ពិធីបញ្ចុះបឋមសិលាសាងសង់អាគារដ្ឋបាល ឃុំទឹកឃ្លាំង

អាគា​រដ្ឋបាល​ឃុំ​ទឹក​ឃ្លាំង      ស្ថិតក្នុង​ស្រុក​ល្វាឯម ត្រូវបាន ឯកឧត្តម​បណ្ឌិត ម៉ៅ ភិ​រុណ អភិបាលខេត្ត​កណ្តាល អញ្ជើញ​បញ្ចុះបឋមសិលា​ដើម្បី​ចាប់ផ្តើម​សាងសង់ នា​ព្រឹក​ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៥ ។ អញ្ជើញ​ចូលរួម​ក្នុង​ពិធី​នេះដែរ​មាន ឯកឧត្តម លោកជំទាវ​សមាជិក​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរង​ខេត្ត លោក លោកស្រី ប្រធាន​មន្ទីរ អនុប្រធាន​មន្ទីរ​ជុំវិញ​ខេត្ត មន្ត្រី​ស្រុក ឃុំ និង​ប្រជាពលរដ្ឋ​ប្រមាណ​ជាង៦០៩នាក់ ។

        បន្ទាប់ពី ប៊ុន ផេ​ន អភិបាលស្រុក​ល្វាឯម ធ្វើ​របាយ​ការ​ណ៏​ស្តីពី​ស្ថានភាព​រួម​របស់​ស្រុក​រួចមក មានមតិ​ក្នុង​ពិធី ឯកឧត្តម​បណ្ឌិត ម៉ៅ ភិ​រុណ បានបញ្ជាក់​ថា​ដោយ​មើលឃើញ ពី​កង្វល់ និង​ការលំបាក នានា​របស់​ក្រុមប្រឹក្សាឃុំ និង​ប្រជាពលរដ្ឋ នៅក្នុង​ឃុំ​ទឹក​ឃ្លាំង រដ្ឋបាល​ខេត្តកណ្តាល សម្រេច​វិភា​ជ​ន៏ នូវ​ថវិកា​ដើម្បី​សាងសង់​សាលាឃុំ អំពី​ឥដ្ឋ​ប្រក​ក្បឿង​មាន​ទំហំ១៤,៦០ម៉ែត គុណ១០ម៉ែត ហើយ​ត្រូវ​ចំណាយ​ថវិកា​ចំនួន ២២៩លាន​រៀល ជា​ថវិកា​គុណ​ប្រ​យោ​ជ​ន៏​ខេត្ត ដោយ​ប្រើប្រាស់​ពេលវេលា​ក្នុងការ​សាងសង់ រយៈពេល៩០ថ្ងៃ ដោយ​ក្រុមហ៊ុន LPC។ ឯកឧត្តម​អភិបាលខេត្ត​បាន​បន្តទៀតថា វា​ជាការ​ចាំបាច់ បំផុត​ដែល​ក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវមាន​កន្លែងធ្វើការ​សមរម្យ ដើម្បី​អាចអនុវត្ត បេសកកម្ម មុខងារ​ជាកា​ព្ធ​កិច្ច មុខងារ​ជា​ជម្រើស ការផ្តល់សេវា​គ្រប់​ប្រភេទ ជូន​ប្រជាពលរដ្ឋ ប្រកបដោយ​ប្រសិទ្ធភាព និង​ទំនុកចិត្ត​ពី​អ្នកប្រើប្រាស់ សេវា​ព្រមទាំង ដើម្បី​ទុក​ឯកសារ​នានា ជាពិសេស​ឯកសារ​អត្រា​នុ​កូ​ដ្ឋា​ន​ឲ្យ​មាន​សុ​វត្តិភាព ធានាបាន​នូវ​និរន្តរភាព។ ឯកឧត្តម​បណ្ឌិត ម៉ៅ ភិ​រុណ បាន​ផ្តាំផ្ញើ​ដល់​ក្រុមប្រឹក្សាឃុំ​ទាំងអស់​របស់​ស្រុក​ល្វាឯម​ដែល​បាន​ចូលរួម ត្រូវ​បំរើសេវា​ជូន​ប្រជាពលរដ្ឋ ពិសេស​សេវា​អត្រា​នុ​កូ​ដ្ឋា​ន ដោយ​គោរព​ឲ្យ​បាន​នូវ​ពេលវេលា តម្លៃ​សេវា​ទៅតាម​ការកំណត់​របស់​ច្បាប់ បញ្ឈប់​ឲ្យ​បាន​ដាច់ខាត​នូវ​ការចុះហត្ថលេខា លើ​លិខិត ទិញ លក់​ដី សាធារណៈ​របស់​រដ្ឋ ដី​បឹង និង​ឯកសាផ្សេងៗ ដែល​ហាម​ដាច់ខាត​ដោយ​ច្បាប់ ចុះ​ជាប់​ជាមួយ​ប្រជាពលរដ្ឋ ស្វែងយល់​ពី​ការលំបាក របស់​ប្រជាជន ហើយ​ធ្វើការ​ដោះស្រាយ ជាបន្ទាន់​ទៅតាម​លទ្ធភាព​ជាក់ស្តែង ។

        ក្នុងឱកាស​នោះដែរ ឯកឧត្តម​អភិបាលខេត្ត ក៍បាន ផ្តល់​ប​ន្គ​ន់​អនាម័យ និង​បន្ទប់ទឹក ក្នុង​សាលាឃុំ​ទឹក​ឃ្លាំង​ចំនួន១ និង​បាន​ជូន​ថវិកា​ដល់​ប្រជាពលរដ្ឋ​ដែល​ចូលរួម​ទាំងអស់​ផងដែរ​ក្នុង​ម្នាក់១ម៉ឺន​រៀល ៕