទផ្សាយជាសាធារណះ នូវឯកសារនៃការវិនិច្ឆ័យ ការចុះបញ្ជីដីធ្លីលក្ខណះជាប្រព័ន្ធស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីបញ្ជៀសការកើតមានទំនាស់ដីធ្លី ហើយក្រុមការងារត្រូវបានបិទផ្សាយរយៈពេល ១៥ថ្ងៃ គិតពីថ្ងៃបិតផ្សាយ ដោយមានគណកម្មការរដ្ឋបាល និងមន្ត្រីជំនាញសុរិយោដី ប្រចាំការដើម្បីពន្យល់អំពីទិន្នន័យទាំងឡាយនិងក្បាលដី ទទួលពាក្យបណ្តឹង និងធ្វើការដោះស្រាយ។

      លោក ឃឹម សំភារ អភិបាលរងស្រុកខ្សាច់កណ្តាល បាន មានប្រសាសន៍ថា ក្រោយពីបិទផ្សាយរយៈពេល ១៥ថ្ងៃនេះហើយពិនិត្យឃើញថា ពុំមានបញ្ហាឫទំនាស់នោះក្រុមការងារនឹងធ្វើការចេញប័ណ្ណសំគាល់កម្មសិទ្ធិជូនដើម្បីគ្រប់គ្រងប្រើប្រាស់ និងអាស្រ័យលើដីរបស់   ខ្លួន។  ម្យ៉ាងទៀតដើម្បីធានាឱ្យបានត្រឹមត្រូវទាំងផ្នែកច្បាប់ផងដែរ។

       លោក  បានអំពាវនាវដល់ប្រជាពលរដ្ឋជាម្ចាស់ក្បាលដីត្រូវមកពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យ និងធ្វើការផ្សព្វ ផ្សាយបន្តដល់ប្រជាពលរដ្ឋដែលមានក្បាលដីនៅក្នុងភូមិសេដា ទាំងអស់អញ្ជើញមកពិនិត្យឱ្យគ្រប់ៗគ្នា ។

       ក្នុងឱកាសនោះដែរលោក ឃឹម សំភារ អភិបាលរងស្រុកក៏បានផ្តាំផ្ញើ ដល់ប្រជាពលរដ្ឋ ដែលជាម្ចាស់ក្បាលដីទាំងអស់ សូមផ្ទៀងផ្ទាត់ទិន្នន័យក្បាលដី ដែលបានបិទផ្សាយនេះ ឲ្យបានត្រឹមត្រូវ ប្រសិនបើមានកំហុសឆ្គង ត្រូវដាក់ពាក្យប្តឹងតវ៉ា កែតម្រូវឲ្យបានត្រឹមត្រូវតាមនីតិវិធី៕