ការិយាល័យប្រជាពលរដ្ឋនឹងមាននៅតាមស្រុក ក្រុង

ការបង្កើតការិយាល័យប្រជាពលរដ្ឋ មានគោលបំណងរៀបចំឱ្យមានយន្តការមួយក្នង រចនាសម្ព័ន្ធនៃរដ្ឋបាលរបស់ខ្លូនដើម្បីទទួល ប្រមូលពាក្យបណ្តឹងតវ៉ា និង សម្រុះសម្រួលដោះស្រាយនូវបណ្តឹងតវ៉ាពីប្រជាពលរដ្ឋ។ តាមរយៈការសិក្សា និងវាយតម្លៃនានាបានបង្ហាញឱ្យឃើញថាយន្តការនៃការិយាល័​យប្រជាពលរដ្ឋ ដែលបានបង្កើតឡើងនៅថ្នាក់ ក្រុង ស្រុក ខណ្ឌ ក្នុងរយៈពេលជាង ១០ឆ្នាំ កន្លងមកនេះ គឺជាយន្តការមួយមាន លក្ខណៈសមស្របមានប្រសិទិ្ធភាព មានការពេញចិត្ត និងការជឿទុកចិត្តក្នុងកំរិតខ្ពស់ពីប្រជាពលរដ្ឋ បើទោះបីជានៅមានបញ្ហាប្រឈមខ្លះៗណាក់ព័ន្ធនឹងសមត្ថភាព និងការទទួលខុសត្រូវរបស់​បុគ្គលមួយចំនួនក៏ដោយ។

          ឯកឧត្តម នួន ផា ប្រធានក្រុមប្រឹក្សាខេត្តបានលើកឡើងយ៉ាងដូច្នេះ នៅក្នុងកិច្ចប្រជុំផ្សាព្វផ្សាយ    អនុក្រិត្យ និងលិខិតបទដ្ឋាន ស្ដីពី ការបង្កើតការរិយាល័យប្រជាពលរដ្ឋនៅរដ្ឋបាល ថ្នាក់ក្រោមជាតិ នាថ្ងៃទី ៣ ខែតុលា ឆ្នាំ២០១៧ នៅសាលាខេត្ត។ ឯកឧត្តមបានបន្តទៀតថា ការដាក់ចេញឲ្យអនុវត្តអនុក្រិត្យ និងបទដ្ឋានពាក់ព័ន្ធនឹងការបង្កើតយន្តការច្រកចេញចូលតែមួយ និងការបង្កើតការរិយាន័យប្រជាពលរដ្ឋនៅ   

 

រដ្ឋបាលថ្នាក់ក្រោមជាតិ គឺជាសមិទ្ធផលថ្មីបន្ថែមទៀតក្នុងការអនុវត្តគោលនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំនាក់កាលទី៣ របស់រាជរដ្ឋាភិបាល ដើម្បីឆ្លើយតបទៅនឹងតម្រូវការ និងសំណូមពរជាក់ស្ដែងរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

          ការរិយាល័យប្រជាពលរដ្ឋ គឺជាតំណាងរបស់ប្រជាពលរដ្ឋដែលកើតចេញពីការបោះឆ្នោត ដោយ     គណៈកម្មាធិការបោះឆ្នោតមួយ ដែលមានសមាជិកមកពីក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ តំណាងសភាពាណិជ្ជកម្ម ឬតំណាងអាជីវករ ៧រូប និងតំណាងអង្គការសង្គមស៊ីវិលនៅមូលដ្ឋាន ៧រូបដែរ។ ការរិយាល័យនេះមានតួនាទីសំខាន់ក្នុងការទទួល និងសម្រុះសម្រួលដោះស្រាយពាក្យបណ្ដឹងតវ៉ានានារបស់ប្រជាពលរដ្ឋក្រៅប្រព័ន្ធតុលាការដែលពាក់ព័ន្ធនឹងការផ្ដល់សេវាសាធារណៈនិងការគ្រប់គ្រងរដ្ឋបាលនៅថ្នាក់ក្រោមជាតិ។

          នៅក្នុងដំណើរការបោះឆ្នោតជ្រើសរើសតំណាងអង្គការសង្គមស៊ីវិលជាសមាជិកគណៈកម្មាធិការបោះឆ្នោតមានអង្គការចំនួន៩ ដែលចូលរួមថតអង្គប្រជុំបានធ្វើការឆ្នោតធ្វើជាសមាជិកមានចំនួន៧ ប៉ុណោ្តះគឺ   អង្គការស្នាមញញឹមនៃក្តីសង្ឃឹមរបស់កុមារ សមាគមមិត្តដើម្បីចិត្តអង្គការថែរក្សាកុមារកម្ពុជា សមាគមមនុស្សចាស់អង្គការបេសកម្មអភិវឌ្ឍជនពិការអង្គការសម្រាលទុក្ខមនុស្សជាតិកម្ពុជានិងអង្គការអភិវឌ្ឍកុមារកម្ពុជា។

Loading the player ...