ផែនការអភិវឌ្ឍន៍រយៈពេល ០៥ឆ្នាំ ២០១១-២០១៥ ខេត្តកណ្តាល

ក្រុម​ប្រឹក្សា​​អណត្តិ​ទី១​កើត​​ឡើង​ដោយ​ការ​បោះ​ឆ្នោត​​អ​សកល​នា​ថ្ងៃ​ទី​១៧​​ខែ​ឧសភា​ឆ្នាំ​​២០០៩​តាម​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​​រាជ​​ធា​​នី​​​ ខេត្ត ក្រុង ខ័ណ្ឌ បាន​​អនុ​វត្តន៍​នូវ​តួនាទី​​ ភារ​កិច្ច​ដើម្បី​អភិវឌ្ឍន៏ សេដ្ឋកិច្ច​ សង្គមកិច្ច នៅ​មូល​ដ្ឋាន​ក្នុង​ដែល​សមត្ថ​កិច្ច​របស់​​​ខ្លួន​ ស្រប​តាម​គោល​​ន​យោ​បាយ​វិមជ្ឍការ និង វិសហមជ្ឍការ​ដោយ​យក​អភិបាល​កិច្ច​ល្អ​ជា​មូល​ដ្ឋាន​ស្នូល​ដឹក​នាំ ។

រដ្ឋ​បាល​ខេត្ត​កណ្តាល​​បាន​ខិត​ខំ​​ប្រឹង​ប្រែង​​អនុវត្តន៍​ការ​ងារ ទៅ​តាម​គោល​ការណ៍​​ណែ​នាំ​របស់​គណៈ​កម្មា​ធិ​ការ​ជាតិ​សម្រាប់​​ការ​អភិវឌ្ឍ​តាម​បែប​ប្រ​ជា​ធិប​តេយ្យ​​នៅ​ថ្នាក់​​ក្រោម​​ជាតិ​ នៃ​ក្រ​សួង​មហា​ផ្ទៃ​ ដោយ​​បាន​​ធ្វើ​​​កំ​ណែ​​ទម្រង់​​រដ្ឋ​​បាល ​​សា​ធា​រណៈ​របស់​​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា​​ផ្អែក​តាម​យុទ្ធ​សាស្រ្ត​​ចតុ​កោណ​ដំ​ណាក់​​កាល​ទី២​ ការ​​ធ្វើ​កំ​ណែ​​ទម្រង់​រដ្ឋ​បាល​​សាធារណៈ យោង​តាម​​ច្បាប់​ដែល​បាន​​ដាក់​​ប្រើ​ប្រាស់​​ជា​​ផ្លូវ​​ការ​​ស្តី​​ពី​​ការ​​គ្រប់​គ្រង​​រដ្ឋ​បាល​រាជ​ធានី​ ខេត្ត ក្រុង ស្រុក ខណ្ឌ និង សេច​ក្តី​ណែ​នាំ ស្តី​ពី​ការ​​ក​សាង​​ផែន​​ការ​​អភិវឌ្ឍន៏ ដែល​​​តម្រូវ​​អោយ​​រដ្ឋ​​បាល​​ខេត្ត​​ធ្វើ​​ការ​​រៀប​​ចំ​​ផែន​​ការ​​អភិវឌ្ឍន៍​​ខេត្ត​​​ជា​​ចាំ​​បាច់​ ។ ដំណើរ​​ការ​​រៀប​​ចំ​​ផែន​​ការ​​អភិវឌ្ឍន៍​​នេះ​​មាន​ភាព​ចាំ​បាច់​និង​សារៈ​សំ​ខាន់​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​ដំ​ណើរ​ការ​អភិវឌ្ឍន៍​ តាម​បែប​ប្រ​ជា​ធិប​តេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ​ដែល​ទាម​ទារ​អោយ​មាន​ការ​ចូល​រួម​ពី​គ្រប់​អ្នក​ពាក់​ព័ន្ធ​ទាំង​អស់​ជា​ពិ​សេស​ប្រជា​ពល​រដ្ឋ​ក្នុង​ដែន​សមត្ថ​កិច្ច​ដើម្បី​តម្រង់​ទិស​រដ្ឋ​បាល​ខេត្ត​ក្នុង​ការ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​មូល​ដ្ឋាន​និង​លើក​កំ​ពស់​គុណ​ភាព​សេ​វា សំដៅ​រួម​ចំ​ណែក​កាត់​បន្ថយ​ភាព​ក្រី​ក្រ​​លើក​កំ​ពស់​ជី​វភាព​រស់​នៅ​និង​សុ​ខុមាល​ភាព​របស់​ប្រ​ជា​ពល​រដ្ឋ​ក្នុង​ខេត្ត ។ ផែន​ការ​អភិវឌ្ឍន៍​ដែល​បាន​បង្កើត​ឡើង​នេះ​ក៏​នឹង​ប្រើ​ប្រាស់​ជា​មូល​ដ្ឋាន​ដ៏​សំខាន់​ក្នុង​ការ​ធ្វើ​សេច​ក្តី​សម្រេច​អំពី​ការ​អភិវឌ្ឍន៍​ខេត្ត ការ​រៀប​ចំ​កម្ម​វិ​ធី​វិ​និ​យោគ​បី​ឆ្នំា​រំកិល​ក្រប​ខ័ណ្ឌ​ចំ​ណាយ​រយៈ​ពេល​មធ្យម​ (បីឆ្នាំ) និង​ថវិកា​ប្រ​ចាំ​ឆ្នាំ​របស់​ខេត្ត ។

សូមចុចទីនេះដើម្បីទាញយកព័ត៌មានលំអិតស្តីផែនការអភិវឌ្ឍន៍រយៈពេល ០៥ឆ្នាំ ២០១១-២០១៥