អភិបាលខេត្តកណ្តាលបានថ្លែងអំណរគុណនិងកោតសរសើរសប្បុរសជនដែលផ្តល់ថវិកានិងគ្រឿងឧបភោគបរិភោគសម្រាប់យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

ខេត្តកណ្តាលៈ ឯកឧ​ត្តម គង់ សោភ័ណ្ឌអភិបាលនៃគណៈអភិ​បាលខេត្តកណ្តាល បានថ្លែងអំណរគុ​ណ​​និ​ង​កោ​ត​ស​រ​សើ​រ​ចំ​ពោះ​ស​ប្បុ​រ​ស​ជ​ន​ ដែ​ល​នាំ​យ​ក​អំណោ​យ​ជា​ថ​វិ​កានិ​ង​គ្រឿ​ងឧ​ប​ភោ​គ​បរិ​ភោ​គ​យ៉ា​ង​សន្ធឹ​ក​សន្ធា​ប់​ម​ក​ផ្តល់​ជូន ​រដ្ឋ​បា​ល​ខេត្ត​ក​ណ្តា​ល​ស្រ​បពេ​ល​ដែល​ឯ​ក​ឧត្ត​ម​កំពុ​ង​ស្វែ​ង​រ​ក​ស​ប្បុ​រ​ស​ជ​នជួ​​យឧ​ប​ត្ថ​ម្ភ​ជា​ស្បៀ​ង​អា​ហា​រ​និ​ង​ថ​វិ​កា​ស​ម្រាប់​យុ​ទ្ធ​នា​កា​រ​ប្រ​យុទ្ធ​ប្រ​ឆាំង​នឹង​ជំ​ងឺកូ​វី​ដ​១៩​ ​ ។

          ឯកឧត្តម គង់ សោភ័ណ្ណ បានថ្លែងអំណរគុណនិងកោតសរសើរចំពោះសប្បុរសជននេះ គឺធ្វើឡើងនៅពេល​ដែលលោក​ស្រី ឈុំ ផល្លី សប្បុរសជននៅខេត្តកណ្តាលតាមរយៈឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ប្រធានក្រុមការងារថ្នាក់ជាតិចុះ​ជួយ​​ខេត្តកណ្តាល បាននាំយកអំណោយជាថវិកា 10000 $( មួយម៉ឺនដុល្លារ )អង្ករចំនួន ៨ តោន មី50កេស ទឹកត្រី50យួ ទឹក​ស៊ីអ៊ីវ50យួ  ទឹកបរិសុទ្ធ50  ជែលលាងដៃ15កេស សរុបជាទឹកប្រាក់ស្មើ15265$( មួយម៉ឺនប្រាំពាន់ពីររយហុកប្រាំដុល្លារ )

ប្រគល់ជូនរដ្ឋបាលខេត្តកណ្តាលនៅល្ងាចថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០២០ ។

          ឯកឧត្តមបានថ្លែងទៀតថា នេះមិនមែនជាលើកទី១ទេ ដែលលោកស្រី ឈុំ ផល្លី តែងតែជួយឧបត្ថម្ភជាអំណោយ​សប្បុរស​ជននោះ ។ ជាក់ស្តែងដូចជានៅពេលនេះ បើទោះបីស្ថានភាពជំងឺកូវីដ១៩មានលក្ខណៈល្អប្រសើរ និងមិនមានការចម្លង​ថ្មីនៅ​​​ខេត្តកណ្តាល​​ក៏ដូចទូទាំងប្រទេសកម្ពុជាក៏ដោយ ក៏លោកស្រី ឈុំ ផល្លី នៅតែបានបន្តចំណាយថវិកាផ្ទាល់ខ្លួន និងគ្រឿង​ឧបភោគ​បរិភោគដ៏ច្រើនសន្ធឹកសន្ធាប់ សម្រាប់យុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩នេះ។

          ឯកឧត្តមបានថ្លែងបន្តទៀតថា យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-19នេះ សម្តេចតេជោ ហ៊ុន សែន ជាប្រមុខរាជ​រដ្ឋា​ភិបាលលោក មានវិធានការទាន់ពេលវេលាជួយប្រជាពលរដ្ឋដែលបានឲ្យមន្ត្រីគ្រប់ជាន់ថ្នាក់ចុះជួយប្រជាពលរដ្ឋ ចុះទៅផ្សព្វ​ផ្សាយ​​​ឲ្យប្រជាពលរដ្ឋប្រើប្រាស់ឧបករសម្ភារៈដូចជាម៉ាស់ ដូចជាជែលលាងដៃ សាប៊ូលាងដៃ ជាថវិកា ជាអង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកបរិសុទ្ធជាដើមជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះមានជីវភាពខ្វះខាតប្រភេទក្រ១ ក្រ២ ក្រអធិភាពជាក់ស្តែងនៅ​តាមលំ​នៅ​ឋាន ។ ដោយសារមើលឃើញថា សកម្មភាពដ៏មមាញឹករបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ដែលបាន​​ចង្អុលទិស​ដឹកនាំភ្លាមៗក្រោយពីសម្តេចតេជោ ហ៊ុន សែន បានមានអនុសាសន៍ដឹកនាំចង្អុល​បង្ហាញឲ្យតាមបណ្តាខេត្តទូ​ទាំងប្រទេសយក​​ចិត្តទុកដាក់ចុះទៅជួយ ចុះទៅជួបសួរសុខទុក្ខប្រជាពលរដ្ឋដល់មូលដ្ឋានដើម្បីផ្សព្វផ្សាយអប់រំ​ទប់ស្កាត់ប្រយុទ្ធ​ប្រឆាំង ​នឹង​ជំងឺ​

កូវីដ-19នេះ ជាពិសេសនៅខេត្តកណ្តាលតែម្តងសូមឲ្យធ្វើកិច្ចការនេះឲ្យសកម្មដើម្បីកុំឲ្យមានការឆ្លងរីករាលដាលជំងឺកូវីដ-19នេះ ។​ ទង្វើដ៏ល្អប្រពៃនេះហើយ ដែលញ៉ាំងឲ្យលោកស្រី ឈុំ ផល្លី បាននាំយកអំណោយដ៏សន្ធឹកសន្ធាប់នេះមក​ប្រគល់ជូនរដ្ឋបាល​ខេត្តកណ្តាលតាមរយៈឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកណ្តាល ។

ឯកឧត្តមបានថ្លែងបន្តទៀតថាជំងឺកូវីដ១៩​​​ជាបញ្ហាសកល​ដែល​​​ស្ទើរគ្រប់​​​​ជាតិសាសន៍នៅលើពិភពលោកកំពុងមានការ

ព្រួយបារម្ភ។ ប៉ុន្តែ នៅកម្ពុជាវិញ បញ្ហាជំងឺដ៏កាចសាហាវនេះហាក់មានភាពល្អប្រសើរដោយមិនមានករណីកើតឡើងថ្មី រីឯអ្នក

រងគ្រោះដែលបានឆ្លងកន្លងមកក៏បានព្យាបាលជាសះស្បើយអស់ដែរ។

          ប៉ុន្តែនៅកម្ពុជាបើទោះបីស្ថិតក្នុងស្ថានភាពល្អប្រសើរយ៉ាងនេះក្តី ថ្នាក់ដឹកនាំមិនបានព្រងើយកន្តើយ ឬធ្វេស​ប្រហែស​នោះទេ ពោលគឺនៅតែមានការគិតគូរបន្តតាមរយៈការអប់រំផ្សព្វផ្សាយយ៉ាងទូលំទូលាយដើម្បីឱ្យពលរដ្ឋ គ្រប់មជ្ឈដ្ឋាន​ចូលរួមក្នុង​ការបញ្ចៀសពីជំងឺដ៏កាចសាហាវនេះ។ ជាមួយអំណោយដ៏សន្ធឹកសន្ធាប់ របស់លោកស្រី ឈុំ ផល្លី ឯកឧត្តម គង់ សោភ័ណ្ឌ បាន​បញ្ជាក់ថា ឯកឧត្តម នឹងប្រើប្រាស់អំណោយដ៏សប្បុរសធម៌នេះឱ្យបានចំគោលដៅស្របតាមបំណងប្រាថ្នារបស់លោកស្រី និង​ក្រុមគ្រួសារ។

          គួររំលឹកថា អំណោយសប្បុរសជនដែលលោកស្រី ឈុំ ផល្លីបានផ្តល់ជូនថ្នាក់ដឹកនាំ​ដើម្បីប្រយុទ្ធប្រឆាំង​នឹងជំងឺ​កូវីត១៩​​នេះ លោកស្រីមិនមែនជួយតែខេត្តកណ្តាលមួយទេ គឺនៅ ខេត្តកំពត ខេត្តកំពង់ស្ពឺជាដើម កន្លងមកលោកស្រី​តែងតែនាំ​យក​អំណោយ​​សប្បុរសជនជាថវិកាផ្ទាល់ខ្លួនទៅចែក​ជូនដល់អាជ្ញាធរមូលដ្ឋានភូមិឃុំ​ក៏ដូចរដ្ឋបាលខេត្តដើម្បីរួមចំ​ណែកប្រយុទ្ធ

​​​ប្រ​ឆាំ​ង​​នឹងជំងឺកូវីត១៩នេះ ៕