កិច្ចប្រជុំផ្សាព្វផ្សាយបន្តពង្រឹងការអនុវត្តការងារគ្រប់គ្រងជនបរទេសអន្តោប្រវេសន៍

ព្រឹក​ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៥ ក្រសួងមហាផ្ទៃ​បាន​ចុះ​ផ្សព្វផ្សាយ​ដល់​អជ្ញាធរ​ខេត្តកណ្តាល ឲ្យ​បន្ត​ពង្រឹង​ការអនុវត្ត​ការងារ​គ្រប់គ្រង​ជនបរទេស​អន្តោប្រវេសន៍។

        កិច្ចប្រជុំ​ផ្សព្វផ្សាយ​នេះ ធ្វើឡើង​ក្នុង​សាលាខេត្ត​កណ្តាល ក្រោម​អធិបតីភាព​ឯកឧត្តម​បណ្ឌិត ម៉ៅ ភិ​រុណ អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​ឯក​ឧ​ត្ត​នាយ​ឧ​ត្ត​ម​សេនីយ៍ សុខ ផល​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍។

        ឯកឧត្តម​បណ្ឌិត ម៉ៅ ភិ​រុណ និង​ឯកឧត្តម​សេនីយ៍ សុខ ផល បាន​មានប្រសាសន៍ថា​កិច្ចប្រជុំ​នាពេលនេះ​មាន​សារៈសំខាន់​សំរាប់​អជ្ញាធរ និង​អ្នកពាក់ព័ន្ធ​ក្នុងការ​ស្វែងយល់​ពី​បញ្ហា​ប្រឈម ដោះស្រាយ និង​បទពិសោធន៍ថ្មីៗដើម្បី​យកមកអនុវត្ត​ក្នុង​ការងារ​គ្រប់គ្រង​ជនបរទេស​អន្តោប្រវេសន៍​ឲ្យ​មាន​ប្រសិទ្ធភាព។ ឯកឧត្តម បានដាក់​ចេញ​នូវ​ផែនការ​មួយចំនួន​ដល់​កងកំលាំង​មាន​សមត្ថកិច្ច និង​អង្គភាព​ពាក់ព័ន្ធ​ប្រមូល​ទិន្ន័យ​ជនបរទេស​ដែលមាន​វត្តមាន និង​កំពុង​ស្នាក់អាស្រ័យ​នៅតាម​លំនៅដ្ឋាន​ទីតាំង​ប្រក​បរប​អាជីវកម្ម និង​មិន​ប្រកប​អាជីវកម្ម​គ្រប់​ប្រភេទ​ក្នុង​មូលដ្ឋាន​របស់ខ្លួន។ ទន្ទឹមនឹងនេះ​ត្រូវបញ្ជូន​ទិន្ន័យ​ទាំងនោះ​ទៅក្នុង​ប្រព័ន្ធ​កុំព្យូទ័រ​ដោយ​ញែក​ឲ្យ​ដាច់​ពីរ​វត្តមាន​ជនបរទេស​ដែល​ស្នាក់នៅ​រយៈពេល​ខ្លី​រយៈពេល​វែង​សំរាប់​បំរើ​ឲ្យ​ការងារ​គ្រប់គ្រង​រដ្ឋបាល។ ឯកឧត្តម​បាន​បន្តទៀតថា ដើម្បី​ពិនិត្យ​តាមដាន​ចលនា​ចូល ចេញ​និង​ស្នាក់អាស្រ័យ​ជនបរទេស​ឲ្យ​បាន​ច្បាស់​សាស់​ដោយ​ត្រូវដាក់​ផែនការ​ដល់​ការិយាល័យ​អន្តោប្រវេសន៍​អធិការនគរបាល​ក្រុង​ស្រុក ប៉ុស្តិ៍​រដ្ឋបាល​ឲ្យ​ប្រើប្រាស់​វិធានការ​ជំនាញ​ក្តាប់​ឲ្យ​បាន​ចលនា​ចេញចូល​ការ​ស្នាក់នៅ​ជនបរទេស​ឲ្យ​បានច្បាស់លាស់។

តាម​តារាង​ស្ថិតិ​ជនបរទេស​បែប​អន្តោប្រវេសន៍​ឆ្នាំ២០១២មានមុខ​ជាក់ស្តែង​នៅ​ឆ្នាំ២០១៤មាន​វៀតណាម​សរុប ១១៦១គ្រួសារ មនុស្ស ៥៥៧៧នាក់ ថៃ​មាន១គ្រួសារ។ តារាង​ទិន្ន័យ​ជនបរទេស​រស់នៅ​មិន​ប្រក្រតី​ខុសច្បាប់​មា​នស​ញ្ញាតិ​វៀតណាម​មាន៣១៤៥គ្រួសារ​មាន​ចំនួន​មនុស្ស ១៧០៧៥នាក់។ តាម​តារាង​ទិន្ន័យ​ជនបរទេស​គ្មាន​ឯកសារ​សញ្ជាតិ​វៀតណាម​មាន ៣៩៥គ្រួសារ​មាន​មនុស្ស១១៦៦នាក់៕