ពិធីសំណេះសំណាលជាមួយព្រះសង្ឃ សីលវន្ត សីលវតី និងមន្ត្រីរាជការ កងកម្លាំង ប្រជាការពារ យុវជន យុវនារី ជុំវិញពុទ្ធមណ្ឌល វិបស្សនាធុរៈ ភ្នំអដ្ឋរស្ស

ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ រដ្ឋបាលខេត្តកណ្ដាល រៀប​ចំ​ពិធី​សំណេះ​សំ​ណាលជាមួយព្រះសង្ឃ សីលវន្ត សីលវតី និងមន្ត្រីរាជការ កងកម្លាំង ប្រជាការពារ យុវជន យុវនារី ​ជុំវិញពុទ្ធមណ្ឌល វិបស្សនាធុរៈ ភ្នំអដ្ឋរស្សស្ថិតក្នុងឃុំផ្សារដែក ស្រុកពញាឭ ​ខេ​ត្តក​ណ្តាល ក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត ​និ​ង​ឯ​ក​ឧ​ត្ដ​ម​ គ​ង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ដែលពិ​ធី​នេះ​មា​នកា​រអ​ញ្ជើញ​ចូ​ល​រួ​ម​ពី​ស​ម្ដេ​ច​ឧ​ត្ដ​ម​មុ​នី​ ជា​ សំអាង ព្រះមេគុណខេត្ត មហាឧបាសិកាពុទ្ធសាសរូបត្ថម្ភស្រីមតី អ​គ្គ​ធម្ម​ចរិយា​ស្រី​សាស​​នពុ​ទ្ធ សុខ អ៊ីម ឧត្តមទីប្រឹក្សា នៃពុទ្ធមណ្ឌល វិបស្សនាធុរៈ លោកឧកញ៉ា ស្រី ចាន់ថន លោ​កឧក​ញ៉ា លឹម ប៊ុនណា ឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សា ព្រះមន្ត្រីសង្ឃ ម​ន្ទី​រ​អ​ង្គ​ភា​ព​ជុំ​វិ​ញខេត្ត កងកម្លាំងទាំង៣ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋជាង៦០០នាក់។

មានប្រសាសន៍នាឱកាសនោះឯកឧត្ដមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត បា​ន​ស​ម្ដែ​ងនូវការកោតសរសើរ ចំពោះប្រជាពលរដ្ឋក្នុងស្រុកពញាឮ ក៏​ដូ​ចជា​ប្រ​ជា​ព​ល​រ​ដ្ឋ​ទូ​ទាំ​ង​ខេ​ត្ត​ក​ណ្ដាល ​និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមអនុវត្តបានល្អប្រសើរ ជា​មួយរា​ជរ​ដ្ឋាភិ​បាល និងក្រសួងសុខាភិបាល ក្នុងការបង្ការ ទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ មិ​នឲ្យ​មា​នការរីករាលដាលក្នុងសហគមន៍ឡើង។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះដែរ ឯកឧត្ដម គង់ សោភ័ណ្ឌ អ​ភិ​បា​ល​ខេ​ត្ត​​កណ្ដាល បានលើកឡើងថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែ​ល​មាន​សម្ដេច​អគ្គ​មហា​សេ​នា​ប​តី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បា​ន​ធ្វើ​ឱ្យ​ប្រ​ទេ​ស​ជា​តិ​របស់យើង មានការអភិវឌ្ឍលើគ្រប់វិស័យ ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ។

ឯកឧត្តមបន្តថា ភាពជោគជ័យក្នុងការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ ចូល​ក្នុងស​ហ​គ​ម​ន៍​ គឺដោយមានការចូលរួមពីប្រជាពលរដ្ឋ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុ​ង​កា​រផ្សព្វ​ផ្សាយ​ជា​ប្រ​ចាំ​​ នូវវិធានការ បង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ ជាប្រចាំនៅក្នុងមូលដ្ឋានរបស់ខ្លួន ធ្វើ​ឲ្យខេ​ត្ត​ក​ណ្ដា​ល​ មិនមានការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ឡើយ។

ឯកឧត្តមបណ្ឌិតបន្តថា ទន្ទឹមនឹងមានការចូលរួមពីប្រជាពលរដ្ឋ ក្នុងការអនុវត្ត នូ​វ​វិ​ធា​ន​កា​រ​ ​បង្ការ និងទប់ស្កាត់ ជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរនេះ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក៏​បា​ន​ចូ​ល​រួ​មក្នុងការផ្សព្វផ្សាយជាប្រចាំ នៅវិធានការ បង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ ជា​ប្រចាំនៅ​ក្នុ​ង​មូ​ល​ដ្ឋានរបស់ខ្លួនរៀងៗខ្លួនផងដែរ។ បើទោះបីជាកន្លងមក ខេ​ត្ត​ក​ណ្ដា​ល​មា​ន​កា​រ​ផ្ទុះ​នូ​វ​ជំ​ងឺ​កូ​វី​ដ​-​១​៩ក្ដី តែរដ្ឋបាលខេត្ត និងមន្ទីរសុខាភិបាលខេត្ត ព្រមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ​បាន​មា​ន​វិ​ធា​ន​ការយ៉ាងល្អ ក្នុងការបង្ការ និងទប់ស្កាត់ មិនឲ្យមានការរីករាលដាលក្នុងសហគមន៍ឡើង។

ទន្ទឹមនឹងការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ ឯកឧត្តមអភិបាលខេ​ត្ត​ ក៏​បា​ន​អំ​ពា​វ​នា​វ​ដ​ល់​អា​ជ្ញា​ធ​រ​គ្រ​ប់​លំដាប់ថ្នាក់ ត្រូវខិតខំបំរើប្រជាពលរដ្ឋ ក្នុងការផ្ដល់សេវាសាធារណៈ ប្រកប​ដោ​យ​ប្រ​សិ​ទ្ធ​ភា​ព ​ដោយប្រែក្លាយពីអ្នកត្រួតត្រា ទៅជាអ្នកផ្ដល់សេវាប្រកបដោយតម្លាភាព ប្រ​សិ​ទ្ធ​ភា​ព​ ​និ​ង​គណនេយ្យភាព។ពិសេសកងកម្លាំងមានសមត្ថកិច្ច ត្រូវ​អ​នុ​វត្តអោ​យបា​ន​នូ​វ​គោ​លន​យោបា​យភូមិ-ឃុំមានសុវត្ថិភាព លុបបំបាត់អោយបានចោរលួច ចោរឆក់ ចោរប្លន់ ល្បែ​ងស៊ី​សង​ និងបញ្ហាគ្រឿងញៀននៅក្នុងមូលដ្ឋានរបស់ខ្លួន។

ក្នុងឱកាសនោះដែរឯកឧត្តមគណៈអធិបតី ក៏បានឧបត្ថម្ភដល់ប្រជាពលរដ្ឋ ចំ​នួ​ន​៦​១​០​នា​ក់​ ​ក្នុងម្នាក់ទទួលបានសារុងចំនួន១ និងថវិកា៤ ម៉ឺនរៀលផងដែរ។