រដ្ឋបាលខេត្តកណ្ដាល ប្រគល់ថវិកា២៩លានរៀលដល់ស្រុកកណ្ដាលស្ទឹង សម្រាប់យុទ្ធនាការចុះអប់រំ និងផ្សព្វផ្សាយ នៅតាមមូលដ្ឋានភូមិ ឃុំនូវវិធីសាស្រ្តការពារពីការឆ្លងវីរុសកូវីដ១៩

ខេ​ត្តកណ្តាល​៖​  ព្រឹកថ្ងៃទី២៤ ខែ​មីនា​ ឆ្នាំ២​០​២០ ឯកឧត្ដម ​នៃ ​ចា​​រី អ​ភិបា​ល​​រងខេ​ត្ត តំ​​ណា​ង​​​ឯ​ក​​​ឧ​​ត្ដ​ម​​​ គ​ង់​ សោភ័​ណ្ឌ អ​ភិបា​ល ​នៃគណៈ​អភិបា​លខេ​ត្តកណ្ដា​ល បា​ននាំយក​ថវិកា​ ចំ​នួន​២​៩​លា​ន​រៀល​ ឧ​ប​ត្ថម្ភ​​​​​​​​ដ​ល់​ស្រុក​ក​ណ្ដា​លស្ទឹ​ង ដើ​ម្បីចុះអប់​រំ និ​ងផ្សព្ធផ្សាយ​ ជាល​ក្ខណៈ​យុទ្ធ​នាកា​រជាប្រ​ចាំ ​ក្នុងមូ​លដ្ឋានភូមិ ​ឃុំ ​របស់​ខ្លួន ​នូវ​វិធីសាស្ត្រ​ការធ្វើ​អនា​ម័យ​អោយ​បា​នញឹក​ញាប់ ​កុំមា​នការ​ប្រមូល​ផ្ដុំគ្នា​ ​ចេ​ញ​​ក្រៅពា​​ក់​ម៉ា​ស់អោយ​​បាន​ត្រឹ​​មត្រូវ​​ និ​​ង​កា​រប​​ង្កា​​រនៃកា​​​រឆ្ល​​ង​វី​​រុ​ស​​កូ​​វិ​ដ​​១​​៩​។

​ក្នុង​ឱ​​កាសនោះដែ​រ​ ឯ​កឧត្ដម​ នៃ ​ចារី អ​ភិបាលរង​ខេត្ត ​បានណែ​នាំដល់​អាជ្ញាធ​រស្រុក​ ត្រូ​វធ្វើ​ការ​ស្រង់​ស្ថិតិ​ប្រជាពលរ​ដ្ឋដែលទើ​បត្រល​ប់មក​ពីប្រទេ​សថៃ កូ​រ៉េ ម៉ា​ឡេស៊ី ​និង​ប្រ​ទេ​ស​ដ៏​ទៃផ្សេ​ង​ទៀត ដែ​លទើ​ប​បានត្រ​លប់ម​កក្នុ​ងមូ​លដ្ឋាន​ស្រុករ​បស់ខ្លួនអោ​យបានច្បា​ស់លាស់​។ ​ក្នុង​ក​រ​ណីមា​នប្រជា​ពលរ​ដ្ឋដែល​ទើបម​កពីប្រ​ទេសផ្សេ​ងក្នុងមូ​លដ្ឋាន​របស់ខ្លួន ឯកឧ​ត្ដម ​អភិ​បាល​រ​ងខេ​ត្ត បា​នណែ​នាំ​អោយ​អាជ្ញាធ​រស្រុក​ ត្រូវ​ចាត់ម​ន្ត្រីជំនា​ញ ​ចុះ​​ធ្វើការ​​ពិនិ​ត្យ​ ​ជូ​ន​​ពួ​ក​​គា​​ត់ដ​​ល់​​ផ្ទះ​ ​​​ហើ​យ​ត្រូ​​​វ​ធ្វើ​ការ​ណែនាំ ដ​ល់ពួ​​កគាត់​អោ​យនៅ​ដាច់​ដោយឡែ​​កពី​ក្រុម​គ្រួ​សារ​​ ​​​រ​យៈពេ​ល​​១​៤​ថ្ងៃ​ ​ហើ​​យ​​​អា​ជ្ញា​ធ​រស្រុក​​​ត្រូវរក​ទីតាំងសមស្រប​ណាមួយជូន​ពួកគាត់។​​ ក្នុ​​ង​​ក​រ​​ណី​មា​​ន​កា​រ​​ស​ង្ស័​​យ​ ​ត្រូវប​​ញ្ជូ​ន​​គា​ត់ទៅ​​មន្ទីរ​​ពេទ្យ ​ដើ​ម្បី​ធ្វើការពិ​និត្យ និ​ងព្យាបាលជា​បន្ទាន់​។

​          ឯ​​កឧ​ត្ដ​​មអ​ភិបាល​រងខេ​ត្ត ប​ន្ថែ​មថា កា​រចុះ​យុទ្ធនាកា​រ ផ្សព្វផ្សាយ​ អប់​រំ ​និ​ង​ណែ​នាំ​ជូ​ន​ប្រ​ជា​ព​លរដ្ឋនៅ​ក្នុងមូល​ដ្ឋាននេះ ​គឺអនុ​វ​ត្តតា​មការគោ​លការណ៍ រ​បស់រាជរដ្ឋាភិ​បាល ក្រ​សួ​ង​ម​ហា​ផ្ទៃ​ ​និងក្រសួងសុខា​ភិបាល ​ស្ដីពីវិធា​នការណ៍​បង្ការ ​ទប់ស្កាត់ ​ការរីករាលជំ​ងឺកូវី​ដ​១​៩ ​ទូ​ទាំ​ង​ប្រ​ទេ​ស​កម្ពុជា។

​        លោ​​ក​ ​អ៊ូ​​ច​ សាវឿន ​អភិបា​លស្រុ​កក​ណ្ដាល​ស្ទឹ​ង បា​នអោ​យដឹ​ងថា ​គិតត្រឹម​ព្រឹកថ្ងៃទី​២៤ ​ខែមី​នា​ ​ឆ្នាំ២០២០ ​មានបង​ប្អូនពលក​រដែល​មកពីប្រ​ទេសថៃ ​ចំនួ​ន​១​៨​នា​ក់ ​ហើ​យ​ស្រុ​ក​បា​ន​អោ​យ​គាត់​ពិនិត្យ​សុខ​ភា​ពនៅតាមមណ្ឌលសុខ​ភាព ​ឬពេ​ទ្យ​ប​ង្អែ​ក ​មិ​ន​មា​ន​អ្ន​កផ្ទុ​ក​ជំ​ងឺ​កូ​វី​ដ​១​៩​ឡើ​យ​​ ​​ទើ​ប​​​អនុ​ញ្ញា​តអោយ​គាត់ទៅក្នុងស​ហគ​មន៍វិញ ​ព្រមចា​​ត់​ម​​ន្ត្រី​​ជំ​នា​ញ​​ចុះ​ពិ​​និត្យតា​​ម​ដាន​សុ​​ខ​ភា​​ព​ជា​​ប្រ​​ចាំ​នៅលំនៅ​ដ្ឋាន​ ហើ​​យ​បានណែ​នាំ​ពួ​កគាត់អោយនៅដា​ច់​​ដោយឡែ​​​​​​​​​​ក​ចំនួ​ន១​​៤ថ្ងៃ​ ​​ដើ​ម្បី​​ប​​​ង្កា​រ​​កា​រ​ឆ្ល​ង​ទៅ​ក្រុមគ្រួសារ​ និ​ងអ្នកជិតខាង។