កិច្ចប្រជុំស្តីពីលទ្ធផលទប់ស្កាត់ និងបង្ក្រាបគ្រឿងចក្រជីកប្រឡាយ និងហ៊ុំព័ទដីក្នុងអតីតឡូត៍នេសាទ

នៅក្នុង​កិច្ចប្រជុំ​ស្តីពី​លទ្ធផល​ទប់ស្កាត់ និង​បង្ក្រាប​គ្រឿងចក្រ​ជីក​ប្រឡាយ និង​ហ៊ុំព័ទ្ធ​ដី​នៅក្នុង​អតីត​ឡូត៍​នេសាទ នា​ព្រឹក​ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៥ លោក ឃ្លាំង វណ្ណ​ធុល​ប្រធាន​ផ្នែក​រដ្ឋបាល​ជលផល កណ្តាល​បាន​បញ្ជាក់ថា ដោយមាន​ករណី​រំលោភ​យក​ដី​ក្នុង​អតីត​ឡូត៍​នេសាទ​ដោយ​ប្រើប្រាស់​គ្រឿងចក្រ​ជីក​ប្រឡាយ និង​ហ៊ុំព័ទ្ធ​យក​ដី​គណៈបញ្ជាការ​ឯកភាពរ​ដ្ឋ​បាល​ខេត្តកណ្តាល បានដាក់​បទបញ្ជា​រដ​ល់​អង្គភាព​ពាក់ព័ន្ធ ពិសេស​ខណ្ឌ​រដ្ឋ​បាលជ​ល​ផល​កណ្តាល  កងកំលាំង​ប្រដាប់​អាប់​អាវុធ សហការ​ជាមួយ​ស្រុក ចាត់វិធានការ​លើ​ការប្រើប្រាស់​គ្រឿងចក្រ​រំលោភ​យក​ដី​ដែល​ការអនុវត្ត​នេះ​ចាប់តាំងពី​ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៥ ដល់​ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៥ ហើយ​សំរេច​ឃាត់​ចាប់​បណ្តោះអាសន្ន​បាន​គ្រឿងចក្រ​ចំនួន ២៤គ្រឿង ក្នុងនោះ​មាន​អេស្កាវ៉ាទ័រ ចំនួន ១១គ្រឿង អា​បុល ៤គ្រឿង (ខូច២គ្រឿង) ត្រាក់ទ័រ​ចំនួន ២គ្រឿង រថយន្ត​ដឹក​ដី​ចំនួន ៣គ្រឿង នៅ​ស្រុក​កៀនស្វាយ ចាប់​ជា​បណ្តោះអាសន្ន​នូវ​គ្រឿងចក្រ​ចំនួន ២គ្រឿង​ប្រភេទ​អេស្កាវ៉ាទ័រ កំពុង​ធ្វើ​សកម្មភាព​ជីក​ប្រឡាយ​មួយ​ខ្សែ​ប្រវែង ៣៧០ម៉ែត្រ ទទឹង៣ម៉ែត្រ និង​ជំរៅ២ម៉ែត្រ នៅ​ចំនុច​ខាងលិច​ទួល​ព្រះអង្គ ឃុំ​កំពង់ស្វាយ ដែល​ទីតាំង​នេះ​ស្ថិតក្នុង​ដីកា​លេខ ៦០ដ.ករ​បស់​សាលាខេត្ត​កណ្តាល។ នៅ​ស្រុក​ស្អាង​ចាប់​អេស្កាវ៉ាទ័រ ៥គ្រឿង​កំពុង​ជីក​ប្រឡាយ១ខ្សែ​ប្រវែង ១២៣០ម៉ែត្រ ទទឹង៤ម៉ែត្រ ជំរៅ២ម៉ែត្រ ត្រង់ចំនុច​ពាម​សួ​ក្នុងភូមិ​ទយ​ល​ក្តី ឃុំ​ត្រើយ​ស្លា​ដែល​ទីតាំង​នេះ​ស្ថិតនៅក្នុង​អតីត​ឡូត៍​នេសាទ​លេខ០៤ ខេត្តកណ្តាល កាត់​រំសាយ​ក្នុង​ឆ្នាំ២០១។  ជីក​ប្រឡាយ​មួយ​ខ្សែ​ទំហំ​មាត់​លើ ៤ម៉ែត្រ X ២,៥ម៉ែត្រ X ១ម៉ែត្រ ប្រវែង១០០ម៉ែត្រ នៅ​ឃុំ​ស្វាយ​ប្រទាល​ដែល​ទីតាំង​នេះ​ជាប់​ពាក់ព័ន្ធ​ដីកា​ដកហូត​លេខ២៦០ របស់​សាលា​ខេត្តកណ្តាល។ ជីក​ស្តារ​ប្រឡាយ​ចាស់២ខ្សែ​នៅ​ភូមិ​ពោធិ​ក្រោម ឃុំ​ត្រើយ​ស្លា ប្រវែង ១១០០ម៉ែត្រ ដែលជា​ទីតាំង​ភូមិសាស្ត្រ​ជាប់​ពាក់ព័ន្ធ​អតីត​ឡូត៍​នេសាទ​លេខ០៣ និង​ដីការ​ដកហូត​លេខ ៦០របស់​សាលា​ខេត្តកណ្តាល។ នៅ​ស្រុក​កោះធំ​ចាប់​ជា​បណ្តោះអាសន្ន​នូវ​គ្រឿងចក្រ​ចំនួន ១៤គ្រឿង​ដែល​ធ្វើ​សកម្មភាព​នៅ​ភូមិ​ព្រែក​តា​រត្ន ឃុំ​ពោ​ធី​បាន ដែល​ទីតាំង​នេះ​ជាប់​ពាក់ព័ន្ធ​អតិ​ត​ឡូត៍​នេសាទ​លេខ ០៥របស់​ខេត្ត​បាន​រំសាយ​នៅ​ឆ្នាំ២០០។ នៅ​ស្រុក​ល្វាឯម ចាប់បាន​គ្រឿងចក្រ ៣គ្រឿង​កំពុង​ជីក​ប្រឡាយ​នៅ​ភូមិ​ព្រែក​ក្មេង ឃុំ​ព្រែក​ក្មេង និង​ឃុំ​បា​រ៉ុង ដែល​ទីតាំង​នេះ​ស្ថិតក្នុង​អតីត​ឡូត៍​នេសាទ​លេខ ១៨របស់​ខេត្ត  ដែល​បាន​រំសាយ​នៅ​ឆ្នាំ២០១។

          ឯកឧត្តម ម៉ៅ ភិ​រុណ អភិបាល​ខេត្តកណ្តាល​បាន​គូសបញ្ជាក់ថា រាល់​បទល្មើស​ជលផល​ដែល​កើតមានឡើង​មាន​ត្រូវតែ​ទប់ស្កាត់​ឲ្យ​បាន​ពិត​ប្រា​ដក​ទោះបី​មាន​អ្នកមានអំណាច​នៅ​ពីក្រោយ​ខ្នង​ក៍ដោយ​ត្រូវអនុវត្ត​ទៅតាម​ច្បាប់ បើ​ជំនាញ​អនុវត្ត​ទៅ​ជួប​ការលំបាក់​ត្រូវ​រាយការណ៍​សុំ​យោបល់​ពី​ខេត្ត ខេត្ត​នឹង​រាយការណ៍​ជូន​ថ្នាក់ជាតិ​ដើម្បី​ឲ្យ​ការដោះស្រាយ​ទទួលបាន​ប្រសិទ្ធភាព។ ដោយឡែក​ប្រជាពលរដ្ឋ​ដែល​ទទួល​ម៉ៅការ​ប្រកប​អាជីវកម្ម រុករាន​ដី​ខុសច្បាប់​ដោយ​ខ្វះ​ការយល់ដឹង អាជ្ញាធរ​គួរ​បន្ធូរ​បន្ថយទោស និង​ធ្វើ​ការអប់រំ​ណែនាំ​តាមច្បាប់ ត្រូវអនុវត្ត​តាម​និតិ​វិធី​ទៅ​តុលាការ​ទី១ និង​ទី២គឺ​ពិន័យ​ប្រាក់​ពី ៥លាន​ទៅ១០លាន​រៀល តែបើ​អនុវត្ត​តាមច្បាប់​វិញ​គឺ​ត្រូវ​ពិន័យ​ប្រាក់​ពី ៥លាន​ទៅ៥០លាន​រៀល។ សំខាន់បំផុត​ត្រូវ​ឲ្យ​ម្ចាស់​គ្រឿងចក្រ​បញ្ចប់​ការធ្វើ​អាជីវកម្ម ដោយ​ខុសច្បាប់​លើដី​ដែល​ពាក់ព័ន្ធ​សម្បត្តិ​របស់​រដ្ឋ ហើយ​ឯកឧត្តម​បានផ្តល់​លទ្ធភាព​ឲ្យ​ជំនាញ​ជលផល​យក​បទ​បង្ហាញ​នេះ​ដាក់​ក្នុង​វេទិកា​ក្រុមប្រឹក្សា​ខេត្ត​ដើម្បី​ផ្សព្វផ្សាយ៕