ខេត្តកណ្តាលពង្រឹងការគ្រប់គ្រងសេវាផ្នែកសុខាភិបាល

             ដើម្បី​ការពារ និង លើក​កំពស់​សុខភាព​សាធារណៈ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ នា​ចុង​ស​ប្តា​ហ៏ ខែសីហា ឆ្នាំ២០១៥ កន្លងទៅនេះ នៅ​សាលា​ខេត្តកណ្តាល ឯកឧត្តម មៀ​ច សុផាន់​ណា អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង ជា​ប្រធាន​គណៈ​កម្ម​ធិ​ការប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ និង ឯកឧត្តម គីម រិទ្ធី​អភិបាលរង​ខេត្តកណ្តាល បាន​បើក​កិច្ចប្រជុំ ដើម្បី​ពិនិត្យ និង ដក​ពិសោធ​ន៏   លើ​ការគ្រប់គ្រង​គុណភាព​សេវាកម្ម និង វិធានការ​ទប់ស្កាត់​ធ្វើចរាចរ​ណ៏​ផលិតផល​សុខាភិបាល​ខុសច្បាប់ និង សេវា​សុខាភិបាល​ឯកជន​ខុសច្បាប់ ដែល​កំពុង​កើតមាន​ក្នុង​ខេត្តកណ្តាល។លោក គួ​យ ប៊ុនធឿន  ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកណ្តាល បាន​ជំរាបជូន​កិច្ចប្រជុំ​ពី​ចំនួន​ស្ថិតិ​សេវាកម្ម​ឪ​សថ ឪ​សថ​ស្ថាន ក្នុង​ឆ្នាំ២០១៥  ខេត្តកណ្តាល​មាន​ឪ​សថ​ស្ថាន​ចំនួន៧៦កន្លែង ឪ​សថ​ស្ថានរ​ងក(៥) ឪ​សថ​ស្ថានរ​ងខ(៤១) ឪ​សថ​ស្ថាន​បុរាណ៨កន្លែង សរុប១២៦កន្លែង​សុទ្ធតែ​មានច្បាប់ និង ចំនួន​សេវា​សុខាភិបាល​ឯកជន​មានច្បាប់​ចំនួន៦៣៣កន្លែង ក៏​សុទ្ធតែ​មានច្បាប់​អនុញ្ញាត។មានមតិ​ក្នុង​កិច្ចប្រជុំ ឯកឧត្តម គីម រិទ្ធី និង ឯកឧត្តម មៀ​ច សុផាន់​ណា   បាន​គូសបញ្ចាក់ថា ភារកិច្ច​របស់​គណៈ​កម្ម​ធិ​ការ​មាន​គោលដៅ​សំខាន់​ការពារ និង លើក​កំពស់​សុខភាព​សាធារណៈ​សុវត្ថិភាព និង គ្រប់គ្រង​ការត្រួតពិនិត្យ​ឪ​សថ ឪ​សថ​ស្ថាន​ដែល​កំពុង​ធ្វើ​អា​ជី​កម្ម​ផ្នែក​សុខាភិបាល​ក្នុង​ខេត្ត​អោយមាន​ច្បាប់​អនុញ្ញាត​ពី​ក្រសួងសុខាភិបាល ពិសេស​ការ​ចរាចរ​ណ៏​ផលិតផល​សុខាភិបាល​ខុ​ច្បាប់ លក់​ថ្នាំ​ហួសកំនត់​ការ​បរិច្ឆេត នាំអោយ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ នៅពេលដែល​គាត់​ទៅរក​សេវា​ឯកជន​ដែល​ពុំមាន​ច្បាប់​ទន្លាប់​ត្រឹមត្រូវ​នាំអោយ​ខាតបង់​ថវិកា​ជួន​ការ​អាច​ប៉ះពាល់​ដល់​អាយុ​ជិវិត​ទៀតផង។ឯកឧត្តម​បាន​បន្តទៀតថា គណៈ​កម្ម​ធិ​ការ​ត្រូវធ្វើ​ការអប់រំ ណែនាំ​ចំពោះ​ម្ចាស់​ទីតាំង​សេវា​សុខាភិបាល ឫ បុគ្គល​ដែល​ផ្តល់​សេវា​សុខាភិបាល​ដែល​មិន​ទទួលស្គាល់ ឫ អនុញ្ញាត​ពី​ក្រសួងសុខាភិបាល ដោយ​ធ្វើ​កិច្ចសន្យា​ប្រឈម​និង​ច្បាប់​ជា​ធរមាន ផ្សព្វផ្សាយ​ស្តីពី​ផលប៉ះពាល់​នៃ​ការប្រើប្រាស់​ផលិតផល​ឪ​សថ និង សេវា​សុខាភិបាល​ខុសច្បាប់ ជូន​សាធារណៈជន​អោយបាន​ជ្រួតជ្រាប​ដល់​ក្រប់​មូលដ្ឋាន បង្កើន​កា​រក​គ្រប់គ្រង​និង ត្រួតពិនិត្យ​ជាប្រចាំ​ចំពោះ​ម្ចាស់​ទីតាំង​ផ្តល់​សេវា​សុខាភិបាល ដើម្បី​ធានាបាន​ថា​ប្រជាពលរដ្ឋ​ទទួលបាន​នូវ​ការប្រើប្រាស់​សេវា​សុខាភិបាល​ប្រកបដោយ​គុណភាព​ត្រឹមត្រូវ​ពិតប្រាកដ។