សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ចូលរួមរំលែកទុក្ខ គ្រួសារសព លោក ឆាយ សុខ ដែលបានស្លាប់ដោយរន្ទះបាញ់ កាលពីថ្ងៃទី១៦ ខែមិថុនានេះ

ខេត្តកណ្តាល ៖នៅរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ ឯឧត្តម គង់ សោភ័ណ្ឌ ​អ​ភិ​​បាល​ ​នៃគណៈអភិបាលខេត្ត ​និ​ង​ជា​ប្រធា​នគណៈ​កម្មាធិការ​សាខា​កាក​បាទ​ក្រហម​កម្ពុជា​ខេត្ត​កណ្ដាលបានចាត់ឱ្យលោកវេជ្ជបណ្ឌិត គួ​យ ប៊ុនធឿន ​អនុប្រធានគណៈក​ម្មា​ធិ​កា​​​រ​សា​ខា​កា​ក​បា​ទ​ក្រ​ហ​មកម្ពុជាខេត្តដឹកនាំប្រតិភូ​សាខា១ក្រុមចុះសួរសុខទុក្ខនិង​នាំ​យ​ក​អំ​​​ណោ​យ​ម​នុ​ស្ស​ធ​ម៌​ ទៅចូលរួម​បុ​ណ្យសព​លោក ឆាង សុខ​ ​ដែ​​ល​រ​ង​គ្រោះ​បា​​ត់​ប​ង់​ជី​វិ​ត​ដោ​​យសាររន្ទះបាញ់ កាលពីរសៀលថ្ងៃទី១​៦ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ៤រសៀល នៅ​ភូ​មិ​ព្រែ​ក​ហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ។ ដោយមានការអញ្ជើញរួមដំណើរដោយ ​ប្រតិភូ​អ​នុ​សា​ខាក្រុងតាខ្មៅ ក្រុមកាកបាទក្រហមសង្កាត់ព្រែកហូរ និងអាជ្ញាធរដែនដីភូមិ សង្កាត់ ​ជា​ច្រើ​ន​រូបទៀត។

មានមតិសំណេះសំណាលទៅកាន់គ្រួសាររងគ្រោះ លោកវេជ្ជបណ្ឌិត គួយ ប៊ុនធឿន ​ក្នុ​ង​នា​ម ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ​បា​ន​នាំ​ម​ក​នូ​វការផ្តាំផ្ញើចូលរួមរំលែកទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែ​ន​ ​ប្រ​ធានកាកបាទក្រហមកម្ពុជា ដោយក្តីអាណិតអាសូរ និងក្តុកក្តួលយ៉ាងក្រៃលែង ។ លោក​បា​ន​ប​ន្តទៀតថា កាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី​ ហ៊ុ​ន​ ​សែ​ន ជាប្រធាន សម្តេចតែងតែគិតគូរជានិច្ច អំពីសុខ​ទុក្ខរបស់ប្រជាពលរដ្ឋទូទៅ ដោ​យ​ពុំ​មា​ន​កា​ររើសអើងពូជសាសន៍ សាសនា វ​ណ្ណៈ ពណ៌សម្បុរ ឬនិន្នាការន​យោបាយឡើយ ។ ​ជា​មួ​យ​គ្នានេះ លោកក៏បានសំណូមពរដល់គ្រួសាររងគ្រោះ សូមមេត្តាកាត់ចិត្ត ទ​ប់អារម្មណ៍ ​ព្រោះ​ហេ​តុការណ៍ទាំងអស់នេះ វាក៏បានកន្លងផុតអស់ហើយ ​តែ​អ្វី​ដែ​ល​យើ​ង​ត្រូ​វ​គិ​ត​គូ​រ​ដោះ​ស្រា​យ​ជាបន្តនោះ គឺការងាររកចំណូលតាមសមត្ថភាពរៀងៗខ្លួន សម្រាប់​ទ្រទ្រង់​ដល់ជី​វភា​ព​គ្រួ​​សា​រ​ឡើ​ងវិញឱ្យមានភាពប្រសើរឡើង។

សូម​បញ្ជាក់ផងដែរថា នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១៤និង៣០នាទី ជ​ន​រ​ង​គ្រោះបាននាំ កូនប្រុស២នាក់ និងចៅស្រី១នាក់ ទៅរោងគោនៅជិតបឹងឈូកជាប្រចាំ ​ដើ​ម្បី​លែ​ងគោអោយស៊ីស្មៅ។ លុះវេលាម៉ោង១៦និង០០នាទីថ្ងៃខែឆ្នាំដដែល ​ដោ​យ​មា​ន​ភ្លៀ​ង​ធ្លាក់​រ​លឹ​មតិចៗ ជនរងគ្រោះ ជាមួយកូន២នាក់ និងចៅស្រី បា​នចុះ​ទៅឃ្វាល​គោ​អោ​យចូល​រោ​ង​វិញ ចែកគ្នាទៅឃ្វាលគោផ្សេងៗគ្នា ចំងាយពី៥ម៉ែត្រទៅ៦ម៉ែត្រ នៃជន​រ​ង​គ្រោះ​ស្រា​ប់​តែមា​នរន្ទះបាញ់ចំជនរងគ្រោះធ្វើអោយជនរងគ្រោះដេក​ដួលនៅលើដីស្លាប់ភ្លាមៗ។

អំណោយមនុស្សធម៌ដែលសាខាកាកបាទក្រហមបានចូលរួមបុណ្យសពរួមមាន ៖ ​អ​ង្ក​រ​ ​៥​០​ ​គីឡូក្រាម ,មី ២កេស ,ទឹកសុទ្ធ ២កេស ត្រីខកំប៉ុង ២យួរ ,ទឹកក្រូច ២កេស និងថវិ​កា​ចំ​នួ​ន​ ​៥០ម៉ឺនរៀល ។ ដោយឡែកប្រតិភូអនុសាខាក្រុងតាខ្មៅ បានចូលរួមមាន ៖ អង្ករ ៥០គីឡូ​ក្រា​ម​ ​,មី ១កេស ,ទឹកត្រី ១យួរ ,ទឹកស៊ីអីវ ១យួរ ,ត្រីខកំប៉ុង ១យួរ ,ទឹកសុទ្ធ ២កេស ,​ប៊ី​ចេ​ង​ ២កញ្ចប់ ,ស្ករស ២កញ្ចប់ និងថវិកា ២០ម៉ឺនរៀល ៕​​​