សិក្ខាសាលាស្តីពីវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា

ថ្ងៃទី ០៩ ខែ តុលា ឆ្នាំ ២០១៧ ធនាគារជាតិនៃកម្ពុជា សហការជាមួយរដ្ឋបាលខេត្ត​​​​​​

​កណ្តាល​ បានរៀបចំសិក្ខាសាលា​ ស្តីពីការវិវត្តរីកចំរើន នឹងការពង្រឹងចំណេះដឹង​ លើវិស័យមីក្រូហិរញ្ញវត្ថុ​នៅកម្ពុជា ជូនដល់ថ្នាក់ដឹកនាំខេត្ត អាជ្ញាធរមូលដ្ឋាន​ គ្រប់លំដាប់ថ្នាក់​ព្រមទាំងគ្រឹះ​ស្ថាន​ ធនាគារ និងហិរញ្ញវត្ថុខេត្ត​ ក្នុងគោលបំណង​លើកកំពស់​ការយល់ដឹងបន្ថែម ផ្នែកហិរញ្ញវត្ថុ។

        ថ្លែងបើកសិក្ខាសាលា ឯកឧត្តម ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្ត​កណ្តាល​បានមានប្រសាសន៏ថា វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ត្រូវបានមជ្ឈដ្ឋានជាតិ និងអន្តរជាតិ​ រាជរដ្ឋាភិបាល​កម្ពុជា ចាត់ទុកជាវិស័យគន្លឹះក្នុង​ការរួមចំណែក​កាត់បន្ថយភាពក្រីក្រ​ និងគាំទ្រកំណើនសេដ្ឋកិច្ចស្របតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល។កន្លងមកក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធានាគារជាតិនៃកម្ពុជា បានចេញសេចក្តីថ្លែងការណ៏រួមបំភ្លឺ​ដល់សាធារណៈជន​ អោយបានដឹងថាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជាដែលស្ថិតក្រោមការគ្រប់គ្រង​របស់ធានាគរជាតិនៃកម្ពុជា សុទ្ធតែជាក្រុមហ៊ុនឯកជន មិនមែនជារបស់រដ្ឋឡើយ កុំអោយប្រជាពលរដ្ឋចាញ់ការឃោសនារបស់ជនខិលខូចមួយចំនួនដើម្បីតែផលប្រយោជន៏ផ្ទាល់ខ្លួនរបស់ពួកគេ។

        ក្នុងឱការបិទសិក្ខាសាលា ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា​ បានមានប្រសាសន៏ថា ការរីកចំរើននៃវិស័យមីក្រូហិរញ្ញវត្ថុត្រូវបានឆ្លុះបញ្ចាំងតាមរយៈកំណើននៃអាត្រាទទួលបាននិងប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ។ជាក់ស្តែងប្រជាពលរដ្ឋពេញ​​​​​​​​​​​

វ័យដែល​កំពុងប្រើប្រាស់​សេវាហិរញ្ញវត្ថុផ្លូវការ​កើនពីប្រមាណ ៨,៧% នៅឆ្នាំ២០១៦ ដល់ប្រមាណ ៥១​%ក្នុងឆ្នាំ ២០១៥ ហើយវិស័យនេះកំពុងផ្តល់សេវារបស់ខ្លួន​យ៉ាងទូលំទូលាយ​ទូទាំងប្រទេស​កម្ពុជា​រហូតដល់ថ្នាក់ឃុំ-ភូមិ។ឯកឧត្តមបានរំលឹកដល់អាជ្ញាធរមានសមត្ថកិច្ចធានាគារជាតិ​នៃកម្ពុជាត្រូវផ្សព្វផ្សាយ​អប់រំប្រជាពលរដ្ឋអោយយល់ដឹង​ពីប្រភព​ស្របច្បាប់​នៃការខ្ចីប្រាក់ ការប្រើប្រាស់កម្ចីអោយចំគោលដៅ​ ការគោរពការតព្វកិច្ច សងប្រាក់​កម្ចី ទន្ទឹមនោះត្រូវទប់ស្កាត់​ប្រជាពលរដ្ឋ​កុំអោយចាញ់បោកការឃោសនារបស់ជនខិលខូចដែលបាននិងកំពុងធ្វើសកម្មភាព មីក្រូហិរញ្ញវត្ថុ ដោយពុំមានច្បាប់អនុវត្តត្រឹមត្រូវ​។ក្រៅពីនេះត្រូវ​បញ្ឈប់សកម្មភាព​សហការជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងប្រតិបត្តិការឥណទានជនបទនានា ក្នុងការដើរទារឫប្រមូលប្រាក់ពីប្រជាពលរដ្ឋដែលនាំអោយមានការយល់ច្រឡំថាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឫប្រតិបត្តិការឥណទានជនបទជារបស់រដ្ឋ ៕