មន្ត្រីសាខាកាំកុងត្រូលខេត្តកណ្តាល ពិនិត្យគុណភាពទំនិញនៅផ្សារគគីរ ស្រុកកៀនស្វាយ

ជាការយកចិត្តទុកដាក់ជាប្រចាំ ដើម្បីសំដៅពង្រឹងសុវត្ថិភាព គុណភាពម្ហូប និងចំណីអាហារដែលកំពុងចររាចរណ៏លើទីផ្សារ ជូនបងប្អូនប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩   មន្ត្រីសាខាកាំកុងត្រូលខេត្តកណ្តាល សហាការជាមួយមន្ទីរពាណិជ្ជកម្មខេត្តកណ្ដាល រួមជាមួយអាជ្ញាធរស្រុក និងគណៈកម្មាការផ្សារ បានចុះពិនិត្យគុណភាពមុខទំនិញដែលកំពុងចររាចរណ៏ នៅក្នុងផ្សារគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ក្នុងការចុះពិនិត្យគុណភាពទំនិញ មន្ត្រីកាំកុងត្រូល  បានធ្វើការពិនិត្យទៅលើគុណភាពអាហារកំប៉ុង សាច់ជ្រូក-គោ ណែម ប្រហិត ជ្រក់ និងផលិតផលផ្សេងៗដែលមានសភាពខួចគុណភាព កំពិទ ហួសការបរិច្ជេទ និងគ្រឿងឧបភោគ បរិភោគ ដែលដាក់តាំងលក់នៅក្នុងផ្សារមួយចំនួន  ដែលកំពុងចរាចរណ៍នៅលើទីផ្សារ ក្នុងគោលបំណងធានា បាននូវសុវត្ថិភាពចំណីអាហារសំរាប់ប្រជាពលរដ្ឋយកទៅប្រើប្រាស់ ដោយមិនប៉ះពាល់ដល់សុខភាពរបស់ពួកគាត់ និងបានចែកស្ទីកឃ័រផ្សព្វផ្សាយ ពីសុវត្ថិភាពម្ហូបចំណីអាហារជូនដល់ប្រជាពលរដ្ឋ និងអាជីករផងដែរ។ មន្ត្រីសាខាកាំកុងត្រូល បានក្រើនរំលឹកដល់អាជីវករទាំងអស់ ត្រូវលក់តែផលិតផលដែលមានសុវត្ថិភាព មានកាលបរិច្ឆេទត្រឹមត្រូវ ចៀសវាងប្រពលរដ្ឋទិញយកទៅប្រើប្រាស់នាំអោយប៉ះពាល់ដល់សុខភាពកើតជម្ងឺផ្សេងៗ ធ្វើអោយប្រជាពលរដ្ឋត្រូវចំណាយថវិកាមួយផ្នែកធំដើម្បីព្យាបាលជម្ងឺដែលបង្កឡើងដោយចំណីមិនមានសុវត្ថិភាព។ មន្ត្រីសាខាកាំកុងត្រូល បានណែនាំដល់អាជីវករត្រូវរៀបចំទុកដាក់មុខទំនិញឱ្យបានត្រឹមត្រូវ ទុកដាក់ទំនិញទៅតាមប្រភេទ ដោយបែងចែកប្រភេទចំណីអាហារ និងប្រភេទគីមី ដូចជាសាប៊ូ ឱ្យនៅដាច់ឆ្ងាយពីគ្នា និងណែនាំដល់អាជីវករ អោយយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ  ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត ៕