កិច្ចប្រជុំក្រុមប្រឹក្សាខេត្តកណ្តាលលើទី២១ អាណត្តិទី២

កិច្ចប្រជុំ​សាមញ្ញក្រុមប្រឹក្សា​ខេត្ត​លើកទី២១ អាណត្តិទី២ រសៀល​ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ​២០១៦ ឯកឧត្តម មាស សឿន សមាជិកក្រុមប្រឹក្សា​ខេត្ត តំណាង​ឯកឧត្តម នួន ផា ប្រធានក្រុមប្រឹក្សាខេត្ត​កណ្តាល បានលើក​ឡើង​ពីរបៀបវារៈ​សំខាន់ៗ​សំរាប់​កិច្ច​ប្រជុំ​មានការ ពិ​ភាក្សា និងអនុម័ត​លើសេចក្តីព្រាងរបាយការណ៍ ប្រចាំខែ​មករា ឆ្នាំ២០១៦ ស្តីពី​ការ​អនុម័ត​លើសេចក្តីព្រាង​កម្មវិធី​វិនិយោគ​ ៣ឆ្នាំរំកិល​ខេត្ត​ ២០១៦-២០១៨ ។ ​ផ្សព្វផ្សាយ​ផែនការ​សកម្មភាព​ថវិកា ផអ៣ ខេត្តឆ្នាំ២០១៦ និងសកម្មភាព​អភិវឌ្ឍន៍សមត្ថភាព​​ប្រចាំ​ឆ្នាំ​របស់​មណ្ឌល​អភិវឌ្ឍន៍​ ធនធានមនុស្ស​។ ​​ថ្លែងក្នុងកិច្ចប្រជុំ​នេះដែរ ឯកឧត្តម បណ្ឌឹត ម៉ៅ ភិរុណ ​គណៈ​អភិបាល​ខេត្តកណ្តាល​បានមានប្រសាសន៍ ដោយ​ពិភាក្សា​លើគំរោង​ការអភិវឌ្ឍន៍​ ច្រកទ្វា​រជ្រៃធំ និងច្រក​ទ្វារក្អមសំណរឲ្យក្លាយទៅជា​ច្រកទ្វារអន្តរជាតិ ត្រូវអភិវឌ្ឍន៍​ទីកន្លែង​បំរើការងារ​របស់​ មន្ត្រីឲ្យបានសមរម្យ​សាងសង់​ខ្លោងទ្វារច្រករៀបចំ​ប្រព័ន្ធ​គមនាគមន៍​ផ្សារចំណត​រថយន្ត​ និងកំពងផែ។ ឯកឧត្តមបានបន្តទៀតថា​គំរោង​អភិវឌ្ឍន៍ច្រកទ្វារជ្រៃធំ​គឺធ្វើ​ដើម្បីបង្ក​លក្ខណៈ​ងាយស្រួល​ដល់ទំនាក់ទំនង​សេដ្ឋកិច្ច​សំរាប់​ប្រជាជន​នៅខេត្តកណ្តាល​ និងខេត្ត​អានយ៉ាង​ រួមចំណែករក្សាសន្តិសុខ ​សណ្តាប់ធ្នាប់សង្គមតាមបណ្តោយខ្សែបន្ទាត់ព្រំដែន​ទប់ស្កាត់​ បង្ការ​ប្រឆាំង​រាល់ការជួញដូរ​មនុស្ស​ គ្រឿងញៀន ជនអន្តោប្រវេសន៍​ ការដឹកទំនេញ​ហាមឃាត់​ ការគេចពន្ធព្រម​ទាំង​បទល្មើស​ផ្សេងៗ ។ ក្រៅពីនេះ​ឯកឧត្តមបានក្រើនរំលឹក​ដល់មន្ត្រី​ទាំងអស់គប្បីត្រួតពិនិត្យ​លើលទ្ធផលនៃ​ការងាររបស់ខ្លួន​ ដោយឆ្លុះបញ្ចាំង​ទៅនឹង​ផែនការ​ ថាតើ​អនុវត្តបានតាម​ផែនការ​រឺនៅ​ ហើយ​សល់​ចំនុច​អ្វីខ្លះ​ដែលត្រូវ​រួម​គ្នា​បំពេញ​ឲ្យបានល្អ​ សំដៅ​ធ្វើឲ្យ​អង្គ​ភាពនីមួយៗ​ ទទួលបាន​លទ្ធផល​ដូច​ការរំពឹងទុក។