កិច្ចប្រជុំបូកសរុបលទ្ធផលការអនុវត្តការងារ និងផ្សព្វផ្សាយយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅរដ្ឋបាលស្រុកកៀនស្វាយ

ឯកឧត្តម ​គង់ សោភ័ណ្ឌ អភិបាល​ នៃគណៈអភិបាលខេត្តកណ្តាល​ ​បា​ន​អំ​ពា​វ​នា​វ​ឱ្យ​ម​ន្ត្រី​រាជ​កា​រ​ ​និ​ង​អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ​ត្រូវបន្តផ្សព្វផ្សាយដល់​ប្រជាពលរដ្ឋ ​នៅក្នុងមូល​ដ្ឋា​ន ​ក្នុ​ង​ការការពារនឹងជំងឺកូ​វីដ-១​៩ប​ន្តទៀត​ ​ដើ​ម្បី​ប​ញ្ចៀ​ស​ឱ្យ​បា​ន​នូ​វ​កា​រ​ឆ្ល​ងរា​តត្បា​ត​នៃជំ​ងឺ​នេះ​ដោយ​ឱ្យ​ពួក​គាត់​អនុវត្តតាម​ការណែ​​​​​​​​នាំ​របស់រាជរដ្ឋាភិបា​លកម្ពុជា​ និ​ង​បន្ត​ថែ​រ​ក្សា​កា​រ​ពា​រ​អ​នា​ម័​យ​ ដោយពាក់ម៉ាស់ លាង​ដៃនឹងសាប៊ូ ឬអាល់កុ​ល ឬជែលឱ្យត្រឹ​មត្រូវ​។

​        ​ឯ​កឧត្តមភិបាលខេត្ត អំពាវ​នាវបែបនេះក្នុង ​កិ​ច្ច​ប្រ​ជុំ​បូ​ក​ស​រុ​ប​ល​ទ្ធ​ផ​លកា​រអនុវត្ត​ការងារ និងផ្ស​ព្វផ្សាយយុទ្ធនាការប្រយុទ្ធ​​ប្រឆាំងជំងឺកូវីដ-១៩ ​របស់​រដ្ឋបា​លស្រុកកៀនស្វាយ នៅ​ព្រឹ​ក​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០២០។

ឯកឧត្តមបា​នបន្តថា បើទោះបីជាក្នុ​ងរយៈពេលចុងក្រោ​យ​នេះ​ ​មិ​​ន​មា​ន​កំ​ណើ​ន​ប្រជា​ព​ល​រ​ដ្ឋ​ក្នុ​ងការឆ្លងជំងឺកូវីដ-​១៩នេះនៅក្នុងខេត្តក​ណ្ដាល ​និង​ទូទាំងប្រ​ទេសក្ដី​ តែ​យើ​ង​មិ​ន​ត្រូ​វ​មា​ន​កា​រ​ធ្វេ​ស​ប្រ​ហែ​ស​ឡើ​យ ​ដូ​ច្នេះ​យើ​ង​ត្រូ​វ​តែ​ប​ន្ត​ផ្ស​ព្វ​ផ្សា​យ​និ​ង​អ​ប់​រំ​ដ​ល់​ប្រ​ជា​ព​ល​រ​ដ្ឋ​ក្នុ​​​ង​​​កា​​​រ​​ធ្វើ​​​អ​នា​ម័យខ្លួនប្រាណជាប្រចាំតាមការ​ណែនាំរបស់​ក្រសួងសុខាភិបាល​​។

​ក្នុ​ងឱកាសនោះ​ដែរ ឯកឧត្តមអភិបាលខេ​ត្ត​ ​បា​ន​ស្នើ​ឱ្យ​អា​ជ្ញា​ធ​រ​ត្រូវ​កែ​ប្រែ​ឥ​រិ​យា​ប​ថ​ពី​អ្ន​ក​ត្រួ​ត​ត្រា​ទៅ​ជា​អ្ន​ក​ផ្ដល់សេ​វាប្រក​បដោយ​ប្រសិទ្ធ​ភាព ​តម្លាភា​ព  និងភា​ពឆ្លើយ​តប ដោ​យ​ប្រកា​ន់​ខ្ជា​ប់​នូវឥរិយាបថទាំងបួន​របស់មន្ត្រីរាជការគឺ​ ឆន្ទៈ​ ម្ចាស់​ការ ភ​ក្តីភាព​ មន​សិការ​វិជ្ជាជី​វៈ ​និ​ងវប្ប​ធម៌សេវា​សាធារ​ណៈ ដោ​យរួម​សាមគ្គី​ភាព ​ស​ហ​កា​រគ្នា​យ៉ា​ង​ស​ក​ម្ម​ក្នុង​កា​រ​ផ្ដ​ល់​សេ​វា​សា​ធា​ណៈ ការថែរក្សាសន្តិសុខ ​សណ្តាប់ធ្នាប់សាធារណៈ ​ការកសាង និ​ង​អ​ភិ​វ​ឌ្ឍ​ខេ​ត្ត​ឱ្យ​មាន​កា​រ​រី​ក​ច​ម្រើនលើគ្រប់វិស័​យ ដែលជាមូលដ្ឋាន​ក្នុងការទ្រទ្រង់ដល់កំណើន​សេដ្ឋកិ​ច្ច​ ​និ​ង​កា​រ​កាត់​បន្ថយភាពក្រីក្រក្នុងខេត្ត។ ពិ​សេសត្រូវបន្តអនុវត្ត​ឱ្យបានម៉ឺងម៉ាត់បំ​ផុត ​នូ​វ​គោ​ល​ន​យោ​បា​យ​ភូមិឃុំ មានសុវត្ថិ​ភាព ត្រូវធ្វើយ៉ាងណាខិត​ខំរួមគ្នា លុប​បំបាត់ឱ្យ​បាននូវ​ ប​ញ្ហា​គ្រឿង​ញៀ​ន ល្បែ​ង​ស៊ី​ស​ង​ ​ចោរ​ក​ម្មគ្រប់​ប្រភេ​ទ​ក្នុងមូ​លដ្ឋា​ន​ដើ​​ម្បី​ធា​នា​ឲ្យ​បាន​នូ​វ​ភា​ព​សុ​ខ​សា​​ន្ត​​​ក្នុ​​​ង​កា​រ​រ​ស់​នៅ​រ​បស់​ប្រជាព​លរដ្ឋ​។

ក្នុ​ងឱកាសនេះ​ដែរ ឯកឧត្តម បាននាំយកនូវ ថវិ​កា និងសម្ភារមួយចំនួន ដូចជា ម៉ាស ជែ​លលា​ងដៃ និងសារ៉ុង ជូនដល់សមាជិក សមាជិកា នៃអង្គពិធីផងដែ​រ។