ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៣០៦គ្រួសារ នៅស្រុកមុខកំពូល បានទទួលអំណោយពី សាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល

   ខេត្តកណ្ដាល៖ ជា​ការឆ្លើយតបចំ​ពោះទុក្ខលំបាក​ ​និ​ង​ជួ​យ​ស​ម្រួ​ល​ក​ម្រិ​ត​ជី​វ​ភា​ព​រ​ប​ស់​ប្រ​​​ជា​ពលរដ្ឋ ដែលបានរងគ្រោះដោយសា​រខ្យល់កន្ត្រាក់​ កាលពីថ្ងៃទី២៥ ខែ​មេ​សា​ក​ន្ល​ង​ទៅ​នេះ​ ​នៅរសៀលថ្ងៃទី១ ខែឧ​សភា ឆ្នាំ២​០២០នេះ ឯក​ឧត្តម​ គ​ង់ សោ​ភ័​ណ​ ​អ​ភិ​បា​ល​ខេ​ត្ត​ ក​ណ្តា​ល​ និងជាប្រធានសាខាកាកបា​តក្រហមកម្ពុជា ​ព្រមទាំង ឯក​ឧត្តមអ​ភិបាលរងខេត្ត មន្ទី​រ​ជុំ​វិ​ញ​ខេ​ត្ត​ ​និងអាជ្ញាធរស្រុក​ បានចុះសំណេះសំណាល សាក​សួរសុខទុ​ក្ខ​ ​និ​ង​នាំ​​យ​ក​   អំ​ណោ​យ​ម​នុ​ស្ស​ធម៏ មកចែក​ជូនប្រជាពលរដ្ឋដែលបា​នរងគ្រោះដោយ​ខ្យល់​កន្ត្រាក់​ ​ចំ​នួ​ន ​៣​០​៦​គ្រួ​សា​រ​ ​ ស្ថិតឃុំចំនួន ​៤ ក្នុងស្រុកមុខកំពូល​ មានឃុំរកាកោងទី១ ​ឃុំឬ​ស្សីជ្រោយ​ ​ឃុំ​​ស្វា​យ​អំ​ពា​រ​ ​និ​ងឃុំព្រែកដំ​បង។​ 

     ដែលហេតុការណ៍នេះបាន​បង្កឱ្យមានការខូចខាត​ដល់គេហដ្ឋានប្រជាពលរ​ដ្ឋចំ​នួន​ ​៣​០​៦​គ្រួ​សា​​រ​ ក្នុងនោះរងគ្រោះដោយរបើ​កដំបូលដោយអន្លើមាន ​២៤៨គ្រួសារ របើក​ដំបូលធ្ងន់ធ្ង​រ​ ​៤​៤​គ្រួ​សារ និង រលំផ្ទះទាំង​ស្រុង១៤គ្រួសារ និងប​ណ្តាលឱ្យមានអ្នករង​គ្រោះ០៣​នា​ក់​ ​រ​បួ​​ស​ស្រា​ល​០​២នាក់ របួ​សធ្ង​ន់​០​១នា​ក់​។​

​ ​ ​  ក្នុងពិធីនោះ  ​ឯកឧត្តម គង់ សោភ័ណ បា​នមានប្រសាសន៍ថា កាក​បាទក្រហ​មក​ម្ពុ​ជា​ ​តែ​ង​តែ​យ​ក​​ចិត្តទុកដាក់យ៉ាងខ្លាំ​ង ដល់​ប្រជាពលរដ្ឋ ទោះបីស្ថិត​នៅស្ថា​ន​ភា​ព​ ​បែ​ប​ណា​ក៏​ដោ​យ​ ​គឺ​តែងបានផ្តល់ភាព​កក់ក្តៅ​ ដ​ល់​ប​ង​ប្អូ​ន​ជា​និ​ច្ច​ក្នុ​ង​គ្រា​លំ​បា​ក​នា​នា​ពោល​គឺ​ទី​ណា​មាន​កា​រ​លំ​បា​ក​ ទីនោះមានកាកក្រហមកម្ពុជា​ហើយការ​ជួយ​គឺធ្វើ​​ឡើងដោយ មិនប្រកា​ន់បក្សពួ​ក​ ​និ​ន្នា​កា​រ​នយោបាយ និង​សាសនាអ្វី​ឡើយ ​។​

    ជាមួយគ្នានេះដែរ ឯកឧត្ត​មក៏បានលើកទឹកចិត្តដល់​គ្រួសារងគ្រោះសូមកុំអស់សង្ឃឹម​ ​ត្រូ​វ​មា​ន​សា​​មគ្គីភាពក្នុងគ្រួសារ ត្រូ​វ​ព​ង្រឹ​ង​ជី​វ​ភាព​​បន្ថែ​ម​ទៀ​ត​ដោ​យ​ខិ​ត​ខំ​ធ្វើ​កា​រ​រក​ប្រា​ក់​ចំ​ណូ​ល​តា​ម​ជំ​នាញរៀងៗខ្លួនដើម្បីធ្វើឱ្យ​ជីវភាពគ្រួសា​រមានភាពប្រសើឡើងវិញ​។ ​

​ ​ ​ ​ ហើយឆ្លៀតក្នុង​នោះដែរ​ ឯកឧត្តមបានធ្វើ​ការ​អំពាវនាវដល់គ្រួសាររង់គ្រោះ​ទាំងអ​ស់​ ​សូ​ម​មា​ន​ស្មារតីប្រុងប្រយ័ត្នខ្ពស់​ ក្នុ​ងការធ្វើ​ដំណើរតា​មដង​ផ្លូវ​ ​ត្រូ​វ​រួ​មគ្នា​គោ​រ​​ព​ច្បា​ប់​ច​រា​ច​រ​ណ៍ផ្លូ​វ​គោ​ក​ដែលទើបតែដាក់ចេញនូវច្បាប់​ថ្មី ជៀសវាងមានការផាក​ពិន័យធ្ង​ន់ធ្ងរ ​ត្រូវពា​ក់​មួ​ក​សុ​វ​ត្ថិ​ភា​ព​ ​​ឱ្យបានត្រឹមត្រូវ មានឯក​សារគ្រប់គ្រាន់  កុំបើក​បរ ហួសល្បឿនកំណត់​ កុំបើ​កបរ​ ​ក្រោ​ម​ឥ​ទ្ធិ​ព​លនៃគ្រឿងស្រវឹង និងសូ​មចៀសឱ្យឆ្ងាយពីគ្រឿងញៀន និ​ងគ្រឿងស្រវឹង​ ​ដែ​ល​ជា​ហេ​តុ​នាំ​ឱ្យមានអំពើហិង្សា និងមហ​ន្តរាយផ្សេងៗដល់ក្រុមគ្រួសារ​ និងសង្គមជាតិ។​

​ ​   សូមជំរាបដែរថា ​អំណោយមនុស្សធម៌ដែលបានផ្តល់ជូ​នដល់គ្រួសាររងគ្រោះនី​មួយៗ​ ​គឺ​ក្នុ​ង​មួ​យ​គ្រួសារទទួលបាន អង្ក​រ២០គីឡូក្រាម មី១កេ​ស ទឹក​បរិសុទ្ធហ្វ្រេដូ ១កេស ទឹ​ក​ដោះ​គោ​៦​ដ​ប​ ម៉ាស១០សន្លឹក អាល់កុល១ដប ​សាប៊ូម្សៅ១កញ្ចប់ ឆៃប៉ូវ ១​គីឡូក្រាម ខ្ទឹម​ស ០,៥០ គី​ឡូ​ក្រា​ម​ ថវិកា ១០ម៉ឺន​រៀល សម្រាប់គ្រួសាររង​គ្រោះរបើកដំបូលដោយអន្លើ ថ​វិ​កា​១​៥​ម៉ឺ​ន​រៀ​ល​ ​របើកដំបូលធ្ងន់ធ្ងរ និ​ង ថវិកា៤០ម៉ឺនរៀល ​និងកៅស៊ូតង់ ​១ ចំ​ពោះ​គ្រួ​សា​រ​រ​លំ​ផ្ទះ​ទាំ​ង​ស្រុ​ង​។​ ​ក្រោយពីពិធីបានបញ្ចប់ ​ឯកឧ​ត្ត​ម​ ​បា​ន​ប​ន្ត​​ដំ​ណើ​ម​ក​សួ​រ​សុ​ខ​ទុ​ក្ខ​ដោ​យ​ផ្ទា​ល់​ដ​ល់​ខ្ន​ង​ផ្ទះ   ​ប្រ​ជា​ព​លរដ្ឋចំនួន ៣គ្រួសា​រ​ទៀត​ដែ​ល​រ​ង​​គ្រោះ​រ​លំ​ផ្ទះ​ទាំ​ង​ស្រុ​ង​ហើ​យ​ជា​គ្រួ​​សា​រ​ទី​ទា​ល់​​ក្រ​មា​​​ន​ម្តា​​​យ​ចា​ស់​ជរាគ្មានទីពឹងនិង​ស្ត្រីមេម៉ាយមានកូនច្រើនមិន​បានមកចូលរួមនៅឯវេ​ទិ​កា​ដោ​យ​បា​នឧ​ប​ត្ថ​ម្ភ​ថ​វិ​កាក្នុងមួ​យគ្រួ​សារ ៣​លា​នរៀល និងសរសរធ្វើ​អំពីថ្ម​ ចំនួ​ន​៦ដើ​​ម​​ ​ប​​​ន្ថែ​​​ម​​​ទៀ​ត​ដើ​ម្បី​សា​ង​ស​ង់​ផ្ទះឡើងវិញ​។