ខេត្តកណ្ដាល តាកែវ និងខេត្តអានយ៉ាង ប្ដេជ្ញាជំរុញកិច្ច សហការឲ្យបានកាន់តែល្អ

    ការងារបង្ការទប់ស្កាត់អំពើជួញស្រ្ដី និងកុមារគឺជាកិច្ចការមួយដែលខេត្តកណ្ដាល តាកែវ នៃព្រះរាជាណា ចក្រកម្ពុជា និងខេត្តអានយ៉ាង នៃ សាធារណៈរដ្ឋសង្គមនិយមវៀតណាម បានលើកឡើងក្នុងឆន្ទះរួមគ្នា សំដៅ ធ្វើឲ្យមានប្រសិទ្ធភាពទទួលបានលទ្ធផលល្អ និង ការ ពារ ជីវិត ពី ភាពងាយរងគ្រោះដល់ស្រ្ដី និងកុមារ និង ដើម្បីសុវត្ថិភាពនៅពេលស្រ្ដីបានធ្វើចំណាកស្រុក រកការងារនៅក្រៅប្រទេសសំរាប់គ្រួសារ ។ លោក ជំទាវ  សួស សារ៉ាម អភិបាលរងខេត្តកណ្ដាល លោកជំទាវ នូ សុវណ្ណនី អភិបាលរងខេត្តតាកែវ និងលោកស្រី ង្វៀន ធីហាយ ប្រធានសហព័ន្ធ នារីខេត្តអានយ៉ាង បានបញ្ជាក់ជំហរដាច់ខាតនេះនៅក្នុងកិច្ចប្រជុំបូកសរុប លទ្ធ​ផលកិច្ចសហ​ប្រតិបត្តិការរវាងសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តកណ្ដាល ខេត្តតាកែវ និង​សហព័ន្ធនារីខេត្តអានយ៉ាង កាលពីព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៥នៅសាលាខេត្តកណ្ដាល ។កិច្ច​ប្រជុំ​បានស្ដាបរបាយការណ៍ស្ដីពីលទ្ធផលការងារឆ្នាំ២០១៤ របស់សមាគម​នារីខេត្តទាំង៣ និង​ទិស​ដៅ​ត្រូវ​អនុ​វត្ត​បន្ដ​ឆ្នាំ២០១៥ សំរាប់ខេត្តនីមួយៗព្រមទាំងបានពិភាក្សាខ្លឹមសារ កិច្ច សហ ប្រតិបត្តិ ការរួម ឆ្នាំ២០១៥ ដែល​មាន​៣ចំនុចសំរាប់ខេត្តទាំង៣ សហការអនុវត្តដើម្បីសំរេចគោលដៅរួមគឺ ការងារ​ទប់​ស្កាត់​បង្រ្កាប​ការ​ជួញ​ដូរ​ស្រ្ដី​ និងកុមាររវាងខេត្តជាប់ព្រំដែន ។ នៅ ក្នុងកិច្ចប្រជុំខេត្តទាំង៣ ក៏បានលើក​ឡើងពី​បញ្ហា​ប្រឈម​ដែល​ធ្វើឲ្យ​ការងារ​ក្នុងឆ្នាំ២០១៤ មួយចំនួនសំរេចមិនបានតាមផែនការ គឺបញ្ហាកង្វះខាតថវិការ ដើម្បី គាំ ទ្រ រាល់ សកម្ម​ភាព​ផ្សព្វផ្សាយបញ្រ្ជាប និងអប់រំដល់ស្រ្ដីឲ្យយល់ពីគ្រោះថ្នាក់ទាំងឡាយដែលតែងបង្កើតឡើង ដោយ​ជ​ន​ខិល​ខូច​មួយចំនួន ក្នុង គោល បំណង ទាញ យក ផល ប្រយោជន៍ពីស្រ្ដី និងកុមារ ដោយ​មិនស្របច្បាប់ ។ តែ​ទោះមា​នបញ្ហាប្រឈមបែបនេះក្ដី ក៏ថ្នាក់ដឹកនាំខេត្តទទួលបន្ទុកការងារនារីខេត្តទាំង៣ នៅតែ ប្ដេជ្ញា រួម សហការជាមួយ អាជ្ញាធរខេត្ត ស្វែងរកជំនួយឧបត្ថម្ភនានាទាំងស្មារតីសំភារៈ បច្ចេកទេស និង​ថវិកា​រ​ពី​ប្រភព​ផ្សេងៗដើ​ម្បីបង្កើនប្រសិទ្ធភាព និងគុណភាពការងារសំរាប់ឆ្នាំ២០១៥  ។ កិច្ច ប្រជុំ បាន បញ្ចប់បន្ទាប់ពី គណៈ​ប្រតិ​ភូជូនវត្ថុអនុស្សាវរីយ៍ទៅវិញទៅមក ។