ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ សំណេះសំណាលជាមួយក្រុមគ្រួសារ របស់កុមារនៅសមាគមន៏កុមារ នៃក្តីសង្ឃឹមកម្ពុជា

រសៀល​ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៥ ឯកឧត្តម​បណ្ឌិត ម៉ៅ ភិ​រុណ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកណ្តាល រួម​ដំណើរ​ដោយ ​ឯកឧត្តម ជាវ តា​យ  ឯកឧត្តម ហង្ស យុទ្ធ អភិបាលរង​ខេត្ត និង​លោកជំទាវ នួន នារី សមាជិក​ក្រុមប្រឹក្សា​ខេត្ត បាន​អ​ញ្ញើញ​ជួប​សំណេះសំណាល ជាមួយ​ក្រុមគ្រួសារ របស់​កុមារ​សមាគម​ន៏​កុមារ នៃ​ក្តីសង្ឃឹម​កម្ពុជា ដែល​ស្ថិតនៅ​ភូមិ​ព្រែ​កតា​ពៅ​សង្កាត់​ដើម​មៀម ក្រុង​តាខ្មៅ​ដែលមាន​កុមារ​ចំនួន៥០០នាក់ និង​មាតាបិតា​កុមារ​ចំនួន៣៥០នាក់។

        កញ្ញា សាត ធារ៉ា ប្រធាន​សមាគម​ន៏​កុមារ នៃ​ក្តីសង្ឃឹម​កម្ពុជា បាន​ឲ្យ​ដឹងថា សមាគម​ន៏​បាន​បង្កើតឡើង​នៅ​ឆ្នាំ១៩៩៨ ដោយមាន​ឈ្មោះថា​កុមារ​ឈានមុក​នៃ​កម្ពុជា ។នៅ​ឆ្នាំ២០១០ បានធ្វើការ​ផ្លាស់ប្តូរ​ឈ្មោះ​ទៅជា(សមាគម​ន៏​កុមារ នៃ​ក្តីសង្ឃឹម​កម្ពុជា) ដោយបាន​ធ្វើការ​ឧបត្ថម​លើ​កុមារ​ចំនួន៧០០នាក់ ដែលមាន​កុមារ៥០០នាក់​នៅ​ភូមិ​ព្រែក​តា​ពៅ និង២០០នាក់​ទៀត​នៅ​ខេត្តបាត់តំបង ក្រោម​ជំនួយ​ឧបត្ថម​ពី​សប្បុរសជន​នៅ​សហរដ្ឋ​អា​មេ​រិច ដោយ​ផ្តោត​សំខាន់​លើ​សំលៀកបំពាក់ ការចំណាយ​ទៅលើ​ការសិក្សា ភាសាជាតិ​និង​បរទេស ការចែក​អង្ករ​ប្រចាំខែ​ចំនួន​៧kg ដល់​គ្រួសារ​កុមារម្នាក់ៗ ការ​បង្គៀន​ជំនាញ អ៊ុតសក់ និង​កាត់ដេរ សេវា​សុខាភិបាល និង​សេវា​សង្គម។

        ឯកឧត្តម​បណ្ឌិត ម៉ៅ ភិ​រុណ អភិបាលខេត្ត បាន​សំណេះសំណាល​ដោយ​គូស​បញ្ញា​ក់ថា ពិធី​ៅ​ចែក​អំណោយ​នាឱកាស​នេះ ពិតជា​បានបង្ហាញ​ពី​ការយកចិត្តទុកដាក់រ​បស់​រដ្ឋបាលខេត្ត ចំពោះ​ការលំបាក​របស់​កុមារ ជាពិសេស​បញ្ហា​អាហារ​រូប​ត្ថ​ម្ភ​របស់​កុមារ​នៅក្នុង​ខេត្តកណ្តាល​យើង។ លើសពីនេះ​ក៏បាន​បង្ហាញ​ពី​ការរួមសាមគ្គីគ្នា​រវាង​អាជ្ញាធរ​ដែនដី ជាមួយ​អង្ក​ការ សមាគម​ន៏ មិន​មែ​រដ្ឋាភិបាល​ក្នុងការ​រួមចំណែក​ក្នុង​កិច្ចការងារ​សង្គមកិច្ច ហើយ​កម្មវិធី​នេះ​ក៏បាន​បង្ហាញ​ពី​ការអនុវត្ត បាន​យ៉ាង​ល្អប្រសើរ​នូវ(វប្បធម៌​នៃ​ការចែករំលែក) របស់​ប្រមុខ​រាជរដ្ឋាភិបាល​ផងដែរ។ យើង​គួរ​ចងចាំ​ថា​ការងារ​សង្គមកិច្ច មិនមែនជា​ការងារ​ស​ង្គ​ម​កិច្ច​មិនមែនជា​ការងារ​របស់​ក្រសួង ស្ថាប័ន​ណាមួយ​តែឯង​នោះទេ ប៉ុន្តែ​វា​ជាការ​ងារ​របស់​សង្គម​ជាតិ​ទាំងមូល របស់​ពួកយើង​ទាំងអស់គ្នា។ឯកឧត្តម​បាន​អំពាវនាវ ដល់​បងប្អូន​ប្រជាពលរដ្ឋ មាតាបិតា អាណាព្យាបាល​កុមារ សូម​ខិតខំ​យកចិត្តទុកដាក់​ចិញ្ចឹម​បីបាច់ ថែទាំ​កុមារ​ឲ្យ​បានល្អ កុំ​បោះបង់​ពួកគាត់​ចោល​កើយ​សូមជួយ​លើក​ទឹ​ចិត្ត ជំរុញ និង​បញ្ជូន កូនចៅ កុលធីតា របស់លោក​អ្នក​ដែល​គ្រប់​អាយុ មក​ទទួល​ការអប់រំ​នៅ​សាលា ព្រមទាំង​ជួយ​អប់រំ​កុមារ​ឲ្យ​ចៀសវាង​ឆ្ងាយ​ពី​គ្រឿងញៀន និង​ល្បែង​អបាយមុខ​នានា ។និង​សូ​អំពាវនាវ ដល់​ក្រសួង​ស្ថាប័ន មន្ទីរ អង្គភាព និង​អាជ្ញាធរ​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់ រួមទាំង​អង្គការ សមាគម និង​វិស័យ​ឯកជន​ទាំងអស់ បន្ត​ឧបត្ថម្ភ​គាំទ្រ​ដល់​ដំណើរការ អប់រំ និង​ការផ្តល់​អាហារ​រូប​ត្ថ​ម្ភ​កុមារ ឲ្យ​មាន​និរន្ត​ភាព និង​មានការ​អភិវឌ្ឍ​ន៏​ឆ្លើយតប​ទៅ​និង​តម្រូវ​ការវិវត្ត​របស់​កុមារ​យើង។ក្នុង​ពិធី​សំណេះ​សំ​ណា​លេក​ឧ​ត្ត​ម​បាន​ឧបត្ថម្ភ​នូវ​ទឹកប្រាក់១០០០០រៀល​ជូន​ដល់​មាតាបិតា​កុមារ ចំនួន៣៥០នាក់ បុគ្គលិក​សមាគម​ន៏១៨នាក់ ក្នុង១នាក់២០០០០រៀល នាដ​ការី​របាំ៥នាក់ ១នាក់២០០០០រៀល មី៥កេស​ធំ និង​ចួ​យ​ឧបត្ថម្ភ​ដល់​ការសាងសង់​អាគារ ការិយាល័យ១ខ្នង អស់​ទឹកប្រាក់៣៧៥០ដុល្លា​អា​មេ​រិច៕