កិច្ចប្រជុំក្រុមប្រឹក្សាសមាគមលើកទី៩ របស់សមាគមក្រុមប្រឹក្សា ឃុំ សង្កាត់ ខេត្តកណ្តាល

យោងតាម​របាយការណ៍​របស់​ប្រធាន​សមាគម​ក្រុមប្រឹក្សា​ក្រុង​ស្រុក​ឃុំ​សង្កាត់​ក្នុង​ខេត្ត កណ្តាល​គឺ​លោក គង់​ឆេង​ថា​បញ្ហា​ហិរញ្ញវត្ថុ​ប្រាក់បៀវត្សរ៍​និង​កំរិត​សមត្ថភាព​លេខាធិការ​សមា គម​ព្រមទាំង​ការខ្វះ​សម្ភា​រះ​សម្រាប់​ប្រើប្រាស់​ក្នុង​ការិយាល័យ​ជាការ​ប្រឈម​សំរាប់ធ្វើ​ការងារ របស់​សមាគម​ក្រុមប្រឹក្សា​ក្រុង​ស្រុក​ឃុំ​សង្កាត់​ក្នុង​ខេត្តកណ្តាល។

នៅក្នុង​អង្គប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ២០១៤របស់​សមាគម​ក្រុមប្រឹក្សា​ក្រុង​ស្រុក​ឃុំ​សង្កាត់​ក្នុង​ខេត្តកណ្តាល​លើក​ទី៩ដែល​បាន​ធ្វើឡើង​នា​ព្រឹក​ថ្ងៃទី២៩មករា​ឆ្នាំ២០១៥នេះ នៅ​សាលាខេត្ត ក្រោម​វត្តមាន​ឯកឧត្តម​នួន ផា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​នោះ លោក គង់ ឆេង​ក៏ បានបញ្ជាក់​អោយដឹងទៀតថា ជាមួយ​បញ្ហា​ខាងលើ ការកើនឡើង​នៃ​សមាជិកសមាគម ប៉ុន្តែ ប្រាក់​សមាជិកភាព​ពី​អង្គ​ក្រុមប្រឹក្សា​ក្រុង​ស្រុក​សម្រាប់​បង់​ចូល​សមាគម​មិនទាន់​ត្រូវបាន​កំ ណ​ត់​នៅឡើយ។ដូចនេះ​ធ្វើអោយ​ការផ្សព្វផ្សាយ​ពត៌មាន​ទៅដល់​សមាជិក​និង​ការអនុវត្ត សកម្មភាព​ការងារ​នៅមានកំរិត​ពុំទាន់​ឆ្នើ​យ​តប​នឹង​តម្រូវការ​របស់​សមាជិក។ជាមួយនេះ​គ​ណះ​កម្ម​ការ​នានា របស់​សមាគម​ក៏​មិន​សកម្ម​ដែរ ។

ប៉ុន្តែ​ទោះជា​យ៉ាង​ក្នុង​របាយការណ៍​ការងា​រ​ឆ្នាំ២០១៤របស់​សមាគម​ក្រុមប្រឹក្សា​ក្រុង ស្រុក​ឃុំ​សង្កាត់​ក្នុង​ខេត្តកណ្តាល​នេះ​បានបង្ហាញ​អោយឃើញ​ពី​លទ្ធ​ការងារ​ជាច្រើន​សំរាប់​ជា​ឧ​ត្ត​ម ប្រយោជន៍​ជាតិ​ដែល​សមាគម​នេះ​រួមគ្នា​សំរេចបាន។ ក្នុង​ប្រសាសន​បើក​អង្គប្រជុំ​របស់​ឯកឧត្តម​នួន ផា​ក៏បាន​វាយតំ​លៃ​ខ្ពស់​ចំពោះ​ការខិតខំ ប្រឹងប្រែង​អនុវត្ត​ការងារ​របស់​សមាគម​ក្រុមប្រឹក្សា​ក្រុង​ស្រុក​ឃុំ​សង្កាត់​ក្នុង​ខេត្តកណ្តាល​ទៅ តាម​លក្ខ​ន្តិ​កះ។

ឯកឧត្តម​នួន​ផា​បាន​សូមអោយ​សមាគម​ក្រុមប្រឹក្សា​ក្រុង​ស្រុក​ឃុំ​សង្កាត់​ក្នុង​ខេត្ត កណ្តាល​រួមទាំង​ផ្នែក​ពាក់ព័ន្ធ​អោយ​យក​វេទិការ​អង្គប្រជុំ​នេះ​ធ្វើការ​ពិភាក្សា​រក​ដំណោះស្រាយ រាល់​បញ្ហា​ប្រឈម​ដើម្បីអោយ​ការងារ​សមាគម​ក្រុមប្រឹក្សា​អនុវត្ត​ការងារ​របស់ខ្លួន​បាន​រលូន នា​ឆ្នាំ២០១៥៕