ខេត្តកណ្តាល និងខេត្តអានយ៉ាង បូកសរុបលទ្ធិផលការងារសហប្រតិបត្តិការ ៦ខែដើមឆ្នាំ

 

        រសៀល​ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៥ នៅ​សាលាខេត្ត​អាន​យ៉ាង សាធារណរដ្ឋ​សង្គមនិយម​វៀតណាម មាន​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​សហប្រតិបត្តិកា​រ ៦ខែ​ដើ​ឆ្នាំ២០១៥ រវាង ខេត្ត​អាន​យ៉ាង និង ខេត្តកណ្តាល នៃ​ព្រះរាជណាចក្រ​កម្ពុជា និង​លើក​ទិសដៅ៦ខែ​ចុងឆ្នាំ២០១៥ ។

        គណៈប្រតិភូ​ខេត្តកណ្តាល ដឹកនាំ​ដោយ​ឯកឧត្តម​បណ្ឌិត ម៉ៅ ភិ​រុណ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកណ្តាល និង​សមាជិក​សមាជិកា​ប្រតិភូ សរុប​មាន​ចំនួន​ជាង៤០នាក់ និង​ប្រតិភូ​ខេត្ត​អាន​យ៉ាង ដឹកនាំ​ដោយ ឯកឧត្តម វឿ​ង ប៊ិ​ញ​ថា​ញ់ ប្រធាន​គណៈកម្មាធិការ​ប្រជាជន​ខេត្ត​អាន​យ៉ាង និង​សមា​ជិ សមាជិការ ប្រតិភូ​ទាំងអស់ ។

        ក្នុងជំនួប​បូកសរុប​ភាគី​ទាំង២ បាន​ផ្តោតលើ​ការងារ​សន្តិសុខ សណ្តាប់ធ្នាប់​តាម​ព្រំដែន​កងកំលាំង​ឈរជើង​នៅ​ព្រំដែន អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព​នូវ​ផែនការ កិច្ចសហប្រតិបត្តិការ ក្នុង​ការងារ​បង្កា ប្រឆាំង​រាល់​បទល្មើស​ឆ្លងដែន និង​បាន​ចុះ​ធ្វើ​សកម្មភាព​រុករក​អ​ដិ្ឋ​ធាតុ កងទ័ព​វៀតណាម ក្នុងភូមិ​សាស្ត្រ​បាន ១៦អ​ដិ្ឋ​ធាតុ និង​បានធ្វើ​ពិធី​ប្រគល់​រួចរាល់។ ការងារ​បោះបង្គោល​ព្រំដែន ទ្វេរ​ភាគី​បាន​ប្រជុំ​វាយតំ​លៃ​លើ​ការងារ​បច្ចេកទេស ក្នុងការ​បោះបង្គោល​ព្រំដែន​លេខ៩ ខាង​វៀតណាម បង្គោល​លេខ៣ ខាង​កម្ពុជា និង​បន្ត​រួមគ្នា​សិក្សា នូវ​បង្គោល​លេខ២៥។ ការងារ​កសិកម្ម ពាណិជ្ជកម្ម ខេត្ត​ទាំង២ សហការ​បើក​វគ្គប​ណ្តុះ​បណ្តាល​វិធី​ទប់ស្កាត់ រាល់​ជម្ងឺ​បំផ្លាញ​លើ​ផលដំណាំ​បាន៥០ដេប៉ូ និង​វគ្គ​គ្រប់គ្រង​ជម្ងឺ​បំផ្លាញ​ដំណាំ​ការប្រើប្រាស់​ជី និង​ថ្នាំ​បាន៤លើក និង​បាន​បើក​ផ្សារណាត់​ពាណិជ្ជកម្ម​អន្តរជាតិ ទិញ​បៀ​ន។ ការងារ​អប់រំ​វប្បធម៌ សុខាភិបាល និង​ពិនិត្យ​ព្យាបាល​ជម្ងឺ​បាន​ចំនួន ១១៥៣នាក់ និង​ឲ្យ​សំរាក​ព្យាបាល​ក្នុង​ពេទ្យ៦២៦នាក់ និង​ធ្វើការ​ត្រួតពិនិត្យ​ជម្ងឺឆ្លង​លើស​ត្វ។ ការងារ​សាធារណការ​គំរោង​សាងសង់​ស្ពាន ឡុង​ប៊ិន-ជ្រៃ​ធំ សំរេចបាន៥០% និង​ត​ភ្ជាប់​ស្ពាន​បាន ៦០%ខាង​ភាគី​វៀតណាម ខេត្តកណ្តាល​សាងសង់​ស្ពាន​បាន៤០% និង​ផ្លូវ​ត​ភ្ជាប់​ស្ពាន​បាន ៥%។ ភាគី​ទាំង២ក៏បាន​ឯកភាព​លើ​ទិសដៅ សំរាប់​ឆមាស​ទី២ឆ្នាំ២០១៥ គឺ​បន្ត​ពង្រឹង​ឲ្យ​មាន​សន្តិសុខ​សណ្តាប់ធ្នាប់ និង​ការអភិវឌ្ឍ​ន៏ នៅតាម​ព្រំដែន​នៃ​ខេត្ត​ទាំង។ បន្ទាប់មក​គណៈប្រតិភូ​ក៏បាន​ជូន​វត្ថុ​អនុស្សា​វ​រី​យ៏​ជា​ចំណង​សាមគ្គីភាព រវាង​គ្នា​ទៅវិញទៅមក៕