ពិធីបិទផ្សាយជាសាធារណៈ ឯកសារនៃការវិនិច្ឆ័យ នៅឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល

មន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរយោដីខេត្តកណ្តាល បានបិទផ្សាយជាសាធារណៈ នូវឯកសារ នៃការវិនិច្ឆ័យ ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជាសាធារណៈ ជូនប្រជាពលរដ្ឋ ក្នុងភូមិវិហារសួគ៌ជើង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នាព្រឹកថ្ងៃទី ០៥ខែ សីហា ឆ្នាំ២០១៩។

      លោក ព្រំ ឆាត អនុប្រធានមន្ទីររៀបចំ ដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល បានថ្លែងថា ក្រុមការងាជំនាញក្រោយពីការវាស់វែងបញ្ចប់ បានធ្វើការប្រកាសបិទផ្សាយជាសាធារណៈ នូវឯកសារនៃការចុះបញ្ជីដីធ្លី មានប្រភេទដីលំនៅដ្ឋាន ដែលកំណត់ព្រុំបាន ៤,៨២៧ក្បាលដី វិនិច្ឆ័យបាន ៤,៨២៧ក្បាលដី បញ្ចូលទិន្នន័យបាន ៤,៨២៧ក្បាលដី ។ក្នុងការបិទផ្សាយជាសាធារណះ នូវឯកសារនៃការវិនិច្ឆ័យ ការចុះបញ្ជីដីធ្លីលក្ខណះជាប្រព័ន្ធស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីបញ្ជៀសការកើតមានទំនាស់ដីធ្លី ហើយក្រុមការងារត្រូវបានបិទផ្សាយរយៈពេល ១៥ថ្ងៃ គិតចាប់ពីថ្ងៃបិតផ្សាយនេះតទៅ ដោយមានគណកម្មការរដ្ឋបាល និងមន្ត្រីជំនាញសុរិយោដី ប្រចាំការដើម្បីពន្យល់អំពីទិន្នន័យទាំងឡាយនិងក្បាលដី ទទួលពាក្យបណ្តឹង និងធ្វើការដោះស្រាយ។

      លោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្តាល បានមានប្រសាសន៍ថា ក្រោយពីបិទផ្សាយរយៈពេល ១៥ថ្ងៃនេះហើយពិនិត្យឃើញថា ពុំមានបញ្ហាឫទំនាស់នោះក្រុមការងារនឹងធ្វើការចេញប័ណ្ណសំគាល់កម្មសិទ្ធិជូនបងប្អូនប្រជាពឡរដ្ឋ ដើម្បីគ្រប់គ្រងប្រើប្រាស់និងអាស្រ័យលើដីរបស់ខ្លួន។  ម្យ៉ាងទៀតដើម្បីធានាឱ្យបានត្រឹមត្រូវទាំងផ្នែកច្បាប់ផងដែរ។

       លោកអភិបាលស្រុក បានអំពាវនាវដល់ប្រជាពលរដ្ឋជាម្ចាស់ក្បាលដីត្រូវមកពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យ និងធ្វើការផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋដែលមានក្បាលដី នៅក្នុងភូមិវិហារសួគ៌ជើង ទាំងអស់អញ្ជើញមកពិនិត្យឱ្យគ្រប់ៗគ្នា ។

       ក្នុងឱកាសនោះដែរលោកអភិបាលស្រុកបានផ្តាំផ្ញើ ដល់ប្រជាពលរដ្ឋ ដែលជាម្ចាស់ក្បាលដីទាំងអស់ សូមផ្ទៀងផ្ទាត់ទិន្នន័យក្បាលដី ដែលបានបិទផ្សាយនេះ ឲ្យបានត្រឹមត្រូវ ប្រសិនបើមានកំហុសឆ្គង ត្រូវដាក់ពាក្យប្តឹងតវ៉ា កែតម្រូវឲ្យបានត្រឹមត្រូវតាមនីតិវិធី៕