មន្រ្តីបង្គោលក្នុងខេត្តកណ្តាល ទទួលអនុសាសន៏ពី ឯកឧត្តម ឌុល គឿន

ចាប់ពីពេលនេះ​ទៅ មន្ត្រី​ត្រូវតែ​ហ៊ាន​លៈបង់​ផល​ប្រ​យោ​ជ​ន៏​បុគ្គល ដោយ​សម្លឹងមើល​ផល​ប្រ​យោ​ជ​ន៏​រួម​សំរាប់​ប្រទេសជាតិ​សំរាប់​ការរីកចំរើន ហ៊ាន​និយាយ​ត្រង់​ពិត និង​ពង្រឹង​សាមគ្គីភាព ឯកភាព​រវាង​គ្នា​ទៅវិញទៅមក​ដើម្បី​ការដឹកនាំ​មួយ​ដែលមាន​ភាពរឹងមាំ​និង​ឆ្លើយតប​ទៅ​និង​បំណងប្រាថ្នា​របស់​ប្រជាពលរដ្ឋ​ដែល​ចង់បាន​ជាក់ស្តែង​សំរាប់​ការរស់នៅ​ប្រចាំថ្ងៃ​របស់​ពួកគាត់។ ឯកឧត្តម ឌុល គឿន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បាន​ក្រើនរំលឹក​យ៉ាង​ដូច្នេះ ដល់ ឯកឧត្តម លោកជំទាវ​ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្តកណ្តាល អភិបាល អភិបាលរង ខេត្ត លោក​ប្រធាន​ក្រុមប្រឹក្សា ស្រុក-ក្រុង លោក​អភិបាលក្រុង-ស្រុក អស់លោក​ជា​ប្រធាន​មន្ទីរ អង្គភាព​ជុំវិញ​ខេត្តកណ្តាល នៅក្នុង​ពិធី​សំណេះសំណាល​មួយ កាលពី​រសៀល​ថ្ងៃទី ០៦ ខែ កុ​ម្ភះ ឆ្នាំ ២០១៥ នៅ​ភូមិគ្រឹះ​របស់ ឯកឧត្តម ក្នុង​សង្កាត់​ព្រែក​ឯង ខ័​ណ្ឌ​មានជ័យ​រាជធានី​ភ្នំពេញ ។

          ឯ​ឧ​ត្ត​ម ឌុល គឿន បាន​បន្ត​ដោយ​សង្កត់ធ្ងន់ថា​ការដឹកនាំ​របស់​មន្ត្រី​បង្គោល ថ្នាក់​ខេត្ត ក្រុង-ស្រុក និង​បណ្តា​មន្ទីរ​អង្គភាព​កន្លងមក ថា​ពិត​ជាមាន​កំហុសឆ្គងខ្លះៗ តែ​យើង​ត្រូវតែ​ហ៊ាន​ទទួលយក​ការពិត​ធ្វើការ​កែប្រែ​ជាបន្ទាន់​និង​ចាំបាច់​បំផុត​នោះ​ឲ្យ​ចេះ​យោគយល់​គ្នា​ក្នុង​ការដឹកនាំ​នោះ​ទើប​ធ្វើ​ឲ្យ​អង្គភាព ក្រុង-ស្រុក​របស់​យើង​រីកចំរើន​ជៀសវាង​ការបែកបាក់​សាមគ្គី​នាំ​ឲ្យ​យើង​បរាជ័យ ។តាមរយៈ​មន្ត្រី​បង្គោល​ក្រុង-ស្រុក និង​អង្គភាព ឯកឧត្តម ឌុល គឿន បាន​ផ្តាំផ្ញើ​ដល់​អស់លោក-លោកស្រី​ជា​ក្រុមប្រឹក្សា ក្រុង សង្កាត់​ទូទាំង​ខេត្ត ត្រូវ​យកចិត្តទុកដាក់​ក្នុង​ការផ្តល់​សេវាសាធារណៈ​ឲ្យ​បាន​ទាន់ពេលវេលា​ជាមួយ​ប្រជាពលរដ្ឋ​កន្លងមក​មាន​លេចឡើង​បញ្ហា​មិន​ប្រក្រតី​ជាច្រើន​ក្នុង​ការផ្តល់​សេវាសាធារណៈ​នេះ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ថ្នាំងថ្នាក់​ជាមួយ​ក្រុមប្រឹក្សា ហើយ​បាន​ជះឥទ្ធិពល​មិន​ដល់​ការដឹកនាំ​រួម​របស់​រាជរដ្ឋាភិបាល​ដែល​បាននិងកំពុង​យកចិត្ត​ដាក់​ជំរុញ​ការផ្តល់សេវា​សា​ធា​រណះ​ឲ្យ​មាន​គុណភាព ប្រសិទ្ធភាព​និង​ទុកចិត្តបាន​នៅ​គ្រប់​មូលដ្ឋាន​ទូ​ទាង​ប្រទេស។នៅក្នុង​ឱកាស​នេះដែរ ឯកឧត្តម ឌុល គឿន ក៏បាន​ជំរាប​ពី​លទ្ធផល​ប្រកបដោយ​ផ្លែផ្កា​របស់​មហាសន្និបាត​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ទើប​បញ្ចប់ទៅថ្មីៗនេះ​ផងដែរ ។

          ឯកឧត្តម ម៉ៅ ភិ​រុណ អភិបាល​នៃ​គណៈ​អភិបាលខេត្ត បាន​ថ្លែងអំណរគុណ​ចំពោះ ឯកឧត្តម ឌុល គឿន ដែល​បាន​ឆ្លៀតពេល​ផ្តល់​អនុ​សាស​ន៏​មាន​តំលៃ​សំរាប់​ជា​ទុន​ក្នុងការ​ដឹកនាំ​និង​បាន​ប្តេជ្ញាចិត្ត​រួម​សាមគ្គី​ដោយ​ឈរលើ​ឆ​ន្ទះ​ផល​ប្រ​យោ​ជ​ន៏​រួម​ជាធំ​ដើម្បី​ប្រែក្លាយ​គោលនយោបាយ​គោល​ការ​ណ៏​របស់​រាជរដ្ឋាភិបាល​ទៅជា​សកម្មភាព​ជាក់ស្តែង​ក្នុង​ទឹកដី​ខេត្តកណ្តាល ។