កិច្ច ប្រជុំ ផ្សព្វផ្សាយ លទ្ធផល កិច្ចប្រជុំគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា

ឯកឧត្ដម  ម៉ៅ  ភិរុណ  អភិបាលខេត្តកណ្តាល  បានលើកឡើងថា យុវជនមានតួនាទីក្នុងការការពារសន្តិភាព តម្លៃនៃសន្តិភាព ស្ថេរភាព ជាពិសេសរួមចំណែកនៅក្នុងការអនុវត្តគោលនយោបាយចតុកោណរបស់រាជរដ្ឋាភិបាល។ ឯកឧត្តមលើកឡើងបែបនេះ ក្នុងពិធី ផ្សព្វផ្សាយ លទ្ធផលកិច្ចប្រជុំគណៈកម្មាធិការសហភាព សហព័ន្ធយុវជនកម្ពុជា កាលពី រសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៩ ដោយមានការចូលរួមពី មន្ទីរអង្គភាពជុំវិញខេត្ត ថ្នាក់ ដឹក នាំសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកណ្ដាល និងសមាជិក សមាជិការ សហភាពសហព័ន្ធ យុវជនកម្ពុជាខេត្តកណ្ដាលជាង៣០០នាក់។

ឯកឧត្តមអភិបាលខេត្តបន្តថា យុវជនត្រូវតែអព្យាក្រឹត ហើយយុត្តិធម៌ និងរួមចំណែកក្នុងការការពារ និងអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល សំដៅធ្វើយ៉ាងណាការការពារឱ្យបាននូវ ស្ថេរភាពខាងផ្នែកនយោបាយ  ស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច និងស្ថេរភាពសន្តិសុខ ហើយស្ថេរភាពទាំងបីនេះ គឺជាបេសកកម្មរបស់ស...ក។

ឯកឧត្តមបន្ថែមថា យុវជនត្រូវការពារ រដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត មិនមែនជារដ្ឋាភិបាល ដែលកើតចេញពីការធ្វើរដ្ឋប្រហារ  ឬការធ្វើបដិវត្តន៍ពណ៌ទេ។   ដូច្នេះយុវជនមានតួនាទី ក្នុងការកិច្ចការពារសន្តិភាព ការពារភាពត្រឹម និងការពារយុត្តិធម៌នៅក្នុងសង្គម ហើយប្រឆាំងដាច់ខាតនូវការប៉ុនប៉ងទាំងឡាយណាដែលផ្ដួលរំលំរាជរដ្ឋាភិបាល  ដែលកើតចេញពីការបោះឆ្នោត  ដោយរួមចំណែកទាំងសកម្មភាពជាក់ស្ដែង  និងរួមចំណែកទាំងការការពារនៅក្នុងប្រព័ន្ធព័ត៌មាន ជាពិសេសគឺត្រូវមានការវាយបកចំពោះ ព័ត៌មានមិន ពិត ដោយប្រើប្រាស់នូវសមត្ថភាពរបស់ខ្លួន។

ឯកឧត្តម គីម រិទ្ធី អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសហភាព សហព័ន្ធយុវជនកម្ពុជាខេត្តកណ្ដាល  បានឱ្យដឹងដែរថា សសយកខេត្ត លះបង់នូវកម្លាំងកាយ បញ្ញាស្មារតី និងថវិកាផ្ទាល់ខ្លួន បានផ្ដួចផ្ដើមគំនិតរៀបចំសកម្មភាពនានាដូចជា  សកម្មភាពកីឡាបាល់ទាត់មិត្តភាព សកម្មភាពផ្ដល់ឈាម សកម្មភាពមនុស្សធម៌ និងសកម្មភាព​សង្ក្រានឆ្នាំថ្មីតាមបណ្ដោក្រុង ស្រុក និងសកម្មភាពតាមលទ្ធភាព  និងធនធានរាងរៀងខ្លួន ហើយសកម្មភាពទាំងនេះទទួលបានជោគជ័យ ដោយមានការគាំទ្រពីថ្នាក់ដឹកនាំ   រដ្ឋបាលគ្រប់លំដាប់​ថ្នាក់ ជាពិសេសឯកឧត្តមបណ្ឌិត អភិបាលខេត្ត ជានិច្ចកាលតែងតែយកចិត្តទុកដាក់  បណ្ដុះបណ្ដាលយុវជន  និងផ្តល់ ឱប្រកាសឲ្យយុវជនបានចូលរួមក្នុងការដឹកនាំ  នៅថ្នាក់ភូមិ ឃុំ ស្រុក និងថ្នាក់ដឹកនាំខេត្តផងដែរ។