កិច្ចប្រជុំត្រៀមរៀបចំបុណ្យអុំទូក នៅខេត្តកណ្តាល

នៅសល់តែជាង១សប្តាហ៏ទៀតប៉ុណ្ណុះ ខេត្តកណ្តាលនឹងប្រារព្ធពិធីបុណ្យអុំទូក នៅមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ ដើម្បីជដ្រើសរើសទូកដែលមានល្បឿនលឿន យកទៅប្រកួតប្រជែងដណ្តើមជ័យលាភី នៅពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នៅរាជធានីភ្នំពេញ ដែលនិងប្រព្រឹត្តទៅនាខែវិច្ឆិការខាមុខនេះ។

          ដើម្បីធ្វើឲ្យពិធីបុណ្យអុំទូកនៅ        ខេត្តប្រព្រឹត្តទៅដោយរលូន បំរើឲ្យការកំសាន្ត របស់ប្រជាពលរដ្ឋបានទស្សនា ដោយរីករាយ រដ្ឋបាលខេត្តកណ្តាល បានកំណត់យកថ្ងៃទី១៤-១៥កើតខែអស្សុជ ត្រូវនឹងថ្ងៃទី ៤-៥ ខែតុលា ឆ្នាំ២០១៧ ជាថ្ងៃប្រារព្ធពិធី។

          ថ្លែងក្នុងកិច្ចប្រជុំត្រួតពិនិត្យកិច្ចការអុំទូកនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ នៅសាលាខេត្ត            កណ្តា​​​​​​​​​ល ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល បានស្នើរឲ្យអនុគណៈកម្មការទាំង៨ត្រួតពិនិត្យ និងជំរុញរាល់ភារកិច្ចដែលបានកំណត់នៅក្នុងសេចក្តីសម្រេច ស្តីពីការបង្កើតគណៈកម្មការ រៀបចំពិធីបុណ្យអុំទូក នៅក្រុងតាខ្មៅ សំដៅឲ្យការងារនេះទទួលបានលទ្ធផលល្អ បំរើឲ្យការកំសាន្តរបស់ប្រជាពលរដ្ឋ ដែលចូលមកទស្សនា ដោយទឹកចិត្តសប្បាយរីករាយ។ ឯកឧត្តម ជាវ តាយ អភិបាលរងខេត្តនិងជាប្រធាន អនុគណៈកម្មការរៀបចំស្តង់លក់ផលិតផល បានឲ្យដឹងថានៅក្នុងពិធីអុំទូកនេះខេត្តនិងមានស្តង់សំរាប់តាំងពិពណ៌លក់ផលិតផលក្នុងប្រទេស និងក្រៅប្រទេស ចំនួន១៧០ស្តង់ដែលជារបស់ក្រុមហ៊ុន សុធាវី។ អនុគណៈកម្មការការពាររក្សាសន្តិសុខ របៀបរៀបរយសណ្តាប់ធ្នាប់សង្គម ចរាចរ ដែលមានដែលមានឯកឧត្តម នៃ ចារី អភិបាលរងខេត្តជាប្រធាន បានឲ្យដឹងថាបន្ទាប់ពីការអុំទូកបានបញ្ចប់ ខេត្តនឹងមានការ បាញ់កាំជ្រួចចំនួន១៣០០ដើម និងមានពីធីបណ្តែតប្រទីប ដែលតូចៗដែលជាការច្នៃប្រឌិត របស់បណ្តាមន្ទីរអង្គភាពជុំវិញខេត្ត វត្តនៅក្នុងក្រុងតាខ្មៅ និងបង្ហោះគោម ចំនួន១០០ផងដែរ។ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ បានផ្តល់អានុសាសន៏ដល់អនុគណកម្មការគ្រប់គ្រងទូក កន្លែងស្នាក់នៅរបស់កីឡាករ និងអនាម័យដែលមានលោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តជាប្រធានត្រូវរៀបចំកន្លែងសំរាក របស់កីឡាករឲ្យបានសមរម្យ និងសូមឲ្យមានអនាម័យចៀសវាង កីឡាករកើតមានបញ្ហាសុខភាពមិនប្រក្រតីនៅពេលស្នាក់នៅ។ ជាមួយគ្នានេះដែរអាជ្ញាធរក្រុងក៏ត្រូវពិនិត្យមើលផ្នែកអនាម័យ នៅតាមស្តង់នីមួយៗដោយមានលក្ខ័ណច្បាស់លាស់ ត្រូវតែសំអាតសំរាមឲ្យបានរាល់ថ្ងៃ គឺ១ថ្ងៃ១ដងនៅពេលយប់ មិនចាំចប់ពិធីបុណ្យអុំទូកទើបសំអាតនោះទេ។ ដោយឡែកសង្កាត់ទាំង៦ក៏ត្រូវរៀបចំអនាម័យឲ្យស្អាតព្រមៗគ្នាផងដែរ ព្រោះនេះជាមុខមាត់ក្រុងតាខ្មៅ។តាមតួលេខបណ្តោះអាសន្ននៅក្នុងកិច្ចប្រជុំ ពិធីអុំទូកឆ្នាំ២០១៧នេះខេត្តកណ្តាល មានទូកចំនួន៥៨ទូកចូលរួមប្រកួត ប្រជែង ក្នុងនោះមានទូកផ្កាចា ដែលនឹងអុំចម្ងាយ ៧០០ម៉ែត្រ ទូកខ្នាត់អន្តរជាតិអុំចម្ងាយ១០០០ម៉ែត្រ និងទូកអុំបុរសអុំចម្ងាយ១៧០០ម៉ែត្រ៕