ប្រជាពលរដ្ឋក្រីក្រ និងចាស់ជរាចំនួន៣០គ្រួសារទទួលអំណោយ

       ប្រជាពលរដ្ឋ​ក្រីក្រ និង​ចាស់ជរា​ចំនួន៣០គ្រួសារ មកពី​ភូមិ​ព្រែក​តា​ព្រីង ភូមិ​សិត្បូ ភូមិ​កំពង់​ព្រីង និង​ភូមិ​ព្រែកត្រែង ក្នុង​ឃុំ​សិត្បូ ទទួល​អំណោយ​ពី​លោក ចាប វ​ន្នី ប្រធាន​មន្ទីរ​ពត៍​មាន​ខេត្តកណ្តាល លោក​ផែង វណ្ណៈ ក្រុម​មិត្ត​រួបរួម​មិត្ត​តាមរយះ​facebook និង​លោកស្រី សុខ សុភាព សប្បុរសជន​ខ្មែរ​រស់នៅ​ប្រទេស​បារាំង នៅ​សាលាឃុំ​សិត្បូ ព្រឹក​ថ្ងៃទី០១ ខែ​កុ​ម្ភះ ឆ្នាំ២០១។ប្រជាពលរដ្ឋ​ក្នុង​មួយ​គ្រួសារ​ទទួលបាន​អង្គរ ១០kg ទឹកស៊ីអ៊ីវ១យូ ទឹកត្រី១យូ មី១០កញ្ចប់ ប្រេងឆា១លីត្រ ខ្ទឹមស+សាច់ក្រក១កញ្ចប់ អំបិល១កញ្ចប់ ស្ករសរ​១kg។លោកស្រី​សុខ សុភាព លោក ផែង វណ្ណៈ និង​លោក ចាប វ​ន្នី បាន​បញ្ចាក់​ជូន​ប្រជាពលរដ្ឋ​ទាំង៣០គ្រួសារ​ថា       អំណោយ​នេះ​ក៏បាន​មកពី​ការចូលរួមចំណែក​រប​ស់​មិត្ត​ភ​ក្រ័​រយ​មកា​រងារ​មួយផ្នែក និង​មួយចំនួនទៀត​គឺជា​ការជួយ​ដោយ​ចិត្ត​សទ្ធា​ជ្រះថ្លា​របស់​សប្បុរសជន​ខ្មែរ​រស់នៅ​ប្រទេស​បារាំង។ដោយមាន​របាយ​ការ​ណ៏ និង​សំណូម​ពី​អជ្ញាធរ​ឃុំ​ស្តីពី​កង្វះខាត​ក្នុងការ​រស់នៅ​របស់​ប្រជាពលរដ្ឋ ចាស់ជរា និង​ក្រី​ក្រទាំង៣០គ្រួសារ ទើប​ម្ចាស់​អំណោយ​ទាំងអស់នេះ​បាន​យក​សំភារៈ និង​ស្បៀង​បន្តិចបន្តួច មក​ផ្តល់ជូន​តាម​សំណូមពរ​របស់​បងប្អូន។អំណោយ​នេះ​មាន​ចំនួន​តិចតួច​ក្តី​តែ​វា​បាន​ឆ្លុះបញ្ចាំង​អោយឃើញ​នូវ​ទឹកចិត្ត និង​ស្មារតី​ចេះ​ជួយ​គ្នា​ក្នុងពេលដែល​បងប្អូន​កំពុង​ជូ​ប​ការលំបាក។ម្ចាស់​អំណោយ បាន​ថ្លែង​សរសើរ​ដល់​អជ្ញាធរ​ឃុំ ភូមិ​ដែល​បាន​ខិតខំ​ផ្តល់​ការពិត​ដល់​ម្ចាស់​អំណោយ ធ្វើអោយ​ការផ្តល់​អំណោយ​នាពេលនេះ បាន​ចំ​គោលដៅ​នៃ​ការលំបាក​ពិតប្រាកដ ដោយ​មិន​ប្រកាន់​បក្សពួក ឫ​និន្នាការ​នយោបាយ។លោក ចាប វ​ន្នី ក៏បាន​ឧ​ប្ថ​ម្ភ​ដល់​ប្រធានភូមិ​ទាំង៤ភូមិ​ក្នុងម្នាក់ៗទឹកប្រាក់(៥ម៉ឺន​រៀល)ផងដែរ។

អត្ថបទដោយ៖ សុខ សៅវរៈ

រូបភាពដោយ៖ ឧត្តម