កិច្ចប្រជុំពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងសម័យប្រឡងសញ្ញាប័ត្រ មធ្យមសិក្សាទុតិយភូមិ

រយៈពេល​កន្លងមក ការប្រលង​សញ្ញាប័ត្រ មធ្យមសិក្សា​ទុតិយភូមិ និង​មធ្យមសិក្សា​បឋមភូមិ ទទួលបាន​លទ្ធផល​ល្អ​មួយកំរិត​ហើយ។ សំដៅ​ឲ្យ​ការប្រលង​ដំណាច់ឆ្នាំ​សិក្សា​នេះ ប្រព្រឹត្ត​ទៅក្នុង​ភាពប្រក្រតី មាន​សណ្តាប់ធ្នាប់​ល្អ ធានាបាន​នូវ​យុត្តិធម៌​ជូន​បេក្ខជន និង​មាតាបិតា រឺ​អាណាព្យាបាល របស់​បេក្ខជន​នា​រសៀល​ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៥ នៅ​សាលា​ខេត្តកណ្តាល បានរៀបចំ​កិច្ចប្រជុំ​មួយ​ដើម្បី​ពង្រឹង លើ​កិច្ចការ​នេះ។

          កិច្ច​ប្រជុំបាន​ដំណើរការ ដោយមាន​វត្តមាន​ឯកឧត្តម នួន ផា ប្រធាន​ក្រុមប្រឹក្សា​ខេត្តកណ្តាល ឯកឧត្តម​បណ្ឌិត ម៉ៅ ភិ​រុណ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកណ្តាល និង​អស់លោក​អភិបាល អភិបាលរង​ស្រុក ក្រុង ស្នងការរង​ខេត្ត អធិការនគរបាល​ស្រុក ក្រុង ទាំង១១ និង​មន្ទីរ​ពាក់ព័ន្ធ​មួយចំនួន ។

          លោក អ៊ុង តុលា ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តកណ្តាល បាន​រាយ​ការ​ណ៏​ជូន​អង្គប្រជុំ​ពី​ការរៀបចំ​ផែនការ​ការពារ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ក្នុងសម័យ​ប្រលង​សញ្ញាប័ត្រ មធ្យមសិក្សា​ទុតិយភូមិ នៅ​ខេត្តកណ្តាល នា​ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៥ ។ ខេត្តកណ្តាល​មាន១៣មណ្ឌល ស្មើ៣១២បន្ទប់ ក្នុងនោះ​មាន​ថ្នាក់​វិទ្យាសាស្ត្រ​មាន ១២មណ្ឌល ២៩១បន្ទប់ គឺ​មណ្ឌល​គរុកោសល្យ​ខេត្តកណ្តាល ២០បន្ទប់ ក្រុង​តាខ្មៅ វិទ្យាល័យ ហ៊ុនសែន​សេរីភាព(ខាងជើង២៥បន្ទប់ ក្រុង​តាខ្មៅ វិទ្យាល័យ ហ៊ុនសែន​សេរីភាព(ខាងត្បូង)២៥បន្ទប់ មណ្ឌល​វិទ្យាល័យ​ហ៊ុនសែន​តាខ្មៅ ៣០បន្ត​ប់ មណ្ឌល​គរុកោសល្យ​ភូមិភាគ​កណ្តាល ២២បន្ទប់ មណ្ឌល​អនុវិទ្យាល័យ អនុវត្ត ២២បន្ទប់ មណ្ឌល​បឋមសិក្សា ព្រែក​សំរោង ១៨បន្ទប់ អនុវិទ្យាល័យ​ហ៊ុនសែន​ខ្ពប​វែង១៨ បន្ទប់ មណ្ឌល​បឋមសិក្សា​ព្រែក​ឬ​ស្សី ១៨បន្ទប់ វិ​ទ្យ​ល័យ​ស្អាង ៣៦បន្ទប់ វិទ្យាល័យ​វឌ្ឍនៈ​ឈូង​លាភ ២៩បន្ទប់ និង​មណ្ឌល​វិទ្យាល័យ​ហ៊ុនសែន​កំពង់កន្ទួត ២៨បន្ទប់ ស្ថិត​ក្នុងស្រុក​កណ្តាលស្ទឹង។ ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​មាន១មណ្ឌល ២១បន្ទប់ ស្ថិតក្នុង​សាលាបឋមសិក្សា​ហ៊ុនសែន​ក្រពើ​ហារ ក្រុង​តាខ្មៅ។ សរុប​រួមមាន​បេក្ខជន​ដែល​ត្រូវ​ប្រលង​មាន​ចំនួន ៧២១៦នាក់ បើ​ប្រៀបធៀប​ឆ្នាំ​សិក្សា២០១៣-២០១៤ ថយចុះ៨១៣នាក់ ។

          ឯកឧត្តម​ប​ណ្ឌឹ​ត ម៉ៅ ភិ​រុណ អភិបាលខេត្ត​បានផ្តល់​អនុសា​ស​ន៏​ដល់​គណៈកម្មាធិការ​ដឹក​នាំ​ដែល​បានទទួល​ខុសត្រូវ​តាម​គោលដៅ​ទាំង៩ និង​កំលាំង​ក្តាប់​សភាព​ការ និង​អន្តរា​គម​ន៏ ត្រូវ​យកចិត្តទុកដាក់​អនុវត្តតាម​តួនាទី និង​ភារកិច្ច​របស់ខ្លួន​ក្នុងសម័យ​ប្រលង​សញ្ញាប័ត្រ មធ្យមសិក្សា​ទុតិយភូមិ ដែល​នឹង​ប្រព្រឹត្តទៅ​នា​ថ្ងៃទី២៤ខែសីហា ឆ្នាំ២០១៥ ខាងមុខនេះ ។ធ្វើយ៉ាងណា​ឲ្យ​បេក្ខជន​ប្រលង​មាន​សុ​វត្តិភាព​ទាំង​ការធ្វើដំណើរ មាន​សតិ​អារ​ម្ម​ណ៏​ល្អ ដែលជា​កិច្ចការ​មួយ រួមចំណែក​ធ្វើ​ឲ្យ​បេក្ខជន មាន​អារ​ម្ម​ណ៏​នឹងន ក្នុង​សំណេរ​នៃ​វិញ្ញាសារ​ពេល​ប្រលង។ ឯកឧត្តម​បាន​អំពាវនាវ​ដល់​មាតាបិតា រឺ​អាណាព្យាបាល ពិសេស​បេក្ខជន ត្រូវ​បញ្ឈប់​ដាច់ខាត​អន្តរា​គម​ន៏​ដោយ​ការ​សូកប៉ាន់ មេ​ប្រយោគ ទិញ​វិញ្ញាសា ជួយ​កំលាំង​ឲ្យ​នាំ​សំដៅ​វិញ្ញាសារ​ចូលក្នុង​បន្ទប់ ដើម្បី​ឲ្យ​កូន​ប្រលង​ជាប់​ដែលជា​លក្ខណៈ​ផ្ទុយ​នឹង​ភាពយុត្តិធម៌៕