ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ ស្ពាន ផ្លូវ ស្ថានីយបូមទឹក និងពិនិត្យការដ្ឋានសាងសង់លូ ព្រលានយន្តហោះជុំវិញបន្ទាយសុវត្ថិភាពទួលក្រសាំង

សមិទ្ធផលជាច្រើនរួមមានស្ពាន ផ្លូវ ស្ថានីយបូមទឹក និងប្រព័ន្ធលូរំដោះទឹក ត្រូវ​បា​ន​ឯ​ក​ឧត្ត​ម​ គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នារសៀលថ្ងៃ​ទី​០៤ ខែសីហា ឆ្នាំ២០២០។ ដែលពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោ​ក​ជំទាវ អភិបាលរងខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត កងកំលាំងទាំងបី និងប្រជាពល​រ​ដ្ឋ​ជា​ច្រើ​ន​នា​​ក់។

លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណ:ការ និងដឹកជញ្ជូនខេត្តកណ្ដាល បានឲ្យ​ដឹ​ង​ថា​ ​ សមិទ្ធិផលថ្មីៗដែលត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់នាពេលនេះរួមមាន ស្ពានព្រែកដើមលាភ ស្ពា​ន​ព្រែ​ករាំងទី១, ទី២ ស្ថានីយបូមទឹកព្រែករាំង និងផ្លូវតភ្ជាប់ ផ្លូវលេខ២១១, ២១៣, ២១៥, ​១​១​៥​កា​​, ១១៥អឹម និងត្រួតពិនិត្យការដ្ឋានសាងសង់លូ ព្រលានយន្តហោះ ផ្លូវជុំ​វិ​ញ​ប​ន្ទា​យ​សុ​វ​ត្ថិ​ភា​ព​ទួ​លក្រសាំង និងពិនិត្យស្ថានភាពផ្លូវលេខ ១១៧ នឹងផ្លូវលេខ១១៩ ស្ថិតក្នុងក្រុងតាខ្មៅ ខេ​ត្ត​ក​ណ្ដា​ល​​។

មានប្រសាសន៍នាឱកាសនោះឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ​​បា​ន​លើ​​កឡើ​ងថា  ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វ និងឈ្លៀសវៃ ​ប្រ​ក​ប​ដោ​យ​គ​តិ​ប​ណ្ឌិ​ត​រ​ប​​ស់​ស​ម្ដេ​ច​អ​គ្គ​ម​ហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បា​ន​ធ្វើ​ឱ្យ​ប្រ​ទេ​ស​ក​ម្ពុ​ជារបស់យើង មានសន្តិភាព ស្ថេរភាព ពេញផ្ទៃប្រទេស ទើបមានការអភិវឌ្ឍដូចសព្វថ្ងៃ ​ដូ​ច្នេះ​យើ​ងទាំងអស់គ្នាត្រូវរួបរួមគ្នា អរគុណសន្តិភាព ស្រលាញ់សន្តិភាព និងគាំទ្រសន្តិភាព ​ដើ​ម្បី​ឲ្យ​ប្រទេសយើងបន្តមានការអភិវឌ្ឍ និងរីកចម្រើនបន្ថែមទៀត។

ក្នុងឱកាសនោះដែរ ឯកឧត្តមបានអំពាវនាវដល់ប្រជាពលរដ្ឋ ​ឲ្យ​មា​ន​កា​រប្រុ​ង​ប្រ​យ័ត្ន​ចំ​ពោះ​មូ​​​ស​ខ្លា ព្រោះបច្ចុប្បន្ននេះ មានការផ្ទុះរីករាលដាលនៃជំងឺគ្រុនឈិត ហើ​យ​ជំ​ងឺ​នេះ​ត្រូ​វ​បា​ន​ចំ​ល​​​ងដោយមូសខ្លាញីខាំ។ ហើយអ្នកជំងឺមានអាការៈ ក្តៅខ្លួនខ្លាំង មុខឡើងក្រហម ហើ​យ​នៅ​លើ​​ខ្លួ​​នមានឡើងកន្ទួលក្រហមតូចៗ ហើយអ្វីដែលពិសេសជាងនេះទៅទៀតនោះ គឺ​​អ្ន​ក​ជំ​​ងឺ​អា​ច​​​មា​ន​​ស​ភាពឈឺចាប់នៅតាមសន្លាក់ដៃជើង។   ប្រសិនបើមានការសង្ស័យបានឆ្លងជម្ងឺគ្រុនឈិក ​ត្រូ​វ​ប្រ​ញាប់នាំអ្នកជំងឺទៅរកសេវាពិនិត្យ និងព្យាបាលរ​ប​ស់​រដ្ឋ ដូចជាមណ្ឌលសុខភាព មន្ទីរពេ​ទ្យ​ប​ង្អែ​ក​ដែលនៅជិតបំផុត កុំសា​ក​ល្ប​ង​ព្យា​បា​ល​អ្នកជំងឺដោយខ្លួនឯង ​ឬ​ព​ន្យា​រ​ពេ​លតាម​ដាន​ព្យា​បា​ល​អ្ន​ក​ជំងឺក្នុងសេវាឯកជន ដែលគ្មា​ន​ស​ម​ត្ថ​ភាពផ្នែកជំងឺគ្រុនឈិកឲ្យសោះ។

ឯកឧត្តម ក៏​បា​នអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់  សូមបន្ត​ចូលរួមអនុវត្ត​​ឲ្យ​បា​​​នតា​​​ម​​ការណែ​នាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ស្ដីពីការបង្ការ ការពារ និងទប់​​ស្កា​​​ត់​​ ការឆ្លងរីករា​លដាលនៃជំងឺកូវីដ១៩ ផងដែរ។