ពិធីប្រកាសទទួលស្គាល់ជាផ្លូវការ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកៀនស្វាយ ខេត្តកណ្តាល

សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកណ្តាល បានរៀបចំ​ពិធី​ប្រកាស​ទទួលស្គាល់​ជា​ផ្លូវការ ប្រធាន​គណៈកម្មាធិការ អនុសាខា​កាកបាទក្រហមកម្ពុជា​ស្រុក​កៀនស្វាយ នា​ព្រឹក​ថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០១៥ នៅ​សាលប្រជុំ​សាលាស្រុក ។ ពិធី​នេះ​ប្រព្រឹត្តទៅ ក្រោម​អធិបតីភាព​ឯកឧត្តម ជាវ តា​យ ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត កណ្តាល ។ អញ្ជើញ​ចូលរួម​ជា​កិត្តិយស​មាន គណៈកម្មាធិការ​សាខា ក្រុមប្រឹក្សា​ស្រុក អនុសាខា​ស្រុក ក្រុម​កាកបាទក្រហម​ឃុំ អ្នកស្ម័គ្រចិត្ត និង​យុវជន​កាកបាទក្រហម សរុប​ប្រមាណ ២៦៤ នាក់ ។

លោក ទៀង សុគន្ធ នាយក​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត អាន​សេចក្តីសម្រេច​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ស្តីពី​ការទទួលស្គាល់​ប្រធាន​គណៈកម្មាធិការ​អនុសាខា ក្រុង-ស្រុក សាខា កាកបាទក្រហមកម្ពុជា​ខេត្តកណ្តាល ។

បន្ទាប់មក​លោក អ៊ូ ឈាង ប្រធាន​គណៈកម្មាធិការ​អនុសាខា​កាកបាទក្រហមកម្ពុជា​ស្រុក​កៀនស្វាយ ដែល​ទើប បានទទួល​តំណែង​ថ្មី​បាន​ចាប់អារម្មណ៍​ថាៈ កាកបាទក្រហមកម្ពុជា ជា​ស្ថាប័ន​មនុស្សធម៌​មួយ​របស់​ជាតិ​តាំងពី​ថ្នាក់កណ្តាល រហូតដល់​ថ្នាក់មូលដ្ឋាន ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​កាន់តែ​មានការ​អភិវឌ្ឍ​ន៍​រីកចម្រើន​ឥតឈប់ឈរ ហើយ​ការអភិវឌ្ឍន៍​នេះ គឺ​ពិតជា​អាស្រ័យ​ដោយសារ​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ។ នៅ​ចំពោះមុខ​នៃ​អង្គពិធី​តាំង​នាម​ឲ្យ​សមាជិក​សមាជិកា​គណៈកម្មាធិកា​រ​អនុសាខា​ស្រុក ក្រុម​កាកបាទក្រហម​ឃុំ អ្នក​ស្ម័គ្រ ចិត្ត យុវជន​កាកបាទក្រហម​នៅក្នុង​ស្រុក​ទាំងមូល សូម​ប្តេជ្ញាចិត្ត​គាំទ្រ និង​អនុវត្ត​សកម្មភាព​មនុស្សធម៌​លើ​គ្រប់ វិស័យ​របស់​កាកបាទ​ក្រហម​កម្ពុជា តាម​គោលការណ៍​គ្រឹះ​ទាំង៧របស់​ចលនា​កាកបាទក្រហម​អន្តរជាតិ ។

ឯកឧត្តម ជាវ តា​យ មានមតិ​សំណេះ​សំណេះសំណាល​ដោយ​នាំមក​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់ ពី ឯកឧត្តម​បណ្ឌិត ម៉ៅ ភិ​រុណ ប្រធានកិត្តិយស​សាខា ពិសេស​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាក បាទ​ក្រហម​កម្ពុជា ជូន​ចំពោះ​សមាជិក​សមាជិកា​នៃ​អង្គពិធី​ទាំងមូល​ដោយ​ក្តី​នឹករឭក ។ ឯកឧត្តម​បានលើកឡើង​ថា ជោគជ័យ ដែល​សាខា-អនុសាខា​ទទួល​បានក​ន្ល​ង​មក បាន​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ពី​មាគ៌ា​ដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់ កាកបាទក្រហមកម្ពុជា ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន និង​ភាពខ្លាំង​នៃ​យុទ្ធសាស្ត្រ របស់​កាកបាទក្រហម កម្ពុជា ។ ជាមួយគ្នានេះដែរ​ឯកឧត្តម​បាន​ក្រើនរំឭក​ដល់​អនុសាខា​ស្រុក និង​ក្រុម​កាកបាទក្រហម​ឃុំ​ទាំងអស់ ត្រូវខិតខំ​អនុវត្ត សកម្មភាព​មនុស្សធម៌​ឲ្យ​កាន់តែ​ខ្លាំងក្លា​បន្ថែមទៀត ។ ឯកឧត្តម​បន្តថា ដើម្បី​ឲ្យ​បេសកកម្ម​ការ ងារ​ខាងលើ​កាន់តែ​មាន​ប្រ​សិ​ទ្ទ ភាព យុទ្ធសាស្ត្រ ២០១១-២០២០ បានកំណត់​នូវ​បាវ​នា ៣ សំខាន់​គឺៈ ១-ធ្វើ​ឲ្យ​កាន់តែ ច្រើនជាង​មុន ២-ធ្វើ​ឲ្យ​កាន់តែ​ល្អ ជាង​មុន ៣-ធ្វើ​ឲ្យ​កាន់តែ​ស៊ីជម្រៅ​ជាង​មុន និង​ទៅ​ឲ្យ​កាន់តែ​ឆ្ងាយ​ជាង​មុន ។ ក្នុងនោះដែរ​ឯកឧត្តម​បាន​សំណូមពរ សូម​រក្សា សាមគ្គីភាព​ឲ្យ​បាន​ជិតស្និទ្ធ និង​សុខដុម​រម​នីយកម្មរ​វាង​គណៈ​កិត្តិយស​សាខា អនុសាខា ជាមួយ​គណៈកម្មាធិការ​សាខា អនុ សាខា និង​ក្រុម​ប្រតិ​ប​តិ្ត​គ្រប់​លំដាប់ថ្នាក់។ បន្ត​ពង្រឹង និង​ពង្រីក​កម្លាំង​យុវជន អ្នកស្ម័គ្រចិត្ត​កាកបាទ​ក្រហម ឲ្យ​ទៅជា​បណ្តាញ ដ៏​រឹងមាំ និង​ជា​កម្លាំងចលករ​នៃ​សេវាកម្ម​មនុស្សធម៌​មាន​និរន្តរភាព និង​ប្រកបដោយ​ប្រសិទ្ធភាព ។ បន្ត​ពង្រឹង និង​ពង្រីក សមាជិកភាព លើ​កម្ពស់​ការកៀងគរ​រក​មូលនិធិ​ឲ្យ​មានការ​ចូលរួម​ដោយ​ស្ម័គ្រចិត្ត និង​ទៅតាម​សទ្ធា​ជ្រះថ្លា ប្រាសចាក​ពី​ការ ចាប់បង្ខំ ការដាក់កំហិត និង​ត្រូវ​រក្សា​ឲ្យ​មាន​តម្លាភាព មាន​គណនេយ្យភាព​ក្នុងការ​ប្រើប្រាស់​មូលនិធិ និង​ទ្រព្យសម្បត្តិ​របស់ សាខា-អនុសាខា ។

នៅ​ចុងបញ្ចប់​នៃ​កម្មវិធី​ឯកឧត្តម ជាវ តា​យ ប្រធាន​គណៈកម្មាធិការ​សាខា បាន​ឧបត្ថម្ភ​ថវិកា​ដល់​អ្នកស្ម័គ្រចិត្ត និង​យុវជន​កាកបាទក្រហម​ចំនួន ២៥ នាក់ ក្នុងម្នាក់ៗថវិកា ១ ម៉ឺន​រៀល កម្លាំង​សន្តិសុខ ថវិកា ១៣ ម៉ឺន​រៀល លោក អ៊ូ ឈាង ប្រធាន​អនុសាខា​ស្រុក និង លោក បាន​ឧបត្ថម្ភ​ថវិកា​ដល់​អ្នកចូលរួម​ទាំងអស់​ក្នុង​ម្នាក់​ចំនួន ១ ម៉ឺន​រៀល​ផងដែរ ៕