![]() |
ថ្ងៃទី ២២ សីហា ២០១២ : ឯកសារវីដេអូស្តីពីការបកស្រាយបំភ្លឺបញ្ហាព្រំដែន |
|
|
|
|
|
|
ប្រជាពលរដ្ឋរងផល ប៉ះពាល់ដោយខ្យល់កន្ត្រាក់សរុបចំនួន ៥៧ គ្រួសារ សមាជិកក្នុងបន្ទុកចំនួន ១៧៥នាក់ នៅភូមិពាម និងភូមិក្រោលគោ ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល បានទទួលអំណោយមនុស្សធម៌ពីកាក បាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន នាព្រឹកថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០១៧នៅក្នុងបរិវេណសាលាបឋមសិក្សាក្រោលគោ ។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ជាវ តាយ ប្រធានគណៈកម្មាធិការសាខា អញ្ជើញរួមដំណើរជាមួយរួមមាន សមាជិកថ្នាក់កិត្តិយសសាខា គណៈកម្មាធិការសាខា សប្បុរសជន មន្រ្តីប្រតិបតិ្តសាខា អនុសាខាកាកបាទក្រហមស្រុក អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា និងអាជ្ញា ធរដែនដីជាច្រើនរូបទៀត ។
ឯកឧត្តម ជាវ តាយ មានប្រសាសន៍សំណេះសំណាល ដោយបាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពី ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានកិត្តិយសសាខា ជាពិសេសពីសំណាក់សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះគ្រួសាររងគ្រោះទាំងអស់ដោយក្តីនឹករឭកជាទីបំផុត ។ ជាមួយគ្នានេះ ឯកឧត្តមក៏បានសម្តែងនូវការសោកស្តាយ ព្រមទាំងបានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសាររង ដោយ គ្រោះមហន្តរាយគ្រោះធម្មជាតិ ដែលបានទទួលរងផលប៉ះពាល់ខូចខាតនូវទីជម្រក ព្រមទាំងទ្រព្យសម្បត្តិនាពេល កន្លងមក ។ ក្នុងឱកាសនោះដែរឯកឧត្តមក៏បានលើកឡើងថា ជាគោលការណ៍របស់កាកបាទក្រហមកម្ពុជា ក្រោមការ ដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន គឺទីណាប្រជាពលរដ្ឋមានទុក្ខលំបាក កាកបាទក្រហមត្រូវទៅដល់ទីនោះ ដើម្បីជួយដោះស្រាយសម្រាលការលំបាកឲ្យបានទាន់ពេលវេលា ដោយនាំយក អំណោយជាស្បៀងអាហារ និងជាសម្ភារប្រើប្រាស់ចាំបាច់ផ្សេងៗ ទៅជួយឧបត្ថម្ភជាបន្ទាន់ដោយមិនទុកឲ្យប្រជាពលរដ្ឋ ណាម្នាក់ស្លាប់ដោយសារការដាច់ស្បៀងអាហារឡើយ ។ ជាពិសេសការការឆ្លើយតបចំពោះជនរងគ្រោះ និងជនងាយ រងគ្រោះ គឺមិនបានប្រកាន់នូវពូជសាសន៍ ប្រពៃណី សាសនា ពណ៌សម្បុរ ឬនិន្នាការនយោបាយនោះទេ ដោយផ្អែក តាមគោលការណ៍គ្រឹះទាំង៧ប្រការរបស់ចលនាកាកបាទក្រហម ។ អំណោយមនុស្សធម៌ដែលបានឧបត្ថម្ភជូននាឱកាស នេះ ថ្វីត្បិតមានចំនួនតិចតួចស្តួចស្តើងមិនបានសមទៅនឹងទំហំនៃការរងគ្រោះខូចខាតក៏ពិតមែន ប៉ុន្តែវាក៏អាចជួយ សម្រាលនូវការលំបាកចំពោះមុខរបស់បងប្អូនបានមួយកម្រិតផងដែរ ។
សូមបញ្ជាក់ជូនថា គ្រោះមហន្តរាយខ្យល់កន្ត្រាក់នេះ បានកើតឡើងកាលពីពេលថ្មីៗកន្លងទៅ និងបានប៉ះ ពាល់ដល់លំនៅដ្ឋានប្រជាពលរដ្ឋចំនួន ៥៧ គ្រួសារ នៅក្នុងភូមិចំនួន ២ គឺ ភូមិពាម និង ភូមិក្រោលគោ ឃុំសំបួរមាស ស្រុកមុខកំពូល ដែលបណ្តាលឲ្យផ្ទះប្រជាពលរដ្ឋ ៥៧ ខ្នង ត្រូវខូខខាត ក្នុងនោះ ផ្ទះរលំដល់ដី ៨ ខ្នង និងចំនួន ៤៩ ខ្នងផ្ទះទៀតត្រូវបានខូចខាតជាមធ្យម ហើយពុំបានបង្កជារបួសស្នាម ឬ បាត់បង់ដល់អាយុជីវិតមនុស្សសត្វឡើយ ។
អំណោយមនុស្សធម៌ដែលសាខាបានផ្តល់ជូនក្នុង១គ្រួសារទទួលបាន៖ អង្ករ ២៥ គីឡូក្រាម ,មី១កេស ,ត្រីខ កំប៉ុង ១យួរ ,ទឹកត្រី ១យួរ ,ទឹកស៊ីអ៊ីវ ១ យួរ ,អំបិលសុខភាព ១គីឡូក្រាម ,តែ ១កញ្ចប់ និងថវិកាចំនួន ៥ ម៉ឺនរៀល ៕