លោកយាយ ភោ លឹមយ៉ាង បានទទួលអំណោយពីសហភាព សហព័ន្ឋយុវជនខេត្តកណ្តាល

    លោកយាយ ភោ លឹម​យ៉ាង អាយុ៨៦ឆ្នាំ ដែលជា​ជន​ចាស់ជរា និង​ក្រីក្រ នៅ​ភូមិ​ដើម​មៀន សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្តកណ្តាល បាន ទទួល​អំណោយ​ពី​សហភាព​សហព័ន្ធ​យុវជន​ខេត្តកណ្តាល និង​អនុសាខា​កាកបាតក្រហម​ក្រុង​តាខ្មៅ នា​ល្ងាច​ថ្ងៃទី ១៩ ខែមករា ឆ្នាំ២០១៥ ដែល​ដឹកនាំ​ដោយ ឯកឧត្តម គីម រិទ្ធី អភិបាលរង​ខេត្ត និង​ជា​ប្រធាន​សហព័ន្ធ​យុវជន​ខេត្តកណ្តាល អំណោយ​រួមមាន៖ អង្ក៣បេ ស្មើនឹង ១២៥kg ទឹកត្រី ២យួរ ត្រីខ ១២កំប៉ុង​ធំ និង​កំប៉ុង​តូច១យួរ កន្ទេល១ មុង១ ភួយ១ ស្រោមជើង​ស្រោមដៃ ១០គូ ទឹក​ស៊ី​អី​វ១យួរ មី៤កេះ ទឹកដោះគោឆៅ ៤យួ និង​ថវិកា(មួយ​លាន រៀល) ជា​អំណោយ​របស់​សហព័ន្ធ​យុវជន​ខេត្ត និង(ដប់​ម៉ឺន រៀល)ជា​អំណោយ​របស់​អនុសាខា​កាកបាតក្រហម​ក្រុង​តាខ្មៅ។ឯកឧត្តម គីម រិទ្ធី បាន​ជំរាបជូន​លោកយាយ ភោ លឹម​យ៉ាង ពី​ការគិតគូរ​សុខទុក្ខ និង​ជីវភាព​រស់នៅ​របស់​ជ​ន​ចាស់ជរា​របស់​អជ្ញាធរ​ខេត្ត ឆ្លើយតប​តាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ដែល​បាន និង​កំពុង​ជំរុញ​គ្រប់​សកម្មភាព​ក្នុង​ការជួយ​ដល់​ជន​ចាស់ជរា​គ្នាន​ទីពឹង ក្រីក្រ អោយ​ពុក​ម៉ែ​ដែលចាស់ៗរស់​នៅបាន​សមស្រប ដូច​ពុក​ម៉ែចាស់ៗដែល​កំពុង​រស់នៅ​ក្រមការ​មើលថែ​របស់កូនៗ យ៉ាង​ដូច្នេះ​ដែរ។ក្នុងនាម​ប្រធាន​សហភាព​សហ​ព័​ន្ឋ​យុវជន​ខេត្តកណ្តាល ឯកឧត្តម​បាន​បញ្ចាក់​បន្ថែមថា​ទន្ទឹម​និង​ការយកចិត្តទុកដាក់រ​បស់​អជ្ញាធរ​ខេត្ត យុវជន​ខេត្តកណ្តាល​ក៏បាន​ខិតខំ​ជំរុញ​រាល់​សកម្មភាព​នៅតាម​សហគម​ន៏​ដើម្បី​គាំពារ​ជន​ចាស់ជរា​ដែល​កំពុង​រស់នៅ​តាម​បណ្តា​មូលដ្ឋាន​អោយ​គាត់​មាន​ភាពគក់ក្តៅ​និង​មានសង្ឃឹម​ក្នុងការ​រស់នៅ​បន្តទៀត។ឯកឧត្តម​បាន​ផ្តាំ​ផ្ញើអោយ​លោកយាយ ត្រូវ​ថែរក្សា​សុខភាព​អោយបាន​ល្អ និង​រស់នៅ​ដោយមាន​អនាម័យ។