ពិធីសំណេះសំណាលជាមួយសិស្សជ័យលាភីប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

សិស្សានុសិស្សប្រឡងជាប់និទ្ទេសA ចំនួន១៤នាក់ នៅក្រុងតាខ្មៅ ទទួលបានទទួលបានម៉ូតូ Scopy សេរីឆ្នាំ២០២០ ម្នាក់មួយគ្រឿង។ នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ ឯកត្ដមបណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយក្រុងតាខ្មៅ អញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយសិស្សជ័យលាភី ប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រលងថ្ងៃទី១៩ សីហា ២០១៩ ក្នុងក្រុងតាខ្មៅ។

ក្នុងពិធីសំណេះសំណាល ឯកឧត្តម​​បណ្ឌិត ម៉ៅ ភិរុណ មានប្រសាសន៍ថា ទាំងនេះគឺជាការសន្យាមុនពេលប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ  ដែលឯកឧត្តម បានប្រកាសលើកទឹកចិត្ត ដល់សិស្សដែលប្រឡងជាប់និទ្ទេសA និងទទួលបានការលើកទឹកចិត្ត ផ្តល់រង្វាន់ជាម៉ូតូចំនួន១គ្រឿងចំពោះអ្នកជាប់និទញទេសA នៅក្រុងតាខ្មៅ។ ហើយជាក់ស្តែងនៅថ្ងៃនេះ ការសន្យាបានក្លាយជាការពិត ដោយសិស្សដែលប្រឡងជាប់និទ្ទេសA ទាំង១៤នាក់ទូទាំងក្រុងតាខ្មៅ ទទួលបានម៉ូតូ Scopy សេរីឆ្នាំ២០២០ ម្នាក់មួយគ្រឿង និងឧបត្ថម្ភសិស្សជ័យលាភី ដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មកពីវិទ្យាល័យក្នុងក្រុងតាខ្មៅចំនួន១១៣០នាក់  ក្នុងម្នាក់ៗទទួកបានថវិកាចំនួន ២០ម៉ឺនរៀលផងដែរ។

       នៅក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តកណ្តាល បានសំដែងក្តីសប្បាយរីករាយដែលក្រុងតាខ្មៅ មានភព្វ័វាសនា ដោយមានសិស្សបានប្រឡងជាប់និទ្ទេស A ដល់ទៅ១៤នាក់ ធ្វើឲ្យថ្នាក់ដឹកនាំខេត្ត មន្ទីរអប់រំខេត្ត ក៏ដូចជាលោកគ្រូ អ្នកគ្រូ បានសំដែងនូវក្តីមោទនភាពក្រៃលែង។

       ឯកឧត្តម បានបន្តថា ក្រោមការកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលកម្ពុ បានធ្វើឲ្យវិសយ័អប់រំមានគុណភាព ដូចពាក្សថា អ្នកចេះគឺប្រឡងជាប់ ដូច្នេះការជាប់របស់ក្មួយៗគឺពិតជាជាប់ដោយសមត្ថភាពពិតប្រាកដ ដោយគ្មានការអន្តរាគមន៍ ឫការសូកប៉ាន់អ្នកណាម្នាក់ទេ។

ជាមួយគ្នានេះផងដែរ ឯកឧត្តម អភិបាលខេត្តកណ្តាល បានធ្វើការជម្រុញឲ្យក្មួៗ ត្រូវខិតខំបន្ថែមទៀត ក្នុងការទៅសិក្សានៅតាមមហាវិទ្យាលយ័នានា ដើម្បីយកចំណេះដឹងមកបំរើសង្គមជាតិ ពិសេសខេត្តកណ្តាលយើងតែម្តង។

សូមបញ្ជាក់ថា សមយ័ប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៩ នៅក្រុងតាខ្មៅ គឺមានបេក្ខជនមកប្រឡងសរុប ១,៥២៨នាក់ ស្រី៧៩៨នាក់ ប្រឡងជាប់ចំនួន ១,១៣០នាក់ ស្រី៥៩៧នាក់ ត្រូវជា៧៣, ៩៥% ក្នុងនោះនិទ្ទេសA ចំនួន១៤នាក់ ស្រី៦នាក់ និទ្ទេសB ៥៩នាក់ ស្រី៣៧នាក់ និទ្ទេសCចំនួន៨៣នាក់ ស្រី៣៧នាក់ និទ្ទេសDចំនួន២១៣នាក់ ស្រី១២២នាក់ និងនិទ្ទេសEចំនួន៧៦១នាក់ ស្រី៣៨នាក់។