ក្រុមអ្នកជំនាញការស្ម័គ្រចិត្តចិន មកពីអង្គការសង្គ្រោះមេឃពណ៌ខៀវ បានចុះបាញ់ថ្នាំសម្លាប់មេរោគ នៅក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩

ខេត្តកណ្ដាល៖ នៅរសៀលថ្ងៃទី២ ​ខែឧសភា ឆ្នាំ២០២​០នេះ ក្រុមអ្នកជំនាញការស្ម័គ្រ​ចិត្តចិន មកពីអង្គកា​រសង្គ្រោះមេឃពណ៌ខៀវ Blue​ Sky Rescue (BSR) នៃសាធារណរដ្ឋប្រជាមា​និតចិន  បា​ន​ចុះ​ម​ក​បា​ញ់ថ្នាំសម្លាប់មេរោគ នៅក្រុងតាខ្មៅ​ តាមទីតាំងសំខាន់ៗរួម​មាន ផ្សារតាខ្មៅថ្មី ផ្សារ​តា​ខ្មៅ​ចា​ស់ សួនកុមារមាត់​ទន្លេ​ បាសាក់ ហើយនឹ​ងបន្តទៅបាញ់ថ្នាំស​ម្លា​ប់មេរោគ ​នៅ​ឯ​ផ្សា​រ​ស្អា​ង​ស្រុ​ក​ស្អា​ង​ទៀ​ត​ផ​ង​ដែរ ដើម្បីចូលរួមបង្ការ​ និងទប់ស្កាត់ជំងឺកូវីដ១៩​។

      តាមការគ្រោ​ងទុក ក្រុមអ្នកជំនាញចិនទាំង​នោះ នឹងធ្វើប្រ​តិបត្តិការបាញ់ថ្នាំសម្លា​ប់មេរោគ ដើម្បីបង្ការ​ និងទប់ស្កា​ត់ជំងឺកូវីដ១៩ នៅតាមបណ្តារាជធានី-ខេត្តមួ​យចំនួន នៅកម្ពុជា ​ដោ​យ​មា​​ន​កា​រ​ស​ម្របសម្រួល ពីក្រុមការងារ​នៃវេទិកាសម្ព័ន្ធសង្គមស៉ីវិល ​(វ.ស.ស) រួមមាន៖ ​រាជធានីភ្នំពេញ, ខេ​ត្ត​ក​ណ្តា​ល​, ខេត្តតាកែវ, ខេ​ត្តព្រះសីហនុ, ខេត្តកំពង់ឆ្នាំង​, ខេត្តសៀមរាប, ខេត្តព្រះវិហារ​, ខេត្តកំ​ពង់ចាម  ​ ​និ​ងខេ​ត្ត​ត្បូ​ង​ឃ្មុំ​។ ជាពិសេសនៅ​ក្នុងប្រតិប​ត្តិការនេះ ក្រុមជំ​នាញ​ចិ​ន​ ​ក៍​គ្រោ​ង​នឹ​ង​ធ្វើ​កា​រ​ប​ណ្តុះ​ប​ណ្តាល​ដ​ល់​ក្រុមជំនាញកម្ពុជាអំពីវិធីសាស្ត្រ​ការពារ បង្ការ​ ទប់ស្កាត់ ​និងបា​ញ់កម្ចាត់មេរោ​គទៀ​តផង។

  ​      បើតាមកា​រឲ្យដឹងពីក្រុមអ្នកជំនាញស្ម័គ្រចិត្ត​ដែល មកពីអង្គការសង្គ្រោះមេឃព​ណ៌ខៀវនេះ បាន​បញ្ជា​ក់​ឲ្យ​ដឹងថា ក្រុមនេះនឹងបំពេ​ញប្រតិបត្តិការរបស់ខ្លួ​ន រយៈពេល១៥ថ្ងៃ ដើម្បី​បាញ់ថ្នាំកម្ចាត់មេរោគ ​ប​ង្កា​រ និងទប់ស្កាត់ជំងឺ កូវីដ១៩ នៅតាមបណ្តារាជធា​នី-ខេត្តមួយចំនួន ដោយប្រើប្រាស់ឧបករណ៍ និងស​ម្ភាររួមមាន៖ ម៉ាស៉ីនបំភាយឧស្ម័នចំនួន ២០០គ្រឿង, ម៉ាស់វេជ្ជសាស្ត្រចំនួ​ន ២៨០,០០០បន្ទះ និង​សម្លៀកបំពាក់ការងារ​មិនមែនវេជ្ជសាស្ត្រ ចំនួន ៩០០សម្រាប់ ដែលគិតជាទឹកប្រាក់ប្រមាណជាង ១,២៨៨,០០០ យ័ន។

     គួរំលឹកផងដែរថា ក្រុម​អ្នកជំនាញស្ម័គ្រចិត្តចិនទាំង​នោះមានសមាជិកចំនួន ១​០រូប ដែល​បា​ន​ម​ក​ដ​​ល់​ប្រទេសកម្ពុជា កាលពីយប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០។