ឃុំ-សង្កាត់អនុវត្តបានល្អក្នុងចលនាប្រឡងប្រណាំងភូមិឃុំ មានសុវត្ថិភាព ទទួលប័ណ្ណ និងលិខិតសរសើរ

           

    ក្នុងចំណោម ឃុំ សង្កាត់ទាំង ១២៧ របស់ខេត្តកណ្តាល មានឃុំសង្កាត់ដែលទទួលបានពីការវាយតំលៃជាប្រភេទទី១មានចំនួន៦៥ឃុំ ១សង្កាត់ ប្រភេទទី២ មាន៤៦ឃុំ និង៨សង្កាត់ និងប្រភេទទី៣ មានចំនួន ១៦ឃុំ និង១សង្កាត់។លទ្ធផលនៃការវាយតំលៃនេះត្រូវបាន លោកឧត្តមសេនីយ៍ ឈឿន សុចិត្ត ស្នងការនគរបាល​ខេត្តកណ្តាល​លើកឡើងក្នុងសន្និបាតបូកសរុបលទ្ធផលការអនុវត្តគោលនយោបាយ ភូមិឃុំមានសុវត្ថិភាពដែលរដ្ឋបាលខេត្តបានប្រារព្ធធ្វើនៅសាលាខេត្ត កណ្តាល នាព្រឹកថ្ងៃទី៩ ខែ មិថុនា ឆ្នាំ ២០២០ ក្រោមអធិបតីភាព ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត។

លោកឧត្តមសេនីយ៍ ឈឿន សុចិត្ត បានអោយដឹងពីការ វាយ តំលៃ លើការអនុវត្តគោលនយោបាយភូមិឃុំ មានសុវត្ថិភាព ដោយ ផ្អែកទៅ លើការប្រឡងប្រណាំងពីការវាយតំលៃ អំពីសភាពការណ៍ កិច្ច ប្រតិបត្តិ ការបង្រ្កាបបទល្មើសលទ្ធផលចាត់តាំងអនុវត្តគោលនយោបាយ ភូមិឃុំ មានសុវត្ថិភាព ការងារផ្សព្វផ្សាយផែនការ ការរៀបចំវេទិកាសាធារណះ ការកសាងចលនាប្រជាការពារនិងការងារពង្រឹងប៉ុស្ត៍នគរបាលរដ្ឋបាល។

       ផ្តល់អនុសាសន៍ដល់កិច្ចប្រជុំទាំងមូល ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃ គណៈអភិបាលខេត្ត និងជាប្រធានគណៈ បញ្ជាការ ឯកភាព រដ្ឋបាល ខេត្តបានមានប្រសាសន៍ថា ជាការពិតណាស់ សន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ សណា្តប់ធ្នាប់សាធារណៈ ជា កក្តាគន្លឹះ ដែល ផ្តល់ភាពអនុគ្រោះដល់ដំណើរការនៃការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច និងវិស័យ ផ្សេងៗទៀតមានការរីកចម្រើន  ស្របតាម កម្មវិធី នយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់ កាលទី៤ របស់រាជរដ្ឋាភិបាល កម្ពុជា ក្រោមការដឹកនាំ ប្រកបដោយ គត្តិបណ្ឌិត របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ កម្ពុជាបាន ឆ្លងកាត់ដំណាក់កាល នៃការធ្វើ កំណែទម្រង់ស៊ីជម្រៅជាច្រើន ក្នុងគោលបំណងដើម្បីកំណើន បង្កើតការងារ ធានាសមធម៌ និងប្រសិទ្ធ ភាព សំដៅសម្រេចឱ្យបាននូវការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ប្រកប ដោយចីរភាព សមធម៌ និងបរិយាប័ន្ន។