រដ្ឋបាលខេត្តកណ្ដាល ប្រគល់ថវិកា២៤លានរៀលដល់ស្រុកអង្គស្នួល សម្រាប់យុទ្ធនាការចុះអប់រំ និងផ្សព្វផ្សាយ នៅតាមមូលដ្ឋានភូមិ ឃុំនូវវិធីសាស្រ្តការពារពីការឆ្លងវីរុសកូវីដ១៩

ខេ​ត្តកណ្តាល៖ ​ព្រឹក​ថ្ងៃ​ទី​​២៤​ ខែមី​​នា ឆ្នាំ​២០២​០ ឯ​ក​ឧត្ដម​ នៃ ​ចារី ​​អភិបា​ល​រ​ងខេ​ត្ត​​ តំណា​ង​ឯ​ក​​ឧត្ដម​ គង់​ ​សោ​ភ័ណ្ឌ ​អភិ​បាល​ ​នៃ​គ​ណៈ​អ​ភិ​បា​ល​ខេ​​​ត្តក​ណ្ដា​ល​ ​​បាន​នាំយក​ថវិកា ​​ចំនួ​ន​​២​៤​​លា​ន​​រៀល​​ ​ឧបត្ថម្ភ​ដល់ស្រុក​​អង្គស្នួល ​​ដើម្បី​​ចុះ​អ​ប់រំ ​​និងផ្សព្ធផ្សា​យ​ ជា​លក្ខណៈ​យុទ្ធនា​​ការជា​​​ប្រចាំ​ ​​​ក្នុង​មូល​ដ្ឋា​​​នភូមិ ​​​ឃុំ​ ​រ​​ប​ស់​ខ្លួ​ន នូវ​​វិធីសា​ស្ត្រការធ្វើអនាម័យ​អោយបានញឹ​កញាប់​ ​កុំ​មា​ន​កា​រ​ប្រមូល​ផ្ដុំគ្នា ​ចេញក្រៅ​ពាក់ម៉ាស់​អោយបា​នត្រឹ​ម​ត្រូ​វ​ និងការបង្ការនៃការឆ្លងវីរុសកូវិដ១៩។

ក្នុ​ងឱ​កាសនោះ​ដែរ ឯកឧ​ត្ដម នៃ ចារី អ​ភិបាល​រងខេត្ត ​បានណែនាំដ​ល់អាជ្ញាធ​រស្រុ​ក​ ត្រូ​វ​ធ្វើ​កា​រ​ស្រង់ស្ថិតិប្រ​ជាពល​រដ្ឋដែ​លទើបត្រ​លប់ម​កពីប្រទេសថៃ កូរ៉េ ម៉ា​ឡេស៊ី​ ​និ​ង​ប្រ​ទេ​ស​ដ៏​ទៃ​ផ្សេ​ង​ទៀត ​ដែលទើបបា​នត្រលប់មកក្នុង​មូលដ្ឋានស្រុករប​ស់ខ្លួ​នអោយបាន​ច្បាស់លា​ស់។ក្នុ​ងក​រ​ណី​មានប្រជាព​លរ​ដ្ឋដែលទើប​មក​ពី​ប្រទេសផ្សេងក្នុងមូលដ្ឋាន​របស់ខ្លួន​ ឯក​ឧ​ត្ដ​ម​ ​អ​ភិ​បា​ល​រ​ងខេ​ត្ត​ បានណែនាំអោយ​អាជ្ញាធ​រស្រុក​ ​ត្រូវចាត់មន្ត្រី​ជំនាញ​ ​ចុះ​ធ្វើ​ការពិនិ​ត្យ ជូ​ន​ពួ​ក​គា​ត់ដល់​ផ្ទះ​ ហើ​យត្រូ​វធ្វើកា​​រ​ណែនាំ ដ​​ល់ពួកគាត់អោយនៅដា​​ច់​ដោយឡែ​ក​ពីក្រុ​មគ្រួសារ​​ ​រ​​យៈ​ពេ​ល​​​១​​៤ថ្ងៃ ហើយអាជ្ញាធរ​ស្រុ​កត្រូ​វ​រកទី​តាំង​​ស​ម​ស្រ​ប​ណា​មួ​យ​ជូ​ន​ពួ​ក​គា​ត់​។​ក្នុ​ង​ក​រ​ណី​មា​ន​កា​រ​ស​ង្ស័​យ​​​ ​ត្រូវប​ញ្ជូនគា​ត់ទៅមន្ទីរ​ពេ​ទ្យ​ ដើ​ម្បី​ធ្វើកា​​រពិ​និត្យ​ ​និ​​ង​ព្យា​​បា​លជា​​ប​ន្ទាន់​។​

ឯ​​ក​​ឧត្ដម​អភិបាលរងខេត្ត បន្ថែម​ថា ការចុះ​យុទ្ធនាការ​ ផ្សព្វផ្សា​យ អ​ប់​រំ​ ​និ​ងណែ​នាំ​ជូ​ន​ប្រ​ជា​ព​ល​រដ្ឋនៅក្នុងមូ​លដ្ឋាននេះ​ គឺ​អ​នុវត្តតាមការ​គោលកា​រណ៍ រ​បស់​រាជរដ្ឋា​ភិបាល​ ​ក្រ​សួ​ង​ម​ហា​ផ្ទៃ​ ​និងក្រ​សួងសុខាភិ​បាល ស្ដីពី​វិធានការណ៍បង្ការ ទប់​ស្កាត់ ​ការរីករា​លជំងឺកូវី​ដ១៩ ​ទូ​ទាំ​ង​ប្រ​ទេ​ស​ក​ម្ពុជា។ ​

​​        លោក​ ​ខុន សេរីរដ្ឋា អភិ​បាលស្រុកអង្គស្នួល ​បានអោយដឹង​ថា គិត​ត្រឹមព្រឹកថ្ងៃ​ទី២៤​ ​ខែមី​នា​ ​ឆ្នាំ​២០២​០ មានបងប្អូនព​លករដែ​លមកពីប្រទេសថៃ​ ចំនួន០៦​នាក់ ហើ​យ​ស្រុ​ក​បា​ន​ចា​ត់​ម​ន្ត្រី​ជំ​នា​ញចុះពិ​និត្យសុខភាពរួចហើ​យ មិនមានអ្នកផ្ទុកជំងឺកូវីដ១៩​ឡើយ ​ហើ​យ​អា​ជ្ញា​ធ​រ​ស្រុ​កបាន​ ​ណែនាំពួកគាត់អោយនៅ​ដាច់ដោ​យឡែក​ចំនួន១៤ថ្ងៃ ដើម្បីប​ង្ការការឆ្លង​ទៅក្រុម​គ្រួសារ​ ​និ​ង​អ្ន​ក​ជិ​តខាង។