កាំកុងត្រូលចុះពិនិត្យទំនិញនៅផ្សាររកាកោង ១
/files/files/IMG_4802.JPG" style= <img alt="" data-cke-saved-src="" src="" files="" img_4802.jpg"="" style="width: 150px; height: 100px; float: left;">
/files/files/IMG_4752.JPG

        មន្រ្តីកាំកុងត្រូលសហការជាមួយ មន្រ្តី មន្ទីរ ពាណិជ្ជកម្មខេត្តកណ្តាលបានចុះពិនិត្យស្វែងរកទំនិញប្រេងខ្យងម៉្យាងដែលជាផលិតផលរបស់ចិន ហុងកុង ម៉ាក យ័ន ដែលមានសារធាតុគិមីម៉្យាងនាំអោយប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។

        ការចុះពិនិត្យរបស់មន្រ្តីកាំកុងត្រូល និង មន្ទីរពាណិជ្ជកម្មខេត្តនៅផ្សាររកាកោង ១ សិត្ថក្នុងឃុំរកាកោងផ្សារព្រែកអញ្ចេញស្រុកមុខកំពូល កាលពីថ្ងៃទី​ ១៣ ខែមិថុនា ឆ្នាំ ២០១៧ នេះមន្រ្តីមិនបានរកឃើញប្រេងខ្យងម៉ាក់យ័ននេះទេ។

        លោកអ៊ូ ម៉ានូរិន ប្រធានកាំកុងត្រូលខេត្តកណ្តាលបានអោយដឹងថាការចុះ       ពិនិត្យគឺក្រុមការងារមិនត្រឹមតែពិនិត្យផលិតផលប្រេងខ្យងប៉ុណ្ណោះទេគឺបានធ្វើការពិនិត្យគុណភាពអាហារកំប៉ុង និង ផលិតផលផ្សេងៗដែលកំពុងចរាចរណ៍នៅលើទី ផ្សារក្នុងគោលបំណងធានាបាននូវចំណីអាហារសំរាប់ប្រជាពលរដ្ឋយកទៅប្រើប្រាស់ដោយមានសុវត្ថិភាពមិនប៉ះពាល់សុខភាពរបស់ពួកគាត់។នៅក្នុងការត្រួតពិនិត្យមន្រ្តីបានរកឃើញទំនិញហួសកាលបរិច្ឆេទកំណត់ចំនួន ៩ កំប៉ុងនិង បានដកហូតពីអាជីករលក់ដូរ និង បានធ្វើការបិទស្ទីកឃើលើទំនិញដើម្បីសុខភាពថែមទៀត។

        លោក អ៊ូ ម៉ានូរិន បានក្រើនរំលឹកដល់អាជីវករទាំងអស់ត្រូវលក់តែផលិតផលដែលមានសុវត្ថិភាពមានកាលបរិច្ឆេទត្រឹមត្រូវ ចៀសវាងប្រជាជនទិញយកទៅប្រើប្រាស់នាំអោយប៉ះពាល់ដល់សុខភាពកើតជម្ងឺផ្សេងៗធ្វើអោយប្រជាជនត្រូវចំណាយថវិកាមួយផ្នែកធំដើម្បីព្យាបាលជម្ងឺដែលបង្កឡើងដោយចំណីមិនមានសុវត្ថិភាព។