ទិវាមនុស្សចាស់នៅស្រុកអង្គស្នួល

សមាគមមនុស្សចាស់​ជា​យន្តការដ៍សំខាន់​ ក្នុងការចូលរួមបង្កើត​ សេដ្ឋកិច្ច​ សង្គមកិច្ច​ វប្បធម៌ គ្រួសារ​ស និងសង្គមជាតិ។ នេះជា​ ប្រសាសន៍​ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាលថ្លែងក្នុង​ទិវា​មនុស្ស​ចាស់​កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ដែលរដ្ឋបាល​ខេត្តបាន​ប្រារព្ធ​ធ្វើនៅ​ឃុំ ដំណាក់អំពិល​ ស្រុកអង្គស្នួល​ នាថ្ងៃ​ទី២ ខែតុលា ឆ្នាំ២០១៧ ដែលមាន​មនុស្សចាស់ចូលរួម​ចំនួន ៤០០នាក់។

        ឯកឧត្តមបានបន្តទៀតថា​ការប្រារព្ធ​ទិវាមនុស្សចាស់​ ០១តុលានេះ​បានបង្ហាញ​ឲ្យ​ឃើញ​ច្បាស់​ពីការយកចិត្តទុកដាក់​ របស់​រាជរដ្ឋាភិបាល​ពិសេស​ពីគណៈ​កម្មាធិការ​ជាតិ កម្ពុជាដើម្បី​មនុស្សចាស់​ដែលមាន​សម្តេច​តេជោ ហ៊ុន សែន ជាប្រធាន​កិត្តិយស​ និងឯកឧត្តម វង សូត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច​ អតីយុទ្ធជន​ និងយុវនីតិសម្បទា ជាប្រធាន​ ឆ្លើយ​តប​នូវ​គុណបំណាច់ដែលមិនអាច​កាត់ថ្លៃ​បាន ចំពោះ​មនុស្សចាស់​ ដែលជាធនធាន​ដ៍មាន​សារៈសំខាន់​មិនចេះរីងស្ងួត​ និងបានធ្វើពលីកម្មគ្រប់បែបយ៉ាង​ដើម្បី​បង្កើត​ថែរក្សា​នូវ​សមិទ្ធិផលជាតិ​នានា​ដែលបុព្វ​បុរស​បានបន្សល់​ទុក​សំរាប់​មនុស្ស​ជាតិ​ជំនាន់ក្រោយ​។

        ចំពោះ​មនុស្ស​ចាស់​ជាអតីតមន្ត្រី​រាជការ​ស៊ីវិល​ និងជាអតីត​យុទ្ធ​ជន​គឺសុទ្ធសឹង​ជា​អ្នក​មាន​បទពិសោធន៍ច្រើន​ក្នុងការងារ​ជំនាញ​នានាដែល​គាត់ធ្លាប់​បាន​អនុវត្ត​ និងការចូលរួម​កសាងប្រទេសជាតិ និងជាអ្នកធ្លាប់មាន​គុណ​បំណាច់​ចំពោះ​ប្រទេសជាតិ​ផងដែរ​។ មនុស្សចាស់​​បានរួម​​ចំណែក​ជួយ​សម្រាល​ការងារគ្រួសារ​ និងសមាគមន៍​ដូចជា​ ការអប់រំ​គ្រួសារ​ កូនចៅ ការបង្រៀន​ចំណេះដឹង​ទូទៅ​ ជំនាញ​វិជ្ជាជិវៈ​ ការព្យាបាល​ អ្នក​ជំងឺ​ ការផ្សះផ្សា​វិវាទ​ហិង្សា​ក្នុងគ្រួសារ​ និងអភិវឌ្ឍន៍​សហគមន៍​ក្នុងឋានៈ​ជាចាស់ទុំ និង​មានលទ្ធភាព​បង្កើត​ ឲ្យមាន​មុខរបរ​រក​ប្រាក់​ចំណូល ​សម្រាប់គ្រួសារ​យ៉ាង​ល្អប្រសើរ​ និងបាន​ចូលរួម​ក្នុងសកម្មភាព​​​​​មនុស្ស​ធម៌​នានា​ ការបង្កើត​ឲ្យមាន​សមាគម​មនុស្សចាស់​ នៅក្នុងសហគមន៍​ដើម្បី​រួមចំណែក​កាត់​បន្ថយការលំបង្កើន​សាមគ្គីជួយគ្នា​ទៅវិញទៅមក​ដើម្បី​អភិវឌ្ឍគ្រួសារ​សហគមន៍​ និងសង្គម​ជាតិទៀត​ផង។ ឯកឧត្តម​អភិបាលខេត្ត​កណ្តាល​ ម៉ៅ ភិរុណ បាន​បន្តទៀតថា​សកម្មភាពទាំងនេះ​ហើយ ស បញ្ជាក់​ឲ្យឃើញ​ថា មនុស្ស​ចាស់​គឺ​ជាប្រភពធនធានដ៍​មានសារៈ​ប្រយោជន៍សម្រាប់​ការអភិវឌ្ឍន៍​សង្គម​ជាតិ​ និងការចូលរួមកាត់​បន្ថយ​ភាពក្រីក្រ​ របស់ប្រជាជន​នៅតាម​សហគមន៍​    ស្រប​តាមគោលនយោបាយ​ជាតិ  របស់​រាជរដ្ឋាភិបាល​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កម្ពុជា​។

        ពិតណាស់​ថា ក្នុង​ការប្រតិ្តបតិ្ត​​ក្នុងសង្គមយើង ប្រជាជន​មិនត្រឹមតែមានទម្លាប់​គោរព​ព្រឹទ្ធា​ចារ្យ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ធ្វើ​ឲ្យ​ការគោរព​ និងការដឹងគុណមនុស្សចាស់​នេះ ក្លាយជា​គោលនៃគុណធម៌​ដែលបង្កើតបាន​ជាវប្បធម៌​ និងជា​ប្រពៃណី​ដ៍ល្អ​សម្រាប​មនុស្សជំនាន​ក្រោយ​​ក្នុង​ការបន្ត​បុព្វ​ហេតុ​ការពា​រនិង​កសាង​ប្រទេសជាតិ​របស់​ខ្លួន​ទៀតផង​។ ជាងនេះ​ទៅ​ទៀត​ព្រឹទ្ធ​ឱវាទ​ និងដំបូន្មាន​ចាស់ទុំ​ គឺ​ជាផ្នែក​នៃ​មូលដ្ឋាន​គ្រឹះដ៍រឹងមាំក្នុងការ​អប់រំ​សីលធម៌​ និងចរិយា​ធម៌​របស់​​​សង្គមជាតិ​យើង។

        ក្នុងពិធីនេះដែរ​ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្ត​បានឧបត្ថម្ភ​ដល់​សមាជិក​ ទាំង​៤០០នាក់ ក្នុងម្នាក់​អង្គរ ៥០kg មី១កេះ និងថវិកា ៥ម៉ឺនរៀល៕

Loading the player ...