ខេត្ត​កណ្តាល​ និង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​អន្ត​រជា​តិ​អាល្លីម៉ង់​

ឯកឧត្ត​ម ​ម៉ៅ ​ភិរុ​ណ ​អភិ​បាល​នៃគ​ណៈអ​ភិបា​លខេ​ត្ត​កណ្តាល​ បាន​ចុះហ​ត្ថ​លេខា​​លើកិច្ច​ព្រមព្រៀង ​ស​ហ​ប្រ​តិប​ត្តិ​ការសម្រាប់​ការងាររៀបចំ​ដែន​ដីក្នុង​ខេត្ត​កណ្តាល​​ ជា​មួយ​​លោក ​បណ្ឌិត ​Fz​a​nz​ ​v​o​l​ke​s​ ​M​u​i​l​o​z​ ប្រ​ធាន​កម្ម​វិ​ធី​សិទ្ធ​លើដីធ្លី ​GI​Z​ ។ពិ​ធី​ចុះហ​ត្ថ​លេខា​​​បាន​ប្រារព្ធ​ធ្វើនៅ​​សា​លប្រជុំសាលា​ខេត្ត​ នាព្រឹកថ្ងៃទី ​១២​ ​ខែ ​ម​ករា​​​ ឆ្នាំ ​២០១៥​ ។​បាន​ការអ​ញ្ជើញចូ​លរួ​មពី​ ​ឯក​ឧត្តម​ ឈឹម ​កន​ សមា​ជិកក្រុមប្រឹក្សាខេត្ត លោកប្រធាន​មន្ទីរ​រៀបចំ​ដែន​ដី​​ នគរ​រូបនី​យក​ម្ម​សំណង់​និង​សុរិយោ​ដីខេត្ត​ លោក​អភិបាល​​ស្រុ​ក ​និង​ក្រុងក្នុងខេត្ត​ ។ឯក​ឧត្តម​ ម៉ៅ ​ភិ​រុណ ​បាន​ថ្លែង​ថា​​ ការ​ចុះហត្ថ​លេខា​លើកិច្ច​ព្រម​ព្រៀង​នាព្រឹកនេះ​​ ពិត​​ជា​បានបង្ហាញអោយ​ឃើញពី​ជំហា​ន​​ឈាន​ឡើង​ថ្មី​មួយ​ទៀត​ដែលដៃគូរ​GI​Z​ បន្ត​ខិត​ខំយ៉ាង​សកម្ម​​ក្នុង​ការគាំទ្រលើ​ការងា​រ​រៀប​ចំដែន​ដីរបស់​ខេត្ត​​កណ្តាល ​ដើម្បីជួយ​ដល់​​ខេត្ត​កណ្តាល​​អោយ​មានការអភិវឌ្ឍន៏​ចីរភាព​នៃសេដ្ឋ​កិច្ច​សង្គម​ និង​បរិស្ថាន​ធម្ម​ជាតិ​​រួម​​ចំ​ណែក​ក្នុង​យុទ្ធ​សាស្រ្ត​​ កាត់​បន្ថយភា​ពក្រី​ក្រ​​រ​ប​ស់​រាជរ​ដ្ឋា​ភិបា​ល​កម្ពុជា​​ ​។ក្នុង​ពេល​អ​នា​គ​ត ខេត្ត​កណ្តាល​និង​ធ្វើ​ការ​អភិវឌ្ឍន៏​មួយដ៏​គំរូប្រពៃដែ​ល​មាន​គម្រោង​​ចង្អុល​បង្ហាញពី​ផែន​កា​រដី​ធ្លី​​ច្បាស់​លាស់​តាម​​រយៈ​​ជំនួយ​គាំទ្រ​​យ៉ាង​ពិសេ​ស​​ពីដៃ​គូGIZ​​នៃ​​សាធា​រ​ណៈ​រដ្ឋ​សហពន្ធ័​អា​ឡីម៉​ង់​។ឯក​ឧត្តម​បាន​បន្ត​ទៀតថា​ដៃគូ​រG​IZ​ ​បាន​និង​កំ​ពុង​គាំ​ទ្រ​​បច្ចេកទេ​ស​លើ​​ការកសាង​ប្លង់​គោលក្រុងតា​ខ្មៅតាំ​ងពី​ដើម​ឆ្នាំ​​២​០​១​៣​មក​ម្ល៉េះហើ​យបា​ន​​ជួយ​សិក្សា​ប្លង់​គោល​ឈាន​ដល់​ជំហាន​ទី ​៣ក្នុង​ចំណោ​ម​ចំ​នួ​ន​៩​នៃ​កិ​ច្ច​សហ​ប្រតិ​បត្តិ​ការ​​។​ក្រៅពី​ការ​ផ្តល់​ធន​ធាន​មនុស្ស​ជាទី​ប្រឹក្សា​របស់​កម្ម​វិធី​ដៃគូG​IZ​បាន​ផ្តល់​សម្ភារៈ​បច្ចេក​​ទេស​សំរាប់​ជំរុញ​ការងារ​​កសាងប្លង់គោល​ក្រុងតា​ខ្មៅ​​និង​ស្រុក​ស្អាង​ និង​បន្ត​ដល់​ស្រុក​មួយ​​ចំនួន​ទៀត​ ។ឯ​ក​ឧត្តមអ​ភិបាលខេត្ត​កណ្តាល​ក៏បាន​ថ្លែងស​រសើ​រដ​ល់ក្រុមការងារ​ខេត្ត​​កណ្តាល​ដែលតែង​តែយក​ចិត្ត​ទុក​ដាក់​លើ​ការក​សាង​​ផែន​ការ​ដីធ្លី​របស់ខ្លួន​​រួម​ចំណែក​​យ៉ាង​សកម្មក្នុងលំអាន​​កែទ​ម្រង់​ដីធ្លី​របស់រ​ដ្ឋ​ ៕​

អត្ថបទដោយ វរៈ

រូបភាពដោយ កុត្តរ៉ា