កិច្ចប្រជុំគណៈអភិបាលខេត្តប្រចាំខែកញ្ញា

ថ្លែងក្នុងពិធីប្រជុំគណៈអភិបាលខេត្តប្រចាំខែកញ្ញា​ ឆ្នាំ២០១៧ នារសៀលថ្ងៃទី ១០/១០/២០១៧ ឯកឧត្តមបណ្ឌិត ម៉ៅ​ ភិរុណ អភិបាលខេត្ត​បានស្នើអោយមន្រី្តគ្រប់លំដាប់ថ្នាក់យកចិត្តទុក្ខដាក់លើការងារសំខាន់ៗ ដែលខេត្តត្រៀមអោយទទួលបានលទ្ធផលល្អ      ប្រសើរ។ក្នុងនោះមានការការងារត្រៀមរៀបចំព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្តែតប្រទីប នៅរាជធានីភ្នំពេញ ការងារត្រៀមរៀបចំប្រលងប្រណាំងទីក្រុងស្អាត        ដណ្តើមជ័យលាភីផ្ការំដួល៣ទង ការងាររៀបចំពិធីបុណ្យទន្លេដែលខេត្តកណ្តាលត្រូវធ្វើជាម្ចាស់ផ្ទះ និងត្រៀមរៀបចំពិធីបុណ្យចូលប្រពៃណីខ្មែរ ដែលត្រូវមានការធ្វើសង្រា្កនឆ្នាំថ្មី​ដើម្បីបង្ក       លក្ខណះអោយប្រជាពលរដ្ឋបានចូលរួមទស្សនាកំសាន្ត។

                  នៅក្នុងប្រជុំគណៈអភិបាលខេត្តនេះដែរមានការពិនិត្យ និងពិភាក្សាសេចក្តីព្រាង សេចក្តីសំរេចស្តីពីការបង្កើតគណៈកម្មការសិក្សាស្រាវជ្រាវរកហេតុផលប៉ះពាល់ នៃការបាក់ច្រាំងទន្លេ បាសាក់ ទន្លេហូវ និងព្រែកជ្រៃធំ ព្រែកប៊ិញយី នៅតាមបណ្តោយព្រំដែន​កម្ពុជា វៀតណាម លិខិតរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិស្តីពីការសាងសង់ស្ពានដាក់ដាង និងការបាក់ច្រាំងទន្លេបាសាក់​ និងព្រែប៊ិញយី។ក្នុងកិច្ចប្រជុំក៏បានស្តាប់របាយការណ៏ស្តីពីការគ្រប់គ្រងផ្សារគ្រប់ប្រភេទ នៅក្នុងខេត្តដែលថ្លែងដោយឯកឧត្តម​ ជាយ តាយ អភិបាលរងខេត្ត។ខេត្តកណ្តាលមានផ្សារចំនួន១២ ដែលគ្រប់គ្រងដោយមន្តី្រសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តូបមានចំនួន៤៤០០តូប រានចំនួន៣៧៩រាន និងស្តង់ចំនួន១៨៥ស្តង់។ អាជីវករដែលបានទទួល        បណ្ណសំគាល់សិទ្ធរួចហើយមាន៣១៧០តូប និងរាន១៩១រាន និងមិនទាន់បានចែកប័ណ្ណសរុបចំនួន១២៣០តូប ១៨៨រាន និងស្តង់១៨៥៕

Loading the player ...