កិច្ចប្រជុំបូកសរុបការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី២

ថ្លែងក្នុងកិច្ចប្រជុំបូកសរុបយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី២ ត្រីមាស​ទី៣ នាថ្ងៃទី៦ ខែ តុលា ឆ្នាំ ២០១៧ នៅសាលាខេត្តកណ្តាល។ឯកឧត្តម ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានមានប្រសាសន៏ថា ត្រូវបង្ការ និងទប់ស្កាត់អោយបាននូវរាល់ការដាំដុះការផលិត ការចរាចរ និងការប្រើប្រាស់​ដោយខុសច្បាប់​នូវគ្រឿង​ញៀន​ និងសារធាតុគីមីផ្សំគ្រឿងញៀន ដើម្បីកាត់បន្ថយនិងឈានទៅលុបបំបាត់អោយបាននូវរាល់ផលប៉ះពាល់នានាដែលពាក់ព័ន្ធនិងគ្រឿងញៀន។

        ឯកឧត្តម អភិបាលខេត្ត បានជំរុញដល់មន្ទីរ អង្គភាព ពាក់ព័ន្ធ និងគណៈបញ្ជាការឯកភាព​ រដ្ឋបាលក្រុង-ស្រុកទាំងអស់ត្រូវជំរុញការទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រឿងញៀន ជាពេសេស បន្តខិតខំទប់ស្កាត់ការចរាចរ ឆ្លងកាត់ និងស្រាវជ្រាវបង្ក្រាបអោយបាននូវបណ្តាញ​ខ្សែរយៈឧក្រិដ្ឋជនជួញដូរគ្រឿងញៀនធំៗ ដែលមានអង្គការចាត់តាំង​ច្បាស់លាស់​។ជាមួយគ្នានេះដែរត្រូវការយកចិត្តទុកដាក់​លើកកំពស់សមត្ថភាពមន្រ្តី អនុវត្តច្បាប់​ រួម​សហការ​ប្រតិបត្តិការ អន្តរជាតិ សំដៅ បង្រ្កាបគ្រឿងញៀនខុសច្បាប់កាន់តែមានប្រសិទ្ធភាព។ឯកឧត្តមបានបន្តថាទៀតថាត្រូវយកចិត្តទុកដាក់បន្ថែមទៀតក្នុងការផ្សព្វផ្សាយអោយប្រជាពលរដ្ឋនៅមូលដ្ឋានមានការយល់ដឹងពីគ្រោះថ្នាក់ និងផលប៉ះពាល់ដែលកើតចេញពីគ្រឿងញៀន សំដៅកាត់បន្ថយបទល្មើសគ្រឿងញៀន ដោយផ្តោតទៅលើការផ្សព្វផ្សាយ​ និងអប់រំអោយចំគោលដៅ និងមុខសញ្ញាងាយរងគ្រោះ។

        លោក អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល បានអោយដឹងពីលទ្ធផល នៃការ​អនុវត្តផ្សព្វផ្សាយប្រយុទ្ធប្រឆាំងគ្រឿងញៀន​ខុសច្បាប់លើកទី២ ក្នុងរយៈពេល៣ខែ ចាប់ពីខែ កក្កដា ដល់ខែ កញ្ញា កំលាំងនគរបាល កងរាជអវុធហត្ថ បង្រ្កាបបាន ១៤៣ករណី ឃាត់ខ្លួនជនសង្ស័យ ២៣៨នាក់ ចាប់យកគ្រឿងញៀនប្រភេទមេតំហ្វេតាមីន ម៉ាទឹកកក ចំនួន ៦៦៦​​កញ្ចាប់ស្មើនិងទម្ងន់ ២១៧,៥៥ក្រាម។ធ្វើការផ្សព្វផ្សាយ ខ្លឹមសារអប់រំចំនួន ៨១លើក មានប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ចូលរួម ២៣.៦៣៤នាក់ ៕