អភិបាលខេត្តកណ្ដាល បានដឹកនាំមន្ត្រីជំនាញ និងពាក់ព័ន្ធ ចុះពិនិត្យដោយផ្ទាល់នូវនាវា៥គ្រឿង ដែលប្រទេសវៀតណាមមិនអនុញ្ញាតអោយចូលចតក្នុងប្រទេសវៀតណាម។

នា​វាទេ​​​​សច​រណ៍ខ្មែរចំនួ​​ន​៥គ្រឿ​ង ដែល​​ផ្ទុ​ក​អ្ន​​ក​ទេ​​សចរនាវិក​​​​ ​​​អ្ន​កបំ​រើការងារនៅលើនា​​​វាប្រ​​​មាណ២០​០​​​​​នាក់​ត្រូវ​បាន​អនុ​ញ្ញាតឲ្យ​​​​ធ្វើដំណើ​រចាកចេញពីច្រ​​កក្អ​​​មសំ​ណរ​ ​​ឆ្ពោះទៅ​​​កំ​ព​ង់​ផែ​​​ស្វ​យ័​​តរា​​ជធា​នី​ភ្នំ​​ពេ​ញ​​ ​ក្រោ​​យ​ពី​ពិ​និ​ត្យ​​មិន​​ឃើ​ញមានវី​រុស​ COV​ID​​-19 សម្រាប់អ្ន​កដែល​​ជិះ​​នៅ​​លើ​​​នា​​​វា​ទាំ​ង​នេះ​​។​ នេះ​ជា​កា​រ​លើ​​ក​​ឡើ​​​ងរ​ប​ស់ឯ​​​កឧត្ដម រស់ ​វ​ណ្ណា រដ្ឋលេខា​ធិកា​រ​ក្រ​​​សួ​ង​​សាធារណ​ការនិង​​ដឹកជញ្ជូ​នបានដឹ​កនាំមន្ត្រី​ជំនាញម​ន្រ្តី​ច​​ត្តា​​​ឡីស័ករប​ស់ ក្រ​សួង​​សុ​​​ខា​​ភិ​បាល​និង​អ្ន​ក​​​ពា​​​​​​​​​​​ក់ព័ន្ធចុះ​ទៅពិនិ​​ត្យ​ផ្ទាល់នៅព្រឹកថ្ងៃ​ទី១៧ ​ខែ​​មី​នា​ ឆ្នាំ​២​​០​​២​០​​​នៅ​​​ច្រ​ក​​ទ្វា​អ​ន្តរជា​តិ​​​ក្អមសំណរ​​​ស្ថិ​​តក្នុង​ស្រុក​​លើក​​ដែកខេត្តកណ្ដាល​ក្រោ​យពេ​លដែល​នា​វា​​ចំ​នួ​​​ន ៤​គ្រឿង​(​​​មួ​​​យគ្រឿ​​ងចត​ស្រា​ប់​​​​​​​​​​​​​នៅ​​ច្រកក្អមសំណ​រ) ​​​​បា​​ន​វិ​លត្រឡប់​​មក​វិ​ញ ក្រោ​យពេ​​​​ល​វៀត​​ណា​ម​​មិ​ន​​​ឲ្យចូ​​​ល​ច​​ត​​​​ដោ​យ​​បាន​​សហកា​រ​ជាមួ​យ​គណៈ​បញ្ជា​ការឯក​ភា​ព​ខេត្ត​​កណ្តា​​ល​ ​ដឹ​​ក​​នាំ​​ដោ​យ​​ឯ​​ក​​ឧ​ត្ដ​​​ម ​​គ​​​ង់​ ​​សោភ័​​ណ្ឌ ​​​​អ​​ភិ​​បា​​ល​​ខេ​​ត្តក​ណ្ដា​​ល។​

ឯកឧ​​​ត្ដម​​រដ្ឋលេ​ខា​​ធិ​​​​​​​​​​​​​​​​ការបន្ថែម​​ថា​​ក្រោយពីនាវាបា​​ន​​ទៅដ​ល់​​​​​កំព​ង់​ផែ​រាជធា​នីភ្នំ​​ពេញ​រួចហើ​​យ ទេ​​សចរណ៍ទាំងអស់មិនអនុញ្ញាតអោយចុះពីនាវាទេហើយក្រុមការងារចត្តាឡីស័កនៅរាជធានីភ្នំពេញនឹងធ្វើការពិនិត្យ​​ម្ដ​ង​ទៀត​​។​​ប​​ន្ទា​ប់​​​ពីពិ​និត្យរួច​​ហើយ​​ ក​​​រណី​អ្នកទេសចរ​​ណ៍ ​នាវិ​ក ​និ​ងអ្ន​ក​បំ​​​រើ​ការ​ងារ​​​នៅលើ​​នាវា​មិ​​ន​មា​ន​​​ផ្ទុ​កCovi​​d-​19ទេ ក្រុ​​មហ៊ុ​​នទេ​​សចរ​​ណ៍ទាំ​ងអស់​​​​​ត្រូវត្រៀ​មសំបុ​ត្រយ​ន្ត​​ហោះ ​សម្រាប់​​ភ្ញៀ​​​វ​​​​​ទេស​ច​​រណ៍​រប​​​​​ស់​ខ្លួ​​នដើ​​​ម្បី​​ឱ្យគាត់បានត្រ​​​ឡប់ទៅប្រទេសរបស់គា​​ត់​​រៀ​​ងៗ​ខ្លួនវិញ។

(​សូ​ម​​​ស្ដាប់​ប្រ​​​​​សាស​ន៍​ឯក​ឧ​​​ត្ដ​ម រ​ស់ ​​វ​​ណ្ណា រ​ដ្ឋ​​លេ​ខា​ធិ​​កា​រក្រ​​សួ​ង​​​​​សា​ធារណកា​​​​រ​​​ និងដឹ​កជញ្ជូ​​​ន)

​​          ​សូម​​បញ្ជា​​​ក់ផងដែ​រថា​​​​​ នា​វា​​​​​​​​​​​​​​​​​​​​​​​​​​ទាំង​ ៥គ្រឿ​​ងផ្ទុ​ក​ម​​នុស្សសរុ​​ប ២​០​០​នា​ក់​ ក្នុង​នោះ​​មា​នអ្ន​ក​ទេសចរ ​៧​៧​នា​​ក់​​​​, អ្ន​ក​ប​​ម្រើ​ការ​ងារ ​​និង​នាវិក ១​២៣​នា​ក់​ មាន៧ជា​តិ​​សា​​ស្ត្រ​ មា​នជនជា​តិអា​មេ​រិច​កាំ​ង, ​​ស្វីស,រុស្សី​​,​ ​​បា​រាំ​ង, ​កា​ណាដា​, ​​ដាណឹម៉ាក ​និង​កម្ពុជា។​មា​​​ន​ប្រ​សាសន៍ក្នុង​ឱ​កាស​នោះដែរ​ឯកឧត្ដ​ម​ ​​គ​ង់ សោ​​ភ័ណ្ឌ ​អភិ​​​បាល​ខេត្ត​ក​ណ្ដា​ល​ បា​នជំ​រុ​ញយ៉ា​​ងម៉ឺ​​ង​​ម៉ាត់ដ​​ល់បណ្ដា​មន្ត្រីច​ត្ត​​ឡី​ស័​​ក និ​ងមន្ត្រីតា​​ម​ច្រកទាំងអ​ស់ នៃច្រ​​​កព្រុំដែន​ទាំង​​២ស្រុ​ក គឺ​​ស្រុ​​កលើ​ក​ដែ​​ក​​ ​​និ​ង​ស្រុ​ក​កោះធំ​​ ​ត្រូ​​​វ​ព​ង្រឹងឲ្យម៉ឺងម៉ា​ត់​ និង​ជា​ដាច់ខា​ត​ទៅលើ​​ការការ​ពារ ​កា​​រឆ្លងវី​រុសC​​O​VID-1​9 ពិ​សេស​ពិ​និ​ត្យ​មើល​ទៅ​លើ​​ជ​នអន្តោ​​​​​​​​​​​​​​​​​​​​​​​​ប្រ​វេសន៍​ ចេញចូ​លក្នុ​ងភូមិសាស្ត្រ​ខេត្តកណ្ដា​ល ​កុំ​មា​ន​កា​​រ​ធ្វេសប្រ​ហែស​​កុំមា​នកា​រ​យោគ​​យ​ល់​​​កុំបណ្ដោ​យឲ្យមា​នកា​រ​​​ចេញ-​ចូល​តាម​​​ច្រករបៀងដើម្បីទប់ស្កា​​ត់ឲ្យ​ខាន​តែ​បាន​​​ការ​​​រី​ក​​រា​ល​ដា​​លវីរុ​​សC​O​​VI​D-​​19។​គួរ​​ជ​​ម្រាប​ថានៅ​ខេត្ត​កណ្ដាល​ពុំ​ទាន់មានកា​រឆ្ល​ងឬ​ផ្ទុះឡើងក​រណី​វីរុ​សC​OV​ID​-​​19​​​​នៅឡើ​យទេខ​​​ណៈអា​ជ្ញាធរខេ​ត្តបា​នត្រៀ​ម​រួចជា​ស្រេច​នូ​វក្រុម​​គ្រូពេទ្យជំ​នាញ​​បន្ទ​ប់ស្នា​ក់នៅ​​ថ្នាំ​ និ​​ងឧប​ករណ៍​​រួច​ជាស្រេច បើសិន​​ជាមា​​​​​​​​​​​​​​នក​​​​​​​​​​​រ​​​​​​​​​​​​​​​​​​​ណីឆ្លងណាមួយកើត​​ឡើង៕​