កិច្ចប្រជុំផ្សព្វផ្សាយស្តីពីការបោះបង្គោលអគ្គីសនី

គម្រោង​ប្រព័ន្ធ​ខ្សែ​បញ្ជូន​អគ្គីសនី ១១៥KV ពី​ភ្នំពេញ​ទៅ​បាវិត​មាន​ប្រវែង​សរុប ១៣៩គម ដែល​ក្នុងនោះ​មាន​ស្ថា​នី​យ៏​ចំនួន ២ គឺ​អនុ​ស្ថា​នី​យ៏ កំពង់​សឹង្ហ (ខេត្តព្រៃវែង) និង​អនុ​ស្ថា​នី​យ៏​ច្រកម្ទេស (ខេត្តស្វាយរៀង) ។ ខ្សែ​បញ្ជូន​អគ្គីសនី​នេះ​ភ្ជាប់​ពី​អនុ​ស្ថា​នី​យ៏​ខាងត្បូង​ភ្នំពេញ ស្ថិតនៅក្នុង​ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្តកណ្តាល ដោយ​ឆ្លងកាត់​ទន្លេ​ចំនួន ៣ គឺ​ទន្លេបាសាក់ ទន្លេមេគង្គ​ក្រោម និង​ទន្លេ​វ៉ៃ​កូ ។ ដោយឡែក​ប្រព័ន្ធ​ខ្សែ​បញ្ជូន​អគ្គីសនី​ដែល​ឆ្លងកាត់​ភូមិសាស្ត្រ​ខេត្តកណ្តាល​មាន​ប្រវែង ៣៦គម និង​មាន១១៨បង្គោល ឆ្លងកាត់​ស្រុក​ចំនួន ២គឺ ស្រុក​កៀនស្វាយ និង​ស្រុក​ស្អាង ។

          គម្រោង​នេះ​ត្រូវបាន​ក្រុមការងារ អគ្គីសនី​ថ្នាក់ជាតិ បាន​បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ស្តីពី​ការបោះបង្គោល​អគ្គីសនី​ដល់​អាជ្ញាធរ​មូលដ្ឋាន ភូមិ​ឃុំ​ឲ្យ​បានដឹង និង​លើកឡើង​នូវ​ចំងល់​ទាំងឡាយណា​ដែល​ប្រជាពលរដ្ឋ​មិនទាន់​ច្បាស់លាស់ ពិសេស​គឺ​សំនួរ និង​បញ្ហា​ប្រឈមផ្សេងៗ ។

          ពាក់ព័ន្ធ​និង​បង្គោល​ភ្លើង​កិច្ចប្រជុំ​នេះ​ប្រព្រឹត្តិ​ទៅ​ក្រោម​អធិបតីភាព ឯកឧត្តម នៃ ចារី  អភិបាលរង​ខេត្តកណ្តាល  និង​ផោ​ក ចិន សុផាន់​ណា អនុប្រធាន​ការិយាល័យ​អគ្គីសនី​កម្ពុជា ។ថ្លែង​ទៅកាន់​មេភូមិ ឃុំ ជាង ៥០នាក់ ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​នោះ ឯកឧត្តម នៃ ចារី បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ពាក់ព័ន្ធ​និង​ការបោះបង្គោល អគ្គីសនី​ទាំងអស់​ក្នុង​ខេត្ត មេត្តា​ចូលរួម សហការ​និង​សំរួល​ដល់​ក្រុមការងារ​អគ្គីសនី​ថ្នាក់ជាតិ​កម្ពុជា ។ឯកឧត្តម បាន​សង្កត់​ថា​បញ្ហា​អគ្គីសនី​គឺជា​រឿង​សំខាន់​ណាស់ សំរាប់​ការរស់នៅ​រប​ស់​ប្រជាពលរដ្ឋ ពេល​បោះបង្គោល​រួចរាល់​ហើយ​ប្រជាជន​និង​មាន​ភ្លើង​ប្រើប្រាស់​គ្រប់គ្រាន់ តំលៃ​អគ្គីសនី​ចុះថោក ពិសេស​ទាក់ទាញ​អ្នកវិនិយោគ ដែល​ធ្វើ​ឲ្យ​ខេត្ត​មានការ​រីកចំរើន​ហើយ​រាល់​ការប៉ះពាល់​ទាំងឡាយ​និង​មាន​សំណង់​សមរម្យ​តាម​ភាពជាក់ស្តែង ។ឆ្លើយតប​ទៅ​និង​កង្វល់ និង​សំនួរ​របស់​អាជ្ញាធរ​ភូមិ ឃុំ លោក ចិន សុផាន់​ណា បាន​មានមតិ​ណែនាំ និង​ស្រាយ​បំភ្លឺ​បន្ថែម ព្រមទាំង​យក​សំណូមពរ​បញ្ហាផ្សេងៗមក​ពិភាក្សា​ដើម្បី​រក​ដំណោះស្រាយ​ជូន​វិញ ។លោក​បាន​បន្ថែមទៀតថា រាល់​ការអភិវឌ្ឍ​ន៏​គឺ​តែងតែមាន​ផលប៉ះពាល់​តិចតួច​ដែល​ជៀស​មិន​ផុត តែ​វា​និង​មាន​ផលចំណេញ​ដល់​ប្រជាពលរដ្ឋ​យ៉ាង​ធំធេង​គឺ​ប្រជាពលរដ្ឋ​លែង​បារម្ភ​ពី​កា​ខ្វះ​អគ្គីសនី​ប្រើប្រាស់​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​ទៀតឡើយ ។ហើយ​លោក​ក៏បាន​ជំរុញ​ឲ្យ​មេភូមិ ឃុំ​ជួយ​ពន្យល់ និង​ផ្សព្វផ្សាយ​បន្ត​ដល់ ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​ឲ្យ​បាន​ជ្រាប និង​ជួយ​ដល់​ការងារ​នេះ​ផងដែរ ។

          គួ​បញ្ជាក់​ផងដែរ​ថា ប្រព័ន្ធ​ខ្សែ​បញ្ជូន​អគ្គីសនី ដែល​ឆ្លងកាត់​ភូមិសាស្ត្រ​ខេត្តកណ្តាល ស្រុក​កៀនស្វាយ​មាន​បង្គោល ៨៦បង្គោល ឆ្លង​តា​ត់​ឃុំ​ចំនួន ០៤ និង​ភូមិ​ចំនួន ១២ គឺ​ឃុំ​ឈើទាល មាន០២ភូមិ គឺ​ភូមិ​ព្រែក​ស្វាយ និង​ភូមិ​ស្រែអំពិល ឃុំ​កំពង់ស្វាយ មាន ០១ភូមិ គឺ​ភូមិ​ព្រែក​ដូង ឃុំ​បន្ទាយដែក​មាន០៣ភូមិ គឺ​ភូមិ​ខ្សុំ ភូមិ​កណ្តាល​លើ និង​ភូមិ​កណ្តាល​ក្រោម និង​ឃុំ​សំរោង​ធុះ មាន០៦ភូមិ គឺ​ភូមិ​ជ័យ​ឧ​ត្ត​ម ភូមិ​ព្រែ​កតា​កាវ ភូមិ​ជ្រោយ​ដង ភូមិ​ស្ទឹង ភូមិ​ព្រែកត្រែង និង​ភូមិ​សំរោង​ក្អែរ ។

ស្រុក​ស្អាង​មាន​បង្គោល ៣២បង្គោល ឆ្លងកាត់​ឃុំ​ចំនួន ០៤ និង​ភូមិ​ចំនួន ០៦ គឺ​ឃុំ​រកា​ខ្ពស់់ មាន០១ភូមិ គឺ​ភូមិ​ទួល​ក្រសាំង ឃុំ​ស្វាយ​រលំ មាន០៣ភូមិ គឺ​ភូមិ​លេខ ០៣,០៤ និង០៥ ឃុំ​សិ​ត្យូ មាន០១ភូមិ គឺ​ភូមិ​ព្រែក​តា​ព្រឹង និង​ឃុំ​កោះអន្លង់ចិន មាន០១ភូមិ គឺ​ភូមិ​ស្វាយ​ពងអង្ក្រង ៕