យុទ្ធនាការសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅតាមបណ្តោយផ្លូវជាតិលេខ២១ ក្រុងតាខ្មៅ ខេត្តកណ្តាល

     ក្រោ​​មការយកចិត្តទុកដាក់​របស់ឯកឧត្តម ​គង់ សោភ័ណ្ឌ អភិបាល​ នៃ​គ​ណៈ​អ​ភិ​បា​ល ខេ​ត្ត​ក​ណ្តា​ល  ​នៅព្រឹកថ្ងៃ ទី ១  ខែ ​ឧសភា ឆ្នាំ២០​២០ បា​នដឹកនាំមន្ត្រីជំ​នាញ​ ​ក​ង​ក​ម្លាំ​ង​ន​គ​រ​បា​ល​ចរាចរណ៍ផ្លូវគោកនៃស្នងការ​ដ្ឋាននគរបាលខេត្ត ក​ងរាជអាវុធហត្ថខេ​ត្ត​ ​បា​ន​ចុះ​ធ្វើ​យុ​ទ្ធ​នា​កា​រ​​រឹតបន្តឹងច្បាប់​ស្តីពីចរាចរណ៍ផ្លូវគោក ​និងសុវត្ថិភាពចរាច​រណ៍ ​ដល់​ប​ង​ប្អូ​ន​ប្រ​ជា​ព​ល​រ​ដ្ឋ​ដែ​ល​ជា​អ្នកប្រើប្រាស់ផ្លូវថ្នល់គ្រ​ប់រូប  ​ស្ថិតនៅក្នុងសង្កា​ត់តា​ខ្មៅ ក្រុ​ងតាខ្មៅ​ ខេ​​​ត្ត​ក​ណ្តា​ល​។​​​

​ ​ ​   ឯកឧត្តម អភិបាលខេត្ត មានប្រសា​សន៍ថា យុទ្ធនាការនាពេលនេះ មា​នគោលបំណង លើក​ក​ម្ព​ស់ការយល់ដឹងអំពីច្បាប់ចរា​ចរណ៍ផ្លូវគោក និ​ង​ជា​កា​រ​ព​ញ្ញា​ក់​ស្មា​រ​តី​ដ​ល់​អ្ន​ក​ប្រើ​ប្រា​ស់​ផ្លូ​វ​ថ្នល់ សំខាន់ អ្ន​ក​ប្រើ​ប្រា​ស់​ទោ​ច​ក្រ​យា​ន​យ​ន្ត​ឱ្យ​មា​នកា​រ​ប្រុ​ងប្រ​យ័​ត្ន​នៅរា​ល់​ពេ​ល​​ធ្វើ​ដំណើ​រ​តា​មដងផ្លូវ សំខា​ន់ ​តា​ម​បណ្តោយផ្លូវជាតិលេខ​ ២១​នេះ។​  ​

​ ​    ឯកឧត្តម  បានធ្វើ​ការណែនាំ​ ​អ​ប់​រំ​ដ​ល់​ប​​ង​ប្អូ​ន​អ្ន​ក​ជិះ​ម៉ូ​តូ​ដែ​ល​បា​ន​មិ​នបា​ន​ពា​ក់​មួ​ក​សុ​វ​ត្ថិ​ភា​ព​  អំពីសុវត្ថិភាពចរា​ចរណ៍ ដែលបង្ក​ឲ្យ​មានហា​និភ័យ​ ​ប​ណ្តា​ម​ក​កា​រ​ពី​​មិ​ន​ពា​ក់​មួក​សុ​វត្ថិ​ភា​ព​ ឬ ​សួ​រនាំអំពីច្បាប់​ចរាចរណ៍ទៀតផង។

​ ​    ឯកឧត្តមក៏បានឲ្យ​ដឹងផងដែរថា  បច្ចុប្បន្ន​នេះគ្រោះថ្នាក់ចរាច​រណ៍​ ​ជា​​បញ្ហា​ចំ​ណោ​ទ​ស​ម្រា​ប់​យើ​ងទាំង​អស់គ្នា នៅពេលបើកបរ​ត្រូវគោរពឲ្យខានតែបាន ​នូវច្បាប់​ចរាចរណ៍។

​ ​ ​ ​ ឯកឧត្តម បានបញ្ជាក់ផង​ដែរថា យុទ្ធនាការរឹតបន្តឹ​ងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោ​ក​ ​និ​ង​សុ​វ​ត្ថិ​ភា​ព​ច​រាចរណ៍ គឺប្រព្រឹ​ត្តទៅដូចភ្លៀងរលឹម ដោយន​គរបាលចរាចរណ៍ បានឃាត់​អ្នកជិះម៉ូតូ ដែលអ​ត់​ពា​ក់​មួ​​កសុវត្ថិភាព បើកលើសល្បឿន​ដែល​បា​ន​កំ​ណ​ត់​។​ ​ដូ​ច្នេះ​គ្រ​ប់​អ្ន​ក​ប​ញ្ជា​យា​ន​យ​ន្ត​គ្រប់​ប្រភេទ ត្រូវប្រកាន់ភ្ជាប់ នូវការគោរពច្បាប់ចរាចរណ៍ អោយបានគ្រប់ៗគ្នា៕